សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3


ថ្ងៃចេញផ្សាយ : Tuesday, September 15, 2020

រដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ


អ្នកនិពន្ធ :

មុនពេលចូលទៅកាន់សាលប្រារព្ធពិធីគណៈអធិបតី ព្រមទាំងគណប្រតិភូអមដំណើរ ក៏បានអញ្ជើញទស្សនាហេដ្ឋារចនាសម្ព័ន្ធ និងការសម្តែងក្បាច់គុណ របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ប្រកបដោយចំណាប់អារម្មណ៍ខ្ពស់ គ្រប់ៗគ្នា។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានរាយការណ៍ជូនគណៈអធិបតី ដោយសង្ខេបត្រួសៗពីវឌ្ឍនៈភាព សកម្មភាព និងបទពិសោធន៍ការងារ ដែលអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រេចបានក្នុងរយៈកាលកន្លងមក ដោយភ្ជាប់ជាមួយការចាក់បង្ហាញនូវ វីដេអូឯកសារស្តីពីសកម្មភាពជាក់ស្តែង មានខ្លឹមសារជារួម ផ្តោតសំខាន់លើការបំពេញភារកិច្ចចម្បងចំនួន០៤ ក្នុងពេលតំណាលគ្នានោះគឺ៖
ទី១៖ ការរួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសការចូលរួមទប់ស្កាត់បដិវត្តពណ៌ ប្រកបដោយ ជោគជ័យ។
ទី២៖ ការគ្រប់គ្រង ដឹកនាំ និងកសាងអង្គភាព ដោយផ្តោតលើ កត្តាមនុស្ស និង កត្តាសម្ភារៈ
ទី៣៖ ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស
និងទី៤៖ ការជួយសង្គ្រោះបម្រើពលរដ្ឋ និងសង្គម។
ក្រោយពីបានស្តាប់របាយការណ៍រាយការ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួចមករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ ចំពោះរាល់ស្នាដៃដែល កងរាជអាវុធហត្ថរាជធានីភ្នំពេញសម្រេចបាន និងមានមតិសំណេះសំណាល សួរសុខទុក្ខកងកម្លាំង ព្រមទាំងបានឡើងពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ក្រោមម្លប់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាពិសេសការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តភ្ជាប់ពីរាជធានីទៅទីរួមខេត្ត និងពីខេត្តមួយទៅខេត្តមួយ។
លោកទេសរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងរាជអាវុធហត្ថ ដែលបានចូលរួមសហការ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការទប់ស្កាត់ក៏ដូចជាបង្រ្កាប ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលធ្វើឱ្យផ្លូវឆាប់ខូច និងខាតបង់ថវិកាជាតិ ព្រមទាំងបានថ្លែងអំណរគុណចំពោះការលះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ សំដៅបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនោះផងដែរ រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បាននាំយកនូវថវិកា និងសម្ភារៈគ្រឿងឧបភោគជាច្រើនមុខ ផ្តល់ជូនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអំណោយសួរសុខទុក្ខ ដែលរួមមាន៖
* ទឹកស៊ីអ៉ីវ ២០០យួរ
* ទឹកត្រី ២០០យួរ
* ទឹកសុទ្ធ ៣០០កេស
* មីជាតិ ៣០០កេស
* ត្រី ខ ៣០កេស
* អង្ករ ០៥តោន
* ម៉ាស៊ីនកុំព្យូរទ័រលើតុ (Desktop) ២០គ្រឿង
* ម៉ាស៊ីន ព្រីនធឺរ (Printer) ២០គ្រឿង
* ថវិកា សម្រាប់កសាងអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ២០,០០០ $ និង
* ថវិកា សម្រាប់ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ក្នុងម្នាក់ៗទទួលបាន ៥០,០០០ រៀល បន្ទាប់ពីគណៈអធិបតី បានប្រគល់សម្ភារៈថវិការួចរាល់ កម្មវិធីក៏បានបញ្ចប់ដោយភាពអឹកធឹក និងស្និទ្ធស្នាលក្រៃលែង៕

Tuesday, September 15, 2020
Stumble
Delicious
Twitter
Facebook

0 Comments:

Post a Comment

Popular Posts

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ