-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រាជរដ្ឋាភិបាល​ផ្តល់​ស្រូវពូជ ១០​តោន ជូន​ដល់​កសិករ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​ក្រឡាញ់

ចំនួនអ្នកទស្សនា: Views



AKP សៀមរាប ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០–
​ពូជស្រូវ​សែន​ក្រអូប និង​OM៥៤.៥១ ចំនួន​១០​តោន ត្រូវបាន​ឯកឧត្តម នាក់ ណេ​រ៉ុ​ន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប រួមជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ និង​អាជ្ញាធរ​ដែនដី បាន​ដឹក​យកទៅ​ចែកជូន​បងប្អូន​ប្រជាកសិករ​ដែល​ទទួលរ​ង​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន ១០០​គ្រួសារ មកពី​៣​ឃុំ ក្នុងស្រុក​ក្រឡាញ់ ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​៩​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ទីតាំង​ចែក​ពូជស្រូវ​នោះ​ត្រូវបាន​ធ្វើឡើង​នៅ​បរិវេណ​សាលាឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ដោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន ១០០​គីឡូក្រាម​។​

​ក្នុង​ពិធី​ចែក​ស្រូវពូជ​នោះ ឯកឧត្តម នាក់ ណេ​រ៉ុ​ន បាន​មានប្រសាសន៍ថា ស្រូវពូជ​ទាំងនេះ ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់ជូន​តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ហើយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ និង​សម្ដែង​ការព្រួយបារម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទាំងអស់​។​ឯក​ឧ​ត្ត ម​បាន​បញ្ជាក់ថា កន្លែង​ខ្លះ​សម្ដេច​បាន​ចុះទៅ​ផ្ទាល់ និង​កន្លែង​ខ្លះទៀត​សម្ដេច​បាន​ចាត់តាំង​ឱ្យ​ក្រុមការងារ​របស់​សម្ដេច និង​ឱ្យ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ ចូលរួម​ជួយសង្គ្រោះ​និង​រំដោះ​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​រួច​ផុតពី​គ្រោះទឹកជំនន់ ថែមទាំង​បានផ្ដល់​ស្បៀងអាហារ​ឱ្យបាន​គ្រប់គ្រាន់ ដោយ​មិន​ទុកឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ អត់​អាហារ​ស្លាប់​ដោយ​ពុំបាន​ដឹងឮ​ពី​អាជ្ញាធរ​នោះឡើយ​។

​ឯកឧត្តម នាក់ ណេ​រ៉ុ​ន ក៏បាន​លើកឡើង​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​យ៉ាង​ប្ដូរផ្ដាច់ ដើម្បី​អនុវត្តន៍​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម ឧស្សាហកម្ម ដែល​កំពុងតែ​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ រក្សាបាន​នូវ​សន្តិសុខ​ស្បៀងអាហារ ជូន​ប្រជាជន​កម្ពុជា និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ នៅក្នុង​សមរភូមិ​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ រួមទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​ពី​គ្រោះទឹកជំនន់​ផងដែរ​។
​ឯកឧត្តម​ក៏បាន​សំណូមពរ និង​ណែនាំ​ដល់​ប្រជាកសិករ​ទាំងអស់ សូម​យក​ពូជស្រូវ​ទាំងនេះ​ទៅ​បង្កបង្កើនផល​ក្នុងការ​ស្តារឡើងវិញ និង​សូម​បងប្អូន​ត្រូវ​មានការ​អធ្យាស្រ័យ​ឱ្យ​គ្នា ក្នុងការ​ចែករំលែក​ទឹក​ស្រោចស្រព​ដំណាំ​ស្រូវ​របស់​បងប្អូន​ផងដែរ​។​

​គួរ​បញ្ជាក់ថា បើ​យោងតាម​របាយការណ៍រ​ប​ស់លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានឱ្យដឹងថា ការខូចខាត​ដោយ​គ្រោះធម្មជាតិ​ទឹកជំនន់​នៅ​ស្រុក​ក្រឡាញ់​នេះ មាន​ចំនួន​៤​ឃុំ ស្មើ​៩​ភូមិ មាន​២៥៦​គ្រួសារ លើ​ផ្ទៃដី​២១០​ហិកតា និង​ដំណាំ​រួមផ្សំ​ចំនួន​២០​ហិកតា​។ លោក​ក៏បាន​ឱ្យដឹង​ផងដែរ​ថា នៅ​ទូទាំង​ខេត្តសៀមរាប​មាន​ផ្ទៃដី​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០​នេះ ចំនួន ១៨៦.៣០០​ហិកតា ក្នុងនោះ​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​សរុប ១២.៨៨៣​ហិកតា លើ​៩​ក្រុង​.​ស្រុក មាន​ប្រជាកសិករ​រងគ្រោះ ១១.១៣១​គ្រួសារ និង​ខូចខាត​ស្រូវប្រាំង​សរុប​២០៣​ហិកតា ស្មើ​៤១៤​គ្រួសារ​៕ ដោយ​៖​ហង្ស សៀក សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes