-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ជម្លោះដោយប្រើអំពើហិង្សាលើគ្នាទៅវិញទៅមក ត្រូវនគរបាលក្រុងសៀមរាបឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ទាំងសងខាង

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ ក្រុមជនសង្ស័យចំនួន ២ក្រុម មានគ្នា៨នាក់ បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងមួយកន្លែង ហើយបានមានទំនាស់ពាក្យសម្ដីគ្នានៅពេលផឹកស៊ី ក៏បានធ្វើសកម្មភាពប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដោយយកកៅអីដែក ដែលជាកៅអីសម្រាប់អង្គុយផឹកស៊ីគប់ទៅលើគ្នាទៅវិញទៅមកបណ្ដាលឱ្យ មនុស្សម្នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០៖៤២នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងហាងផឹកស៊ីដែលមានយីហោ The street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

បន្ទាប់ពីកើតហេតុ និងទទួលបានសេចក្តីរាយការណ៍ លោកឧត្តម សេនីយ៍ ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែន ការងារ ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃអធិ ការដ្ឋាន នគរបាលក្រុងសៀមរាប បានបញ្ជាកម្លាំងត្រៀមអន្តរាគមន៍ ក្រុង សៀមរាប ដឹកនាំដោយ លោក វរសេនីយ៍ទោ នួន សក្តិ ចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ សហការណ៍ជាមួយ កម្លាំងនគរបាល ប៉ុស្តិ៍ រដ្ឋបាល សាលាកំរើក ដោយមានការចូលរួមពីប្រជាការពារ បានចុះទៅដល់ទីកន្លែងកើតហេតុភ្លាមៗ និងបានធ្វើការនាំខ្លួនបក្ខពួកជនសង្ស័យទាំង២ក្រុមចំនួន០៨នាក់ខាងលើ មកធ្វើការសាកសួរ និងបញ្ជូនអ្នករងរបួសម្នាក់ឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមសត្វកង្កែប មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក រងរបួសធ្ងន់ធ្ងរនៅត្រង់ចិញ្ចើមខាងស្ដាំនិងផុងលលាដ៍ក្បាល ទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។

ជនសង្ស័យទាំង០៨នាក់ ដែលត្រូវបាននាំមកធ្វើការសាកសួររួមមាន៖

* ឈ្មោះ ប៉ូ សុងស៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប

* ឈ្មោះ សារុន ម៉ារ៉ាថេន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប

* ឈ្មោះ ថន ប៊ុនឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប

* ឈ្មោះ អិន លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប

* ឈ្មោះ ឡុញ យូណាថាន ភេទប្រុស អាយុ១៨ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប

* ឈ្មោះ ធឹម សុធន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មីសង្កាត់ ទឹកវិលក្រុង-ខេត្តសៀមរាប

* ឈ្មោះ សួន ពិសែន ភេទប្រុសមអាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប

* ឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៩នាក់ សមត្ថកិច្ចសន្និដ្ឋានថា ពួកគេទាំងក្រុមធ្លាប់មានទំនាស់ជាច្រើនលើកច្រើនសារមកហើយ ហើយនៅថ្ងៃកើតហេតុ ពួកគេបានចូលផឹកស៊ីនៅហាង ដែលមានយីហោ The street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ហើយបានទាស់ពាក្យសម្តីគ្នា ជាថ្មីម្តងទៀត រហូតឈានដល់ប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់។

យោងតាមពាក្យបណ្ដឹងរបស់ម្ចាស់ទីតាំង និងចម្លើយសារភាព របស់ជនសង្ស័យទាំង ៩នាក់ខាងលើ បច្ចុប្បន្នជនសង្ស័យទាំងអស់នេះត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes