-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

នាយ​ឧត្ដម​សេនីយ៍​ សៅ សុខា កោត​សរសើរ​ចំ​ពោះ​គុណ​បំណាច់​របស់​យោធិន​ចូល​និវត្តន៍​ ក្នុ​ង​បុព្វ​ហេតុ​បម្រើ​ជាតិ​មាតុ​ភូមិ​ !​

ចំនួនអ្នកទស្សនា: Views


នាយ​ឧត្ដម​សេនីយ៍ ​សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​កាល​ពី ថ្ងៃ​ទី​២៩ ​ខែកញ្ញា​ ឆ្នាំ២០២០​កន្លង​ទៅ​នេះ ​បាន​អញ្ជើញ​​ជា​អធិបតី​​ភាព​ ​នៅ ​ក្នុង​ពិធី​សំណេះ​សំណាល​បំពាក់​ឋាន​ន្តរសក្កិ​​ បំពាក់​​គ្រឿង​ឥស្សរិយយស​ ជូន​យោធិន​ នៃ​កង​រាជ​អាវុធ​ហត្ថ​​សោធន​​និវត្តន៍ ​​និង​ពិការ ​ឆ្នាំ​២០២០​។

នាយ​ឧត្ដម​សេនីយ៍ ​សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស


       ផ្អែក​តាម​ផែន​ការ​របស់​ក្រសួង​ការ​ពារ​ជាតិ ​និង​អគ្គ​បញ្ជាការ​ ឆ្នាំ​២០២០​នេះ ​យោធិន​ក្នុង​កង​រាជ​អាវុធ​ហត្ថ​​ដល់​អាយុ​​ត្រូវ​ចូល​និវត្តន៍​មាន​ចំនួន​សរុប៖ ៣៨១​នាក់។ ក្នុង​ឱកាស​នោះ ​ឯកឧត្តម សៅ សុខា បាន​ផ្តល់​កិត្តិយស ​បំពាក់​ឋានន្តរសក្ដិ ​និង​គ្រឿង​ឥស្សរិយ​យស​ ព្រ​ម​ទាំង​បាន​ ចែក​ជូន​ថវិកា​ ដែល​ជា​អំណោយ ​របស់​ឯកឧត្តម​ ផ្ទាល់​ ចែក​​​​ជូន​យោធិន​អាវុធ​ហត្ថ​ចូល​និវត្តន៍​ ៦៤​នាក់ ​ក្នុង​មួយ​ម្នាក់ៗ ​ទទួល​បាន​ថវិកា​ចំនួន៖ ៥០​ម៉ឺនរៀ​ល​។ ​ចំណែក​ឯ​នៅ​តាមបណ្តា​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ ខេត្ត​ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​សោធន​និវត្តន៍​ផង​ដែរ​។​

       មាន​ប្រសាសន៍សំ​ណេះ​សំណាល​ក្នុង​ឱកាស​នោះ ​ឯកឧត្តម សៅ សុខា បាន​អបអរសាទរ​ចំពោះ ​ការ​​តំ​ដំឡើង​ឋានន្តរសក្កិ​មួយ​ថ្នាក់ ​និង​ការ​ទទួល​បាន​នូវ​គ្រឿងឥ​ស្សរិយយស ​របស់​យោធិន​នៃ​​ក​ងរា​ជអាវុធ​​ហត្ថ​​សោធន​និវត្ត​ន៍​នា​ពេល​នេះ​។​ ឯកឧត្តម​ បាន​ចាត់​ទុក​ថា​៖ ​នេះគឺ​ជា​សក្ខីភាព​​​បញ្ជាក់​ពី​តម្លៃ ​និង​កិត្តិយស​​ដែល​​អស់​លោក​, ​លោក​ស្រី​ទាំង​អស់​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​ និង​ប្រជាជន ​ព្រម​ទាំង​បាន​កោតស​រសើរ​ និង​​វា​យ​​តម្លៃ​​ខ្ពស់​​​ ចំពោះ​​គុណ​​សម្បត្តិ​ដ៏​ធំ​ធេង​របស់​យោធិន​កង​រាជ​អាវុធ​ហត្ថ​ចូល​និវត្តន៍​ទាំង​អស់​​ ដែល​បាន​បន្សល់​ទុក​នូវការ​ចង​ចាំ ​ដល់​​អាវុធ​​ហត្ថ​ជំនាន់​ក្រោយ ​ដើម្បី​អោយ​ពួក​គេ​កាន់​តែ​ចូល​រួម​ចំ​ណែក ​យ៉ាង​សកម្ម​ ក្នុង​កិច្ច​ការពារសន្តិសុខ ​ជូន​ប្រទេស​ជាតិ ​ក៏​ដូច​ជា​ការពារ​​អធិបតេយ្យ ​បូរណ​ភាព​ទឹក​ដីអោ​យ​បាន​គង់​វង្ស​បន្ថែម​ទៀត​។ ​ឆ្លៀត​ក្នុ​ង​ឱកាស​នោះ ​ឯកឧត្តម​ សៅ ​សុខា បា​ន​ផ្តាំផ្ញើ ​និង​សំណូមពរ​ ចំពោះ​យោធិន​ចូល​និវត្តន៍​​ទាំង​អស់​ ពេល​វិល​ត្រឡប់​ទៅ​​រស់​​នៅ​​ជា​ជន​ស៊ីវិល​នៅ​មូលដ្ឋាន​វិញ ​គប្បី​បន្ត​រួមចំ​ណែក​ជួយ​ដល់​សង្គម​ជាតិ មាន​ដូច​ជា​ការ​៖ លើក​កម្ពស់​ការ​ថែ​រក្សា​​សុខ​ភាព​​, អនាម័យ, រក្សា​សុវត្ថិភាព ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​ ដោយ​អនុវត្តតាម​សេចក្ដីណែនាំ​ របស់​ក្រសួង​សុខាភិ​បាល​បាន​ដាក់​ចុះ។​​ ឯកឧត្តម​ សៅ ​សុខា ​ក៏​បាន​ស្នើ​អោយ ​មេ​បញ្ជាការ​អង្គភាព ​កង​រាជ​អាវុធ​ហត្ថ​ គ្រប់​ថ្នាក់​ ប្រធាន​ស្ថាប័ន,​ រាជធានី ខេត្ត​ ក្រុង ​ស្រុក ​ខណ្ឌ ​ត្រូ​វ​តែបន្ត​តាម​ដាន ​គ្រប់​គ្រង​ សមាស​ភាព​ អតីតនិ​វត្តន៍​​ជន ដែល​មាន​ប្រភ​ព​ពី​កង​រាជ​អាវុធ​ហត្ថ​ ត្រូវ​ជួយ​ជ្រោម​ជ្រែង​ សួរ​សុខ​ទុក្ខ​ ដោះ​ស្រាយ​នូវ​រាល់​ទុក្ខ​លំបាក ​ទៅ​តាម​លទ្ធភាព​រប​ស់ខ្លួន ​និង​បន្ត​ប្រឹង​ប្រែង​កសាង ​ពង្រឹង​កង​រាជ​អាវុធ​ហត្ថ ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ រឹង​មាំ​បន្ថែម​ទៀត​ ៕​


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes