-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

គិតត្រឹមថ្ងៃទី១៦-វិច្ឆិកានេះ កម្ពុជាសល់ ៩០០ថ្ងៃគត់ នៃដំណើរឆ្ពោះទៅ SEA Games 2023

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖
 កម្ពុជាសល់ពេល ៩០០ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (SEA Games 2023) បើគិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានចាត់ទុកពេលវេលានេះ គឺជាការក្រើនរំឮកមួយដ៏សំខាន់ ដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងសហព័ន្ធកីឡាជាតិ ក្នុងការពង្រឹងសមត្ថភាពត្រៀមដណ្ដើមឧត្តមភាព និងជោគជ័យជូនជាតិ។ ចំណែកគណៈកម្មាធិការជាតិ CAMSOC ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកបណ្ឌិត ថោង ខុន ក៏បានប្រព្រឹត្តទៅដោយរលូន ហើយគណៈកម្មការជំនាញនីមួយៗ ក៏ជំរុញការងារបានល្អប្រសើរដែរ។

អគ្គលេខាធិការ CAMSOC ដដែលបានថ្លែងសារក្នុងឱកាសដ៏មានសារៈសំខាន់នេះថា «សូមអំពាវនាវដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក ពិសេសហព័ន្ធកីឡាជាតិ ឲ្យខិតខំប្រឹងប្រែងក្នុងការរៀបចំត្រៀមលក្ខណៈនេះឲ្យបានកាន់តែមុតស្រួច និងយកចិត្តទុកដាក់ខ្ពស់លើការហ្វឹកហាត់ លើការជំរុញ និងតាមដានត្រួចពិនិត្យ វាយតម្លៃជាប់ជានិច្ច ចំពោះបច្ចេកទេស និងគុណផលកីឡារបស់កីឡាករ-កីឡាការិនីរបស់យើង កុំឲ្យមានការធ្វេសប្រហែស និងការលះបង់ចោលនូវពេលវេលានេះ ពីព្រោះស៊ីហ្គេម យើងត្រូវតែធ្វើនៅឆ្នាំ២០២៣»

«មួយទៀត ក៏សូមអំពាវនាវដល់ការគាំទ្ររបស់មហាជន យុវជន អាជ្ញាធរគ្រប់ជាន់ថ្នាក់ ឲ្យភ្ជាក់រលឹកថា យើងនៅសល់តែ ៩០០ថ្ងៃទៀត គឺដល់ពេលយើងត្រូវធ្វើជាម្ចាស់ផ្ទះ ត្រូវទទួលរៀបចំស៊ីហ្គេមឲ្យមានសេចក្ដីថ្លៃថ្នូ ឲ្យស្អាត ដោយគោរពទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា និងឯកឧត្តមបណ្ឌិត ថោង ខុន លើយុទ្ធនាការអប់រំសង្គម គឺប្រជាជនម្នាក់លេងកីឡាមួយមុខ យុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង និងបដិសណ្ឋារកិច្ចល្អ និងយុទ្ធនាការកាត់បន្ថយ ក៏ដូចជាលុបបំបាត់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍»

«ចឹងសូមឲ្យប្រជាពលរដ្ឋទាំងអស់ យកស្មារតីនៅសល់ ៩០០ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទៅជាឆន្ទៈដ៏មោះមុត ផ្គុំកម្លាំងគ្នា ដើម្បីយើងសម្រេចបានជោគជ័យ បើទោះបីកាលៈទេសៈកូវីដ-១៩ មិនទាន់ថមថយនៅឡើយក៏ដោយ យើងនៅតែអនុវត្តវិធានការទប់ស្កាត់ទាំងអស់គ្នា និងធ្វើដំណើរយ៉ាងស្វាហាប់ឆ្ពោះទៅស្វែងរកឧត្តមភាព និងជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣»។ លោក វ៉ាត់ ចំរើន បញ្ជាក់ ។

ទន្ទឹមជាមួយគ្នា ក្នុងនាមអគ្គលេខាធិការដ្ឋាន CAMSOC លោកក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ CAMSOC ដែលមានសម្ដេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន ក៏ដូចជាឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន អនុប្រធាន CAMSOC ដែលតែងសម្របសម្រួលផ្នែកហិរញ្ញវត្ថុជំរុញឲ្យអនុវត្តការងាររបស់ស្ថាប័នទទួលបន្ទុករៀបចំព្រឹតត្តិការណ៍ស៊ីហ្គេមនេះ ដំណើរការប្រកបដោយនិរន្ដរភាព ពិសេសក៏មានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិផងដែរ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម លើកទី២៣ ឆ្នាំ២០២៣ នៅកម្ពុជា នឹងប្រារព្ធពិធីបើកការប្រកួត នៅថ្ងៃទី០៥ ខែឧសភា និងប្រារព្ធពិធីបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ បន្ទាប់ពីចប់ព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ កម្ពុជា នឹងបន្ដធ្វើម្ចាស់ផ្ទះការប្រកួតកីឡាជនពិការប្រចាំតំបន់ដ៏ធំមួយទៀត គឺការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ដដែល៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes