-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

តំណាងរាស្ត្រមណ្ឌលកំពង់ធំ ដាក់កំហិតឱ្យក្រុមការងារមូលដ្ឋានខិតខំបម្រើពលរដ្ឋឱ្យបានពេញចិត្ត និងជំរុញឲ្យពួកគាត់ទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត

ចំនួនអ្នកទស្សនា: Views



(កំពង់ធំ)៖ លោក ជា អឿង តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានបន្តណែនាំដល់មន្ត្រីរាជការ ក៏ដូចជាក្រុមការងារមូលដ្ឋាន ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានពេញចិត្ត និងរហ័សទាន់ពេល ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមើលឃើញពីការខិតខំរបស់រាជរដ្ឋាភិបាល ពិសេសត្រូវជំរុញឲ្យពួកគាត់ទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

អ្នកតំណាងរាស្ត្រ ជា អឿង ដាក់កំហិតបែបនេះបានធ្វើឡើងក្នុងឱកាសចុះជួបដល់ក្រុមការងារ និងប្រកាសសេចក្តីសម្រេចស្តីពីការការចាត់តាំង និងការកែសម្រួលបំពេញបន្ថែមសមាសភាព ក្រុមការងារចុះមូលដ្ឋាននៅឃុំសាគ្រាម និងដាក់ផែនការបន្តដល់មន្ត្រីមូលដ្ឋាន ក្នុងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាលដល់ប្រជាលរដ្ឋ និងក្រុមការងារនៅឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២០។

លោក ជា អឿង បានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានត្រូវពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្សឲ្យតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។
លើសពីនេះ ក្រុមការងារក៏ត្រូវចុះជួបជាមួយប្រជាពលរដ្ឋបានញឹកញាប់ ដើម្បីជួយដោះស្រាយ និងប្រឹក្សារាល់បញ្ហាដែលប្រជាពលរដ្ឋជួបប្រទះផងដែរ
ជាពិសេសដើម្បីពិនិត្យពីវឌ្ឍនភាព និងការរីកចម្រើននៅក្នុងមូលដ្ឋានខ្លួនផ្ទាល់នីមួយៗ និងដើម្បីចុះធ្វើការស្រាវជ្រាវ ប្រមែប្រមូលនូវបញ្ហាដែលកើតមាននៅក្នុងមូលដ្ឋាន។

លោកថា ក្រុមការងារត្រូវក្ដាប់ឱ្យបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា តាមរយៈការលើកជាសំណូមពរ ក៏ដូចកង្វល់ និងពីតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យក្រុមការងារ និងអាជ្ញាធរជួយដល់ពួកគាត់។

លោកបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពចូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដ ដោយមិនឲ្យមានសង្រ្គាម។

ជាមួយគ្នានេះ លោក ជា អឿន ក៏បានណែនាំដល់មន្ត្រីរាជការ ក៏ដូចជាក្រុមការងារមូលដ្ឋានត្រូវជំរុញឲ្យទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes