-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​យោធា​ចារ្យ​ជំនាន់​ទី២​ ​បំពេញ​ក្រប​ខ័ណ្ឌ​សាលា​ពល​ទាហាន​ចំណុះ​យោធ​ភូមិ​​ភា​គ ឆ្នាំ​២០២០​

ចំនួនអ្នកទស្សនា: Views


  វគ្គហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​យោធា​ចារ្យ​ជំនាន់​ទី២​ ​បំពេញ​ក្រប​ខណ្ឌ​សាលា​ពល​ទាហាន​ចំណុះ​យោធ​ភូមិ​ភាគ​ឆ្នាំ​២០២០​ ត្រូវ​បាន​ប្រារព្ធ​ពិធី​បិទ​នៅ​ថ្ងៃទី​១៤​ ​ខែ​តុលា ​ឆ្នាំ​២០២០​ ក្រោម​អធិបតី​ភាព​ ឧត្តម​សេនីយ៍ឯក​ ហ៊ុន ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង​ ខភម ​និង​ជា​មេប​ញ្ជាការ​កង​ទ័ព​ជើង​គោក ​ដែល​ពិធី​បិទ​វគ្គ​បាន​ប្រព្រឹត្ត​ទៅ​នៅមូល​ដ្ឋាន​ ខភម ​តេជោ​សែន​ភ្នំ​ម្រះ​ព្រៅ​ខេត្ត​កំពង់​ស្ពឺ​។​ នៅក្នុង​ឱកានោះ​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង​ប្រតិភូ​ទាំង​អស់​បាន​ទស្សនា​ការ​សម្តែង​សមត្ថភាពបាញ់​គ្រាប់​ពិត​ថ្នាក់​ក្រុម​ថ្មើរ​ជើង​ជា​បន្ត​បន្ទាប់​។

     ក្នុង​របាយការណ៍បិទ​វគ្គហ្វឹក​ហ្វឺ​ន​ ដែល​​បា​ន​រាយ​​ការណ៍​​ដោយ ឧត្តមសេនីយ៍ទោ អ៊ូ សុភា នាយ​សេនាធិការ​រង កង​ទ័ព​ជើងគោ​ក ​និង​ជានាយ​ការិយាល័យ​ហ្វឹ​ក​ហ្វឺន​កង​ទ័ព​ជើង​គោក ​បាន​បញ្ជាក់​អោយដឹ​ង​ថា​៖ វគ្គ​ហ្វឹកហ្វឺនបណ្តុះ​បណ្តាល​យោធាចា​រ្យ​ជំនាន់​ទី២ ​បំពេញក្រប​ខណ្ឌ​សាលា​ពល​ទាហាន​ចំណុះ​យោធ​ភូមិ​ភាគ​ឆ្នាំ​២០២០​ បានដំណើរ​ការ​ហ្វឹក​ហ្វឺន​អស់​រយៈពេល​ ៤​ខែ,​ ​ចាប់ពីថ្ងៃទី​១៥​ ខែ​មិថុនា, ដល់ថ្ងៃទី១៥​ ខែ​តុលា ឆ្នាំ​២​០២០​ ដោយ​មានសិក្ខាកាម​ចូល​រួម​ចំនួន ១៦០ នាក់ ដោយបាន​សិក្សា​លើ​ខ្លឹមសារ​មេរៀ​ន​សំខាន់ៗ​រួម​មាន​ គរុកោសល្យ ​,ជំនាញ និង​ថ្នាក់យុទ្ធវិធី​ និង​បច្ចេកទេស​ថ្មើរជើង​ ឋានលេខា ​អប់រំ​ចិត្តសាស្ត្រ, លំហាត់​របៀប ​អប់រំ​កាយ ​និង​កីឡា។ ជាលទ្ធផល​ពេល​បញ្ចប់​វគ្គ សិក្ខា​កាម​ប្រលង​ជាប់​ពិន្ទុ ​១៥៩​នាក់ ស្មើ​នឹង​ ៩៩.៣៨%។ នៅក្នុង​ឱកាសនោះគណៈអធិបតី ​ក៏បា​នឡើង​ប្រគល់​លិខិត​បញ្ជាក់​កា​រសិក្សា ​បណ្ណាល័យ​សរសើរ ​លិខិតសរសើរ​ ជូន​ដល់​សិក្ខាកាម ​និង​អង្គភាព ក្នុងមាន​ប្រគល់​បណ្ណសរសើរ​ដល់​អង្គភាព​ចំនួន ​៥ ​អង្គភាព​,​ប្រគល់ប័ណ្ណ​សរសើ​រដល់​បុគ្គល​ចំនួន ២២​រូប ​និង​ប្រគល់​លិខិត​សរសើរ​ដល់​បុគ្គល​ចំនួន ​៣៨​រូប។​

ឧត្តម​សេនីយ៍ឯក​ ហ៊ុន ម៉ាណែត ​អគ្គ​មេ​បញ្ជាការ​រង​ ខភម ​និង​ជា​មេប​ញ្ជាការ​កង​ទ័ព​ជើង​គោក 


      ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​យោធាចា​រ្យជំនាន់​ទី២​ បំពេញ​ក្រ​ប​ខ័ណ្ឌ​សាលាព​លទា​ហាន​ចំណុះ​យោធភូមិ​ភាគ ​ឆ្នាំ​២០២០​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​អបអរសាទរ​ចំពោះ​លទ្ធផល​ជោគ​ជ័យ​នេះ ​និង​បានចាត់​ទុកថា​ វគ្គនេះ​ជា​វគ្គគំរូទីមួ​យ​សម្រាប់​កង​ទ័ព​ជើងគោ​ក ​ដោយ​សារវិធីសាស្ត្រ និង​នីតិវិធី​ក្នុង​ការ​ជ្រើសរើសសម្រិត​សម្រាំង​សិក្ខា​កាម​មាន​លក្ខណៈ​ល្អិត​ល្អន់​ច្បាស់​លាស់។​ នេះគឺ​ជា​ជោគជ័យ​ ដែលកើត​ឡើងពី​ការ​ចូល​រួមរបស់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ រួម​មាន​ ថ្នាក់ដឹក​នាំ​កង​ទ័ព​ជើង​គោក,​ គណៈ​កម្មការ​ពង្រឹង​សមត្ថភាព​កង​ទ័ពជើង​គោក​, គណៈ​គ្រប់​គ្រង​វគ្គ,​ យោធា​ចារ្យ​ និង​ក្រុម​ការងារ​ទាំង​អស់​។​ ហើយ​អ្ន​កដែល​ទទួល​ផល​ពី​ជោគ​ជ័យនេះ ​គឺ​កង​ទ័ព​ជើង​គោក​ ក៏​ដូចជា​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ទាំង​មូ​ល ​ជាពិសេស​សិក្ខាកាម​ផ្ទាល់​តែ​ម្តង​។​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​បន្តទៀត​ថា៖ វគ្គបណ្តុះ​បណ្តា​លនេះ​ ពិត​ជា​បាន​ឆ្លើយ​តប​ទាំង​បរិមាណ និង​គុណភាពទៅ​នឹ​ងតម្រូ​វ​ការ​ នៃ​ការ​ហ្វឹកហ្វឺ​នបណ្តុះ​បណ្តាល​នាយ​ទាហាន​ ឱ្យក្លាយ​ជា​គ្រូលើ​មុខ​ជំនាញ​នី​​មួយៗ ដែល​ជា​ធន​ធាន​កំពុង​ខ្វះខាត ដើម្បី​បំពេញ​ក្រ​បខ័ណ្ឌ​ដល់​បណ្តា​សាលា​ពល​ទាហាន​ ចំណុះ​យោធ​ភូមិ​ភាគ​ ស្របតាម​ផែន​ការ​ទិស​ដៅ​ការងា​រ​អាទិភាព​របស់​កង​ទ័ព​ជើង​គោក​ ដែល​បាន​ដាក់​ចេញ ​ដើម្បី​ដោះស្រាយ​បញ្ហាប្រឈម​ចំពោះ​មុខ។​ ចំពោះ​សិក្ខាកាម​ ដែល​បាន​បញ្ចប់វគ្គ នឹង​ក្លាយជា​យោធា​ចារ្យ​ ឬបំពេញ​ភារកិច្ច​តាមជំនាញ​នៅ​តាម​បណ្តា​សាលា ​និង​អង្គភាព​នានា ចំ​ណុះកង​ទ័ព​ជើង​គោក​ ដែល​ថ្ងៃក្រោយ​នឹង​មាន​ឱកាស​បណ្តុះបណ្តាល​បន្ត​ដល់​យោធិន​រាប់​រយ​រាប់​ពាន់​នាក់​ផ្សេង​ទៀត។​ ​ជាពិសេស​អ្វីដែលសំ​ខាន់​ គឺ​វ​គ្គហ្វឹក​ហ្វឺននេះ បាន​ផ្តល់ដល់​សិក្ខាកាម​នូវ​សមត្ថភាព​ ក្នុងការ​រៀបចំ​ផែន​ការ​បណ្តុះ​បណ្តាល​,​ ការ​ដឹក​នាំហ្វឹក​ហ្វឺន, ការ​ដឹកនាំធ្វើ​សមយុទ្ធ, ចេះ​ធ្វើ​មេរៀន​,​ ចេះ​ឡើង​ថ្នាក់​ និង​មាន​គរុកោសល្យ​ច្បាស់​លាស់​ ក្នុង​ការ​បង្រៀន​ទាំ​ងនៅ​ក្នុ​ង​ថ្នាក់ ​និង​នៅ​លើទីលាន​ ហើយ​ការ​ក្លាយ​ខ្លួន​ជា​យោធា​ចារ្យ​ គឺ​ជាជំហាន​ថ្មីមួយទៀត​ នៅក្នុង​អាជីព​យោធា ​គឺជា​ភារកិច្ចដ៏​សំខាន់មួយ​ដែល​ត្រូវ​បំពេញ​ ដោយហេ​តុថា ​ម្យ៉ាង​គឺ​ការចូលរួម​រប​ស់យើង​ជួយ​ទៅដ​ល់​កង​ទ័ព​ និង​ជាតិ​មាតុភូមិ តាម​រយៈការខិត​ខំនៅ​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​សិស្ស​របស់​យើង។​

  ​   ជាចុ​ង​ក្រោយ​ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជា​ក់ថា៖ តាមរយៈ​ការហ្វឹកហ្វឺ​នអស់រយៈ​ពេល​បួន​ខែ ​កន្លងមក​នេះ ​បាន​បង្កើន និង​រំលឹក​សមត្ថភាព​ឡើងវិញ ពីព្រោះ​ថា​ជាក់​ស្តែង ​សមត្ថភាព ​និង​ចំណេះដឹ​ង​មូលដ្ឋាន​លើជំនាញ​យោធា​ទាំង​នេះ​ សិក្ខាកាម​យោធាចា​រ្យនៅ​ក្នុង​វគ្គនេះ ​សុទ្ធ​តែ​មាន​រួចម​កហើយ​តាម​រយៈការឆ្លង​កាត់​ការបណ្តុះ​បណ្តាល​នៅ​ក្នុង​សាលា​នាយ​ទាហាន ​កន្ល​ងមក​ ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes