-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

នាយកដ្ឋានអង្គរក្ស ហាត់សមហ្វឹកហ្វឺនទ្រង់ទ្រាយធំ លើការងារការពារក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រតិភូអន្ដរជាតិ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖
 ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅនាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានហាត់សមទ្រង់ទ្រាយធំ នៅលើដងផ្លូវជាក់ស្តែង ដែលការដង្ហែរក្បួនចេញពីកោះពេជ្រ ឆ្ពោះទៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ត្រឡប់មកវិមានសន្ដិភាព ព្រឹទ្ធសភា រដ្ឋសភា សណ្ឋាគារសុខា សណ្ឋាគារឡឺរ៉ូយ៉ាល់ សណ្ឋាគារកាំបូឌីយ៉ាណា និងព្រះបរមរាជវាំង។

ពិធីហាត់សមនេះ ធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ។

ការហាត់សមទ្រង់ទ្រាយធំនេះ ក្រោមការបណ្តុះបណ្តាលរបស់នាយកដ្ឋានកណ្តាលសន្តិសុខ និងមានការចូលរួមពីកម្លាំងជំនាញហែរហម ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ របស់នាយកដ្ឋានអង្គរក្សប្រមាណជិត២០០នាក់ ដោយវគ្គហ្វឹកហ្វឺននេះ ចំណាយរយៈពេលបីខែ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes