-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

តុលាការវៀតណាម កាត់ទោសប្រហារជីវិតបងប្អូនបង្កើតពីរនាក់ បន្ទាប់ពីបានប៉ះទង្គិចគ្នាយ៉ាងហិង្សាជាមួយអាជ្ញាធរ ជុំវិញបញ្ហាជម្លោះដីធ្លី

ចំនួនអ្នកទស្សនា: Views

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា តុលាការក្រុងហាណូយ បានសម្រេចកាត់ទោសឲ្យបងប្អូនបង្កើតពីរនាក់ ឈ្មោះថា Le Dinh Cong និង Le Dinh Chuc ដែលបានចូលរួមការប្រើអំពីហិង្សាដ៏សាហាវមួយ ពីបទមនុស្សឃាតលើមន្ត្រី ៣នាក់។ ចំណែកឯ ២៧នាក់ផ្សេងទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធធនាគារខុសៗគ្នាពី ១៥ខែ ទៅអស់មួយជីវិត។
មេធាវិការពារក្តីលោក Lu Luoan បានហៅការកាត់ក្តីនេះថាជា រឿងអយុត្តិធម៌ ហើយបាននិយាយាថា ក្រុមមេធាវីការពារក្តីបានស្នើសុំពន្យាពេលរហូតដល់មានការស៊ើបអង្កេតបន្ថែមទៀត ចំពោះករណីនេះ។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «យើងមិនយល់ស្របនឹងសាលក្រមដែលតុលាការបានផ្តល់ឲ្យនៅថ្ងៃនេះទេ ហើយយើងរឹតតែមិនយល់ស្របនឹងការជំនុំជម្រះទៅទៀត»
គួរជម្រាបថា កាលពីខែមករាកន្លងទៅនេះ មានការប៉ះទង្គិចគ្នាមួយយ៉ាងសាហាវ រវាងអាជ្ញាធរ និងអ្នកភូមិ Dong Tam ស្ថិតជាយក្រុងហាណូយ ជុំវិញជម្លោះដីធ្លី ដោយអ្នកភូមិបានចោទប្រកាន់អជ្ញាធរថា បានរឹបអូសដីស្រែចម្ការរបស់ពួកគេដោយខុសច្បាប់សម្រាប់សាងសង់អាកាសយានដ្ឋាន។ ការប៉ះទង្គិចនេះបានបណ្តាលឲ្យមន្ត្រីប៉ូលីស ៣នាក់និងអ្នកស្រុកវ័យចំណាស់ម្នាក់ឈ្មោះ Le Dinh Kinh បានស្លាប់។ ជម្លោះដីធ្លីនៅប្រទេសវៀតណាម គឺកើនឡើងញឹកញយណាស់ ជាពិសេសរវាងក្រុមហ៊ុននិងបុគ្គល ខណៈសេរីភាពនៃការបញ្ចេញមតិ និងការតវ៉ាត្រូវបានរឹតត្បិត៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes