-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

កម្ពុជា​-​ដា​ណឺ​ម៉ាក នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការទូត សេដ្ឋកិច្ច ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត

ចំនួនអ្នកទស្សនា: Views


AKP ភ្នំពេញ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០

​បច្ចុប្បន្ននេះ បើទោះបីជា​ប្រទេស​ទាំងពីរ​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដូចគ្នា​យ៉ាង ណា​ក្ដី ប៉ុន្តែ​កម្ពុជា និង​ដា​ណឺ​ម៉ាក បាន​សន្យា​បន្ត​ពង្រឹង​វិស័យ​ការទូត សេដ្ឋកិច្ច​ឱ្យ​កាន់តែ ខ្លាំងក្លា​ថែមទៀត ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ខណៈដែល​ទឹកប្រាក់​នៃ​ការដោះដូរ​ពាណិជ្ជកម្ម​កា​លពី​ឆ្នាំ​២០១៩ សម្រេចបាន​ជាង ៣០០ លាន ដុល្លារ​អាម៉េរិក​។ ការសន្យា នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា និង​សម្តែង​ការគួរសម​រវាង ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ និង​ឯកឧត្តម ច​ន ថូរ​ហ្គា​ដ (Jon Thorgaard) ឯកអគ្គរាជទូត​ដា​ណឺ​ម៉ាក​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ កាលពី​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​ឯកឧត្តម អ៊ូ​ក សោភ័ណ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​ដា​ណឺ​ម៉ាក និង​បាន​ជម្រាបជូន​ពី​កិច្ចប្រឹងប្រែង​របស់​ស្ថានទូត​ក្នុងការ​ជំរុញ​ការទូត សេដ្ឋកិច្ច ដែល​ផ្តោត​សំខាន់​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ ព្រមទាំង​យុទ្ធសាស្ត្រ​ថៃ​បូក​១ ដើម្បី​ទាក់ទាញ​វិនិយោគិន និង​ភ្ញៀវទេសចរ ឱ្យ​ចូលទៅ​កម្សាន្ត និង​ធ្វើ​ធុរកិច្ច​កាន់តែច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម Jon Thorgaard បាន​ជម្រាបជូន ឯកឧត្តម អ៊ូ​ក សោភ័ណ អំពី​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​មនុស្ស​ទៅ​សត្វ​ស្ការ (Mink) ដែល​ចិញ្ចឹម​នៅតាម​កសិដ្ឋាន ធ្វើឱ្យប៉ះពាល់​ដល់​ការនាំ​ចេញពី​ដា​ណឺ​ម៉ាក​មក​កម្ពុជា​។ ឯកឧត្ដម​ប្រមុខ​ការទូត​រូបនេះ បានបង្ហាញ​សុទិដ្ឋិនិយម ជាមួយ​ការប្តេជ្ញាចិត្ត​បន្ត​ជំរុញ​ការទូត សេដ្ឋកិច្ច​ជាមួយ​ប្រទេស​នានា រាប់ទាំង​កម្ពុជា​ផង ដើម្បី​ពង្រឹង និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ដោយសារ ឯកឧត្តម​ជា​ប្រធាន​ក្រុម​ឯកអគ្គរាជទូត​ដា​ណឺ​ម៉ាក នៃ​ប្រទេស​ចំនួន​១៧ ក្នុង​តំបន់​អាស៊ាន​៕ ដោយ​៖ រិទ្ធី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​ 

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes