-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រដ្ឋបាលរាជធានីភ្នំពេញ សម្ពោធដាក់ឱ្យប្រើប្រាស់ អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សម្រាប់បម្រើឱ្យផលប្រយោជន៍ផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

 


AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ​ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សម្រាប់ បម្រើឱ្យផលប្រយោជន៍ផ្នែកសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ ក្នុងឱកាស សម្ពោធនោះ អគ្គស្នងការនគរបាលជាតិ ក៏បានស្នើសុំឱ្យសមត្ថកិច្ចតាមដាន និងទប់ស្កាត់ បទល្មើសក្រុមឧទ្ទាមក្រៅច្បាប់ ដែលនៅតែប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈពង្រឹងការងារឱ្យបាន ច្បាស់លាស់តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន។​

ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា កងកម្លាំងទាំងអស់ត្រូវត្រៀមខ្លួនជានិច្ចចំពោះក្រុមឧទ្ទាម ដែលជា ចំណុចដ៏ធំ ព្រោះមកដល់ពេលនេះក្រុមឧទ្ទាម ពួកក្បត់ជាតិ ឧក្រិដ្ឋជន មិនបោះបង់ចោល ឧបាយកលរបស់ពួកគេនៅទេ ហើយនៅតែបន្តបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ដែលកើត ចេញពីការបោះឆ្នោត។
​ឯកឧត្ដមបន្តថា កម្លំាងសមត្ថកិច្ចទំាងអស់មិនត្រូវធ្វេសប្រហែសបានឡើយ ដោយត្រូវ គោរពតាមបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋជាង ១៦លាននាក់ ដោយកុំឱ្យអ្នកណាមកបំផ្លាញសេចក្តីសុខ សុខសន្តិភាពរបស់យើងនោះទេ។ យើងត្រូវមានមោទនភាពយើងត្រូវការពារឱ្យបានដាច់ខាត អីចឹងព្យាករណ៍ទី១ ឧបាយកល ពួកអមិត្ត ឧបាយកលពួកឧទ្ទាម មិនបោះបង់ចោលការបំផ្លាញយើងនោះទេត្រូវចាំ ត្រូវប្រឹង ប្រែងរួមគ្នាធ្វើកិច្ចការ ហើយគណៈបញ្ជាការឯកភាពភ្នំពេញជាមួយខ្ញុំ ជាមួយឯកឧត្ដម សៅ សុខា គឺសហការគ្នាបានល្អណាស់ ជាបទពិសោធន៍របស់យើង យើងត្រូវពង្រឹងបន្តទៀតគ្រប់ សមត្ថកិច្ចទាំងអស់។ សូមអរគុណ និងសូមផ្តាំផ្ញើពិសេស អស់លោក លោកស្រី ជាអភិបាល ខណ្ឌទាំងអស់ សូមជួយជ្រោមជ្រែងដឹកនាំកងកម្លាំង បញ្ជាការពារថែមទៀត»។

​ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពួក ប្រឆាំង និងពួកឧទ្ទាមក្រៅច្បាប់នៅតែបន្តសកម្មភាព ប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គម និងរៀបចំ ធ្វើរដ្ឋប្រហារ ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរាជានិយមនៅកម្ពុជា តាមរយៈការប្រើប្រាស់សិទ្ធិដោយបំពានហួសព្រំដែនសេរីភាពសាធារណៈ។
​ឯកឧត្ដមបានឱ្យដឹងថា សកម្មភាពប៉ុនប៉ងបង្កភាពចលាចលក្នុងសង្គមទាំងនោះ មាន ដូចជា ការយកបញ្ហាកម្មករ កម្មការិនី បញ្ហាព្រំដែន និងគម្រោងអភិវឌ្ឍនានា ដើម្បីមក បំភ័ន្តនូវសាធារណៈមតិ ការលើកយកបញ្ហាការចាប់ខ្លួនអ្នកនយោបាយអតីតគណបក្ស ប្រឆាំង ការបង្កើតសកម្មភាពប្រមូលផ្តុំគ្នាតវ៉ា និងការដាក់ញត្តិនៅតាមស្ថានទូតនានា ក្នុងចេតនាបង្កើតឱ្យមានការប៉ះទង្គិចរវាងក្រុមបាតុករ និងអាជ្ញាធរសាធារណៈ។

​ឯកឧត្ដមបានបញ្ជាក់ថា ទោះបី រាជធានីភ្នំពេញជួបប្រទះបញ្ហាស្មុគស្មាញជាបន្តបន្ទាប់ យ៉ាងណាក្តី ប៉ុន្តែជាសំណាងខ្ពស់យើងមាននគរបាល កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទដ៏ស្មោះត្រង់ មានស្មារតី ឆន្ទៈស្នេហាជាតិ និងមានមគ្គុទ្ទេសក៍ដឹកនាំដល់ឆ្នើម គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ទប់ស្កាត់បញ្ហាប្រឈមនានាបានយ៉ាងមានប្រសិទ្ធភាព មិនឱ្យក្រុមអមិត្តបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋបានឡើយ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes