-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

តារាសម្ដែងកញ្ញា អ៉ឹម ដាលីស ចេញវិដេអូសុំទោសដល់មហាជនទូទាំងប្រទេស ចំពោះសកម្មភាពមិនសមរម្យលើព្រះពុទ្ធសាសនា (Video inside)

ចំនួនអ្នកទស្សនា: Views

បើយោងតាមវីដេអូដែល Fresh News Plus ទទួលបានបង្ហាញថា កញ្ញា អ៉ឹម ដាលីស បានសម្តែងការសោកស្តាយចំពោះទង្វើរបស់ខ្លួន ជាមួយនឹងកាយវិការលើកដៃសំពះ សុំការអធ្យាស្រ័យពីសំណាក់មហាជនខ្មែរទូទាំងប្រទេស បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់ក្នងបណ្តាញសង្គម។

កញ្ញា អ៉ឹម ដាលីស បាននិយាយថា «នាងខ្ញុំដាលីស គោរពសុំទោសទៅដល់បងប្អូន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ នាងខ្ញុំព្រមទទួលនូវកំហុសទាំងស្រុង ដែលខ្ញុំបានប្រព្រឹត្ត ដែលបានធ្វើឲ្យប៉ះពាល់ទៅដល់ព្រះពុទ្ធសាសនា។ នាងខ្ញុំសុំការអភ័យទោសពីសំណាក់បងប្អូនក៏ដូចជាប្រជាពលរដ្ឋខ្មែរ នាងខ្ញុំសូមសន្យាថា មិនឲ្យរឿងហ្នឹងកើតឡើងទៀតទេ ហើយក៏សូមអរគុណ ទៅដល់បងប្អូនដែលបានជួយក្រើនរំលឹកនូវកំហុសខុសឆ្គងរបស់នាងខ្ញុំ»

គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន កញ្ញា អ៉ឹម ដាលីស បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយមិត្តភក្តិរបស់នាង ពេលកំពុងជប់លៀងនៅផ្ទះ។ តាមរយៈរូបភាពនោះ គេសង្កេតឃើញ អ៊ឹម ដាលីស និងមិត្តភក្តិយកដបស្រាមកចាក់នឹងកាន់ដៃគ្នា ដូចជាពិធីដែលប្រជាពលរដ្ឋខ្មែរនិយមធ្វើ នៅពេលពិធីសូត្រមន្ត។ ប្រការនេះ ធ្វើឲ្យអ្នកកាន់ព្រះពុទ្ធសាសនាជាច្រើននាក់ សម្តែងការមិនពេញចិត្ត និងធ្វើការរិះគន់ចំពោះទង្វើរបស់នាងជាបន្តបន្ទាប់៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes