-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3
ចំនួនអ្នកទស្សនា: Views

 

(វ៉ាស៉ីនតោន)៖ ក្រុមអ្នកគាំទ្ររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចំនួនខ្ទង់រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាដង្ហែក្បួនតវ៉ានៅរដ្ឋធានីវ៉ាស៉ីនតោន ដើម្បីគាំទ្រការអះអាងគ្មានមូលដ្ឋានរបស់លោក ដែលថាមានការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានប្រើប្រាស់ឈ្មោះខុសៗគ្នាសម្រាប់ហៅព្រឹត្តិការណ៍ដង្ហែក្បួនបាតុកម្មខាងលើ រួមមានដូចជា Million MAGA March, March for Trump និង Stop the Steal DC ជាដើម។ ក្នុងការតវ៉ានោះ ក៏មានការចូលរួមពីសំណាក់ក្រុមស្តាំនិយម Proud Boys ផងដែរ។ ក្បួនបាតុកម្មបានចាប់ផ្តើមក្បែរតំបន់ Freedom Plaza នៅភាគខាងកើតសេតវិមាន ជាមួយគោលដៅឆ្ពោះទៅតុលាការកំពូល។

គួរបញ្ជាក់ថា ការធ្វើបាតុកម្មពីសំណាក់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ កើតមានឡើង ស្របពេលដែលលោក ត្រាំ មកទល់ឥឡូវ គឺនៅតែមិនព្រមទទួលស្គាល់ជ័យជម្នះគូប្រជែងរបស់ខ្លួនគឺ លោក ចូ បៃដិន ដែលជាអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មីឡើយ។ លោក ត្រាំ បានដាក់ពាក្យតវ៉ានៅតាមរដ្ឋសំខាន់ៗមួយចំនួន ជាមួយការចោទប្រកាន់ថា មានការបន្លំសន្លឹកឆ្នោត ប៉ុន្តែការប្រឹងប្រែងរបស់លោកហាក់មិនទទួលបានជោគជ័យនោះទេ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes