-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រដ្ឋមន្ត្រីការបរទេសអាមេរិក កែប្រែគម្រោងបំពេញទស្សនកិច្ចនៅអាស៊ី ក្រោយលោក ត្រាំ ឆ្លង COVID-19

ចំនួនអ្នកទស្សនា: Views


(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក មៃក៍ ប៉ុមប៉េអូ នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែនឹងមិនធ្វើដំណើរទៅកាន់ប្រទេស ម៉ុងហ្គោលី និងកូរ៉េខាងត្បូង តាមការគ្រោងទុកនោះទេ។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០។

ការប្រកាសកែប្រែគម្រោងបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ី របស់លោក ប៉ុមប៉េអូ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ តេស្ដវិជ្ជមាន COVID-19 និងកំពុង បច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពទ្យ។ បើតាមការគ្រោងទុកមុនដំបូងឡើយ លោក ប៉ុមប៉េ ត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសទាំង៣ខាងលើ ក្នុងតំបន់អាស៊ី ពីថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៨ ខែតុលា ដើម្បីពិភាក្សាគ្នាពីរបៀវារៈសំខាន់ៗ ជាពិសេសគឺបញ្ហាចិន និងកូរ៉េខាងជើងតែម្ដង។

គួរជម្រាបថា បើតាមក្រសួងការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងចេញដំណើរមកកាន់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ ហើយនឹងត្រូវត្រឡប់ទៅរដ្ឋធានីវ៉ាស៊ីនតោន វិញ នៅថ្ងៃទី០៦ ខែតុលា ក្រោយពីជួបពិភាក្សាការងារពិគ្រោះយោបល់ជាមួយសមភាគីជប៉ុន និងចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងអូស្ត្រាលី៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes