-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

TOP NEWS: ក្រុមហ៊ុនទេសចរណ៍ Wendy Wu Tours ដែលរងប្រតិកម្មយ៉ាងខ្លាំងពីពលរដ្ឋខ្មែរ ដោយសារសរសេរពាក្យវៀតណាមលើរូបប្រាសាទអង្គរវត្តនោះ បានចេញលិខិតសុំទោសជាសាធារណៈហើយ

ចំនួនអ្នកទស្សនា: Views

 


រឿងហេតុនេះកើតឡើងដោយសារ៖ កាលពីពេលថ្មីៗកន្លងទៅ ក្រុមហ៊ុន Wendy Wu Tours បានផ្សព្វផ្សាយកម្មវិធីទស្សនកិច្ចរបស់ខ្លួនមកកាន់តំបន់អាស៉ីអាគ្នេយ៍ ដែលមានរូបភាពតំបន់ ទេសចរណ៍ជាច្រើន ក្នុងនោះក៏មានរូបភាពប្រាសាទអង្គរវត្តរបស់កម្ពុជាផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺក្រុមហ៊ុនបានច្រឡំដាក់ពាក្យ VIETNAM នៅលើរូបភាពប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា ដែលធ្វើឱ្យមានការមិនពេញចិត្ត និងផ្ទុះប្រតិកម្មយ៉ាងខ្លាំងពីសាធារណជន។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បានប្រតិកម្មជាបន្ទាន់ទៅកាន់ក្រុមហ៊ុន Wendy Wu Tours ដើម្បីឱ្យក្រុមហ៊ុនកែសម្រួលឡើងវិញ និងសុំទោសជាសាធារណៈ។ ពេលនោះ ក្រុមហ៊ុន Wendy Wu Tours ក៏បានឆ្លើយតប និងទទួលស្គាល់កំហុសរបស់ខ្លួនតាមរយៈលិខិតជាផ្លូវការ។

ក្រុមហ៊ុនទេសចរណ៍អន្តរជាតិមួយនេះ ក៏បានសន្យាជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍នៅចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ផងដែរ។

គួរជម្រាបថា ក្រុមហ៊ុនទេសចរណ៍ Wendy Wu Tours ជាទីភ្នាក់ងារទេសចរណ៍អន្តរជាតិដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានទីស្នាក់ការកណ្ដាលនៅចក្រភពអង់គ្លេស ហើយក៏មានសាខានៅប្រទេសអូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់ផងដែរ។

ខាងក្រោមនេះជាលិខិតសុំទោសផ្លូវការរបស់ក្រុមហ៊ុន Wendy Wu Tours និងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes