-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ”ខែភ្លៀងមានអាវភ្លៀង ខែរងាមានអាវរងា” ឃ្លានេះគឺជាឃ្លាដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ ថ្លែងក្នុងពិធីចែកអាវរងា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា យើងតែងបានលឺពាក្យមួយឃ្លាពោលថា៖ “ខែភ្លៀងមានអាវភ្លៀង ខែរងាមានអាវរងា” ឃ្លានេះគឺជាឃ្លាដែលបង្ហាញអំពីការយកចិត្តទុកដាក់ នឹកចំា និងអរគុណរៀងរាល់ឆ្នាំជាប្រចំារបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ចំពោះកងកម្លាំងគ្រប់ប្រភេទទាំងអស់ដែលឈរជើងតាមបណ្តោយព្រំដែន ក្នុងការបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន យកអស់កម្លាំងកាយចិត្ត ក្នុងការការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្តថា កងកម្លាំងប្រដាប់អាវុធ គឺជាដាវ និង ខែលការពារជាតិដ៏រឹងមាំសម្រាប់រារាំងរាល់សកម្មភាពបំផិ្លចបំផ្លាញនានាដែលប៉ះពាល់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងការពារសុខសន្តិភាព ដែលជាសន្តិភាពដ៏ពេញលេញ និងទទួលបានមកដោយលំបាក ហើយក៏ជាប្ញសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ និងនាំកម្ពុជាឱ្យឆ្ពោះទៅត្រើយនៃវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង រុងរឿង ខ្លាំងក្លាថែមទៀត។ ដូច្នេះ ហើយសូមរក្សានូវគោលការណ៍ និងស្មារតីនឹងនរ ហើយច្បាស់លាស់ ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សារដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងការពារសុខសន្តិភាពដែលយើងនៅមានពេលនេះបានយូរអង្វែងទៅអនាគតសម្រាប់បន្សល់ទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយៗទៀត។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកបញ្ជាក់ដែរថា ពេលនេះកម្ពុជាអាចគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដោយមានអត្រាឆ្លងទាប មានករណីជាសះស្បើយយ៉ាងច្រើន មិនទាន់មានករណីស្លាប់ក្នុងប្រទេស ហើយក៏មិនទាន់មានយោធិនក្នុងប្រទេសណាម្នាក់រងគ្រោះដោយសារជំងឺកូវីដ-១៩នៅឡើយទេ។ តែទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនបានធ្វេសប្រហែស និងមើលស្រាលចំពោះស្ថានការណ៍ដែលនៅតែបន្តឆ្លងរាតត្បាតទូទាំងពិភពលោកនេះនៅឡើយ ហើយរាជរដ្ឋាភិបាលកម្ពុជាបានបន្តការអំពាវនាវឱ្យពលរដ្ឋគ្រប់រូប គ្រប់បណ្តាកងឯកភាពទ័ព និងក្រសួង ស្ថាប័ននានា ត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលាចំពោះការរីករាលនៃជំងឺកូវីដ-១៩ ។

ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ឈរជើងនៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៤ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិដោយបង្ហាញនូវភាពម៉ឺងម៉ាត់នៅក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ហើយបានបន្តចូលរួមយ៉ាងសកម្មក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋនៅក្នុងស្ថានការណ៍គ្រោះមហន្តរាយនានា៕

ដោយ៖ កន ចំណាន

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes