-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ក្រសួងបរិស្ថាន ដាំកូនឈើ ៥៣.៧៥០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិស្ទឹងថ្មី ដែនជម្រកសត្វព្រៃភ្នំសំកុស

ចំនួនអ្នកទស្សនា: Views


AKP ពោធិ៍សាត់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០–

នៅថ្ងៃ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០ ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តពោធិ៍ សាត់ បានរៀបចំពិធីដាំកូនឈើចំនួន ៥៣.៧៥០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិស្ទឹងថ្មី ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ។

សូមបញ្ជាក់ផងដែរថា ការដាំកូនឈើនាថ្ងៃនេះ មានគោលបំណងលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ជាពិសេសលើកទឹកចិត្តដល់គ្រួសារដែលរងផលប៉ះពាល់ដោយជំងឺឆ្លងកូវីដ-១៩ និងបង្កើនការចូលរួមរបស់អ្នកពាក់ព័ន្ធឱ្យស្រឡាញ់ អភិរក្សជីវៈចម្រុះ និងបង្កើនគម្របព្រៃឈើ នៅក្នុងតំបន់សហគមន៍ ក៏ដូចជាតំបន់ការពារធម្មជាតិ។

ការដាំកូនឈើនេះបាន ដោយមានការគាំទ្រ និង ចូលរួមពីតំណាងអង្គការ UNDP តំណាងអង្គការ RECOFTC រដ្ឋបាលស្រុកវាលវែង មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិក្នុងស្រុកវាលវែងផងដែរ៕ដោយ ណយ នឿន (ប្រភព:មន្ទីរបរិស្ថានខេត្តពោធិ៍សាត់)

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes