-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

តើអ្វីទៅជាអាថ៌កំបាំងធំបំផុត ដែលកំពុងបង្កប់ក្នុងភពព្រះអង្គារ? NASA នឹងជីករកចម្លើយនៅប៉ុន្មានឆ្នាំទៀត

ចំនួនអ្នកទស្សនា: Views

នៅក្នុងខែកក្កដា ឆ្នាំ២០២០នេះ បេសកកម្មធំៗរហូតដល់ទៅ ៣ របស់អាមេរិក ចិន និងអេមីរ៉ាត់អារ៉ាប់រួម នឹងត្រូវបាញ់បង្ហោះក្នុងខែឆ្នាំតែមួយ ដើម្បីសំដៅទៅស្វែងរកការពិត ជូនមនុស្សម្នាគ្រប់គ្នាលើភពផែនដីនេះ និងស្ថិតនៅក្នុងគោលដីចម្បងស្រដៀងៗគ្នា នោះគឺការសិក្សាអំពីអតីតកាល បច្ចុប្បន្ន និងស្វែងរកដាននៃជីវិត ដែលអាចធ្លាប់កើតមាននៅភពក្រហមនោះ។
តាមរយៈយានមុនៗដែលបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងសកម្មរួចទៅហើយលើភពអង្គារ ជាពិសេសយាន Curiosity របស់អង្គការ NASA កំពុងមានវត្តមាននៅទីនោះស្រាប់ និងអស់រយៈពេលជិត ១០ឆ្នាំទៅហើយនោះ ក្រុមអ្នកវិទ្យាសាស្ត្រលើភពផែនដី អាចធ្វើការសន្និដ្ឋានជាបឋមថា ភពអង្គារ និងផែនដីកាលពី ៤ពាន់លានឆ្នាំមុន សុទ្ធតែមានលទ្ធភាពអាចទ្រទ្រង់ជីវិតដូចគ្នា ប៉ុន្តែដោយសារតែប្រវត្តិសាស្ត្រដែលភពអង្គារធ្លាប់ជួបប្រទះ ទើបភពនេះបាត់បង់សក្តានុពលគ្រប់យ៉ាង។
ជុំវិញកិច្ចស្រាវជ្រាវភពអង្គារនេះ ប្រធានទីភ្នាក់ងារអវកាសបារាំង (CENS) លោក Jean-Yves Le Gall បានពន្យល់ថា «ភពអង្គារគឺជាទីកន្លែងតែមួយគត់ ដែលអាចឲ្យយើងមានឱកាសរកឃើញដាន ឬសំណាកនៃជីវិត ព្រោះកាលពីរាប់ពាន់លានឆ្នាំមុន ភពនេះគឺជាភពអាចទ្រទ្រង់ជីវិត»។ លោក Gall ជាវិស្វករមួយរូប ដែលបានជួយក្នុងការផលិតយានរបស់អង្គារ NASA គឺ Perseverance ឆ្នាំ២០២០ បានសង្កត់ធ្ងន់ទៀតថា បេសកកម្មតម្លៃជាង ២.៥ពាន់លានដុល្លារនេះ គឺជាលើកចុងក្រោយបំផុត និងប្រកបដោយបច្ចេកវិទ្យា ទំនើបចុងក្រោយ ដើម្បីឲ្យមនុស្សអាចគាស់រំលើងអាថ៌កំបាំងដ៏ធំរបស់ភពអង្គារ នោះគឺវត្តមានជីវិតកាលពីអតីតកាល។
គួរបញ្ជាក់ថា ហេតុផលដែលអ្នកវិទ្យាសាស្ត្រគិតថា ភពអង្គារធ្លាប់មានជីវិតនោះ ក៏ព្រោះតែភស្តុតាងធំៗ និងជាក់ស្តែងបំផុតមួយចំនួនត្រូវបានរកឃើញ នោះគឺភពអង្គារធ្លាប់មានវត្តមានទឹកលើផ្ទៃស្រទាប់លើ មិនខុសពីផែនដីឡើយ។ បន្ថែមពីនេះទៀត ភពអង្គារក៏ធ្លាប់មានបរិយាកាសក្រាស់ផងដែរ ដែលពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ធ្វើជាខែលការពារដល់កការបង្កើតជីវិត។
ប៉ុន្តែកត្តាដែលនាំឲ្យវត្ថុធាតុសំខាន់ៗក្នុងការបង្កើតជីវិតខាងលើនេះ ផុតរលត់ទៅវិញនោះ គឺបន្តស្ថិតជាចម្ងល់នៅឡើយ។ ធ្លាប់មានការសន្និដ្ឋានមួយចំនួនថា អាចម៍ ឬវត្ថុអវកាសធំណាមួយ បានហោះបុកភពអង្គារ កាលពីរាប់ពាន់លានឆ្នាំមុន ដែលបានធ្វើឲ្យភពអង្គាររលំរលាយ ឬក៏អាចបណ្តាលមកពី ភពអង្គារមានទំហំតូចពេក និងចម្ងាយឆ្ងាយពីព្រះអាទិត្យ ដែលធ្វើឲ្យវាពិបាករក្សាវត្តមានទឹក និងបរិយាកាសបានតទៀត គួរផ្សំនិងដែនម៉ាញេទិចចុះខ្សោយខ្លាំងជាងដើម។
ទោះជាយ៉ាងណា អ្វីៗដែលបានលើកឡើងខាងលើនេះ អាចត្រឹមតែជាការសន្និដ្ឋាន នៅក្នុងលទ្ធភាពខ្ពស់ដែលអាចក្លាយជាការពិតប៉ុណ្ណោះ។ ហេតុដូច្នេះមានតែការបញ្ជូនយាន ទៅសិក្សាដោយផ្ទាល់បន្ថែមទៀត ទើបចម្លើយអាចនឹងត្រូវរកឃើញ។ ប្រសិនបើចម្លើយចេញមកថា ភពអង្គារមិនធ្លាប់មានជីវិតកើតឡើងនោះឡើយ នោះសំនួរថ្មីមួយទៀតក៏នឹងលេចឡើងផងដែរគឺ តើហេតុអ្វីបានជាភពអង្គារ ធ្លាប់មានវត្ថុធាតុអាចទ្រទ្រង់ជីវិតគ្រប់យ៉ាងទៅហើយ តែបែរជាមិនអាចបង្កើតជីវិតដូចផែនដីយើង?
ប្រភព៖ សារព័ត៌មាន CNA (ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០)

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes