-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ថ្នាក់ដឹកនាំ សាខា​កាកបាទក្រហម​ខេត្តកណ្ដាល អរគុណ ក្រុមហ៊ុន KITHCHANTHA INVESTMENST Co,.Ltd ដែល​បាន​ឧបត្ថម្ភ ថវិកា ម៉ាស់​និង​សម្ភារៈ​ការពារ​កូ​វីដ​-១៩

ចំនួនអ្នកទស្សនា: Views


(​កណ្ដាល​)៖ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​ឧកញ៉ា គិត ចាន់ថា អគ្គនាយក​ក្រុមហ៊ុន KITHCHANTHA INVESTMENST Co,.Ltd លោកជំទាវ ចាន់ គ​ន្ធា លោកជំទាវ ទិ​ត សុខុម លោកស្រី ផង់ ស្រីមុំ លោកស្រី ចាយ ចិន្តា​មុន្នី និង លោកស្រី យស សុគន្ធា ដែល​បាន​ជួយឧបត្ថម្ភ​ម៉ាស់​ចំនួន​១០​កេស​ធំ ទឹក​អាល់កុល​ចំនួន ៣​កេស​ធំ ជែ​ល​លាងដៃ​៣​កេស​ធំ និង​ថវិកា​ចំនួន​៤​លាន​រៀល ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល សម្រាប់​ប្រតិបត្តិ​ការជួយ ដល់​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ​បំផុត ក្នុង​ខេត្តកណ្តាល​។

​ពិធី​ប្រគល់​និង​ទទួល​អំណោយ​សប្បុរសធម៌​នេះ ធ្វើឡើង​នៅ​ទីស្នាក់ការ​សាខា​រសៀល​ថ្ងៃទី​១៨​វិច្ឆិកា នេះ​។​
​ឯកឧត្តម គង់ សោ​ភ​ណ្ឌ័ តាងនាម​សាខា​កាកបាទក្រហម​ខេត្ត បាន​បញ្ជាក់ថា​៖ សាខា​កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នឹង​ចាត់ចែង​សម្ភារៈ និង​ថវិកា​ទាំងនេះ​ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ​ដោយផ្ទាល់​ដៃ ដោយ​មិន​ប្រកាន់​បក្សពួក ពណ៌​សម្បុរ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ​។

​​ឯកឧត្តម អភិបាលខេត្ត​បានចាត់ទុក អំណោយ​ទាំងនេះ គឺជា​សក្ខីភាព​នៃ​ទឹកចិត្ត​ដ៏​ជ្រះថ្លា​របស់​សប្បុរសជន ដែល​បានបង្ហាញ​ពី​ស្មារតី​នៃ​ការចែករំលែក និង​កម្លាំង​សាមគ្គី​គ្នា​របស់​ប្រជាជន​ខ្មែរ «​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​មាន​អាសន្ន​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​ 


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes