-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ប្រកាសតែងតាំងអភិបាលរងក្រុងកំពត និងស្រុកអង្គរជ័យ, អភិបាលក្រើនរំឮកមន្ត្រីត្រូវប្រតិបត្តិអភិក្រមទាំង៥របស់សម្ដេចតេជោ ចៀសវាងឱ្យបាននូវពាក្យថា «មន្ត្រីជើងដប់»

ចំនួនអ្នកទស្សនា: Views

 

ការក្រើនរំឮកបែបនេះ របស់លោក ជាវ តាយ បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកអង្គរជ័យ និងអភិបាលរងក្រុងកំពត និងការផ្ទេរមន្ត្រីជាអភិបាលរងក្រុងកំពត ឱ្យមកបម្រើការងារក្នុងសាលាខេត្តកំពត។ ពិធីនេះបានធ្វើដាច់ដោយឡែកពីគ្នានៅស្រុកអង្គរជ័យ និងនៅក្រុងកំពត នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរលោកអភិបាលខេត្ត ក៏បានលើកយកនូវអភិក្រមទាំង៥ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជាការរំឮកដល់មន្ត្រីទាំងអស់ មិនថាមន្ត្រីចាស់ ឬមន្ត្រីដែលត្រូវ តែងតាំថ្មីនោះទេ ត្រូវតែចងចាំជានិច្ច និងអនុវត្តន៍ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗមន្ថែមទៀត ជូនអង្គភាពប្រជាពលរដ្ឋ និងជាតិមាតុភូមិកម្ពុជា។

លោក ជាវ តាយ បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងយើងជាមន្ត្រីបម្រើប្រជាពលរដ្ឋ ដូច្នេះយើងត្រូវតែពង្រឹងវប្បធម៌ចុះមូលដ្ឋាន ដើម្បីស្វែង យល់ពីបញ្ហាទុក្ខកង្វល់ និងសំណូមពរ ព្រមទាំងដោះស្រាយជូនប្រជាពលរដ្ឋ ដោយជៀសវាងឱ្យបាននូវពាក្យថា «មន្ត្រីជើងដប់»។»

ស្របពេលជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ សូមផ្តល់នូវការគាំទ្រ និងចូលរួមសហការជាមួយ អភិបាលរងស្រុក ដែលទើបទទួលការតែងតាំងថ្មី ដើម្បីពួតដៃគ្នា អនុវត្តទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍជាបន្តបន្ទាប់បន្ថែមទៀត។

បន្ថែមពីនេះអភិបាលរងថ្មី ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ជាពិសេសបម្រើតម្រូវការសំណូមពរ និងសេវារដ្ឋបាល សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាពឡើង។

យោងប្រកាសរបស់ក្រសួងមហាផ្ទៃ សម្រេចតែងតាំង លោក អ៊ិត សែនសំណាង ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្ដមដើមខ្សែលេខ១ នៃក្របខ័ណ្ឌគ្រូបង្រៀន កម្រិតឧត្តមក្រសួងអប់រំ យុវជននិងកីឡា ឱ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកអង្គរជ័យ ខេត្តកំពត និងការផ្ទេរភារកិច្ច តែងតាំងមន្ត្រីរាជការ ក្នុងនោះត្រូវបានសម្រេចផ្ទេរភារកិច្ចអភិបាលរងក្រុងកំពតចំនួន២រូប គឺលោក ចែម ផាអភិបាលរងក្រុង លោក សេង វុត្ថា អភិបាលរងក្រុង ឱ្យមកបម្រើការងារជាមន្ត្រីក្នុងសាលាខេត្តកំពត និងតែងតាំងលោក សែត សារិទ្ធិ ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ១ ឱ្យកាន់មុខតំណែង ជាអភិបាលរងក្រុងកំពត៕




0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes