-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អភិបាលខេត្តកណ្ដាល៖ កងទ័ពត្រូវស្មោះត្រង់ ការពារ បម្រើសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាឲ្យបានល្អ និងម៉ឺងម៉ាត់បំផុត

ចំនួនអ្នកទស្សនា: Views


(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា កងទ័ពទាំងអស់មានកតព្វកិច្ចធំបំផុត ក្នុងការការពារ ស្មោះត្រង់ បម្រើសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាឲ្យបានល្អ និងម៉ឺងម៉ាត់បំផុត ដើម្បីជាខ្នងបង្អែកយ៉ាងរឹងមាំ ក្នុងការការពារជាតិឲ្យមានសុខសន្តិភាព មានស្ថេរភាព និងមានសន្តិសុខល្អបំផុត។

អភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៅអង្គភាពតំបន់ប្រតិបត្តិការសឹករង នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅឯតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល។

អភិបាលខេត្តបានថ្លែងទៀតថា «អស់លោកមានសំណាងណាស់ ដែលបានបំពេញកតព្វកិច្ចជាកងទ័ព, ជាមន្ត្រីដែលមានភ័ពសំណាងជាងគេ មានមោទកភាពជាងគេ ព្រោះមានសម្ដេចតេជោ ហ៊ុន សែន ជាមេបញ្ជាការដ៏ធំបំផុត ជានាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ និងជានាយករដ្ឋមន្ត្រី ដែលមានបេះដូងសន្តិភាព បេះដូងស្នេហាជាតិ ស្រលាញ់ជាតិ មាតុភូមិ ប្រជាជន និងគោរពព្រះមហាក្សត្រ ដែលទទួលបានការគាំទ្រពីប្រជាជន ភាគច្រើនលើសលប់»

អភិបាលខេត្តបានបញ្ជាក់ទៀតថា កងទ័ពត្រូវប្រុងជើងការជានិច្ច ដើម្បីទប់ស្កាត់ក្រុមឧទ្ទាមណា ដែលមានបំណងមិនល្អមកចំពោះរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ខណៈក្រុមឧទ្ទាមអស់នោះ តែងតែប៉ងផ្ដួលរំលំ និងបង្កើតចលាចលក្នុងសង្គមជាតិ ក្នុងទិសដៅបង្កាច់បង្ខូចឈ្មោះ ហើយឆ្លៀតឱកាសដ៏ថោកទាប ដើម្បីចង់ច្បាមយកប្រជាប្រិយភាព និងដណ្ដើមអំណាចទាំខុសច្បាប់ ដែលរូបនេះវាខុសច្បាប់ ហើយកងទ័ពមានកតព្វកិច្ចការពារ និងកំទេចជាដាច់ខាត ទប់ស្កាត់មិនឱ្យមានការចលាចលណាមួយកើតឡើងបានឡើយ។

ទន្ទឹមនឹងសារនេះដែរ លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់កងទ័ពទាំងអស់នៅខេត្ត ដែលជាខ្នងបង្អែកយ៉ាងរឹងមាំ និងខែលការពារសន្តិសុខយ៉ាងរឹងមាំ និងតែងតែជួយខ្នះខ្នែដល់ការងារសង្គមទូទៅដែលត្រូវការជាចាំបាច់ ខណៈទទួលបានការសាទរពីប្រជាជនយើងយ៉ាងច្រើនកុះករ។

ស្ថិតនៅក្នុងឱកាសនេះដែរ លោក នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកណ្ដាល បានថ្លែងពីសមិទ្ធផលនានាជាច្រើន ខណៈលោកជួសមុខកងទ័ពទាំងអស់នៃខេត្តកណ្ដាល សូមថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ដែលបានឧបត្ថម្ភថវិការសាងសង់អគារបន្ថែមទៀតផងដែរ៕

ឧត្តមសេនីយ៍ឯក ស ថេត គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក្តិថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) ជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត ស៉ីណែត ក្រោយគេបាញ់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំស្នងការរង នាយការិយាល័យ និងមន្ត្រីជាច្រើនរូប ចូលរួមពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ និងបំពាក់ស័ក្តិវរសេនីយ៍ឯកជូនសពរបស់លោកវរសេនីយ៍ទោ រ៉េត ស៉ីណែត ហៅ ញ៉ក់ ដែលត្រូវបានជនដៃដល់បាញ់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអធ្រាត្រយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯកស្នងការ បានបង្ហាញអារម្មណ៍នឹកស្រណោះ សោកស្តាយដែលបាត់បង់មន្ត្រីដ៏សកម្មម្នាក់ ដោយគាត់តែងតែបំពេញការងារបានយ៉ាងល្អជូនអង្គភាព ក៏ដូចជាការចូលរួមសហការណ៍ ក្នុងការបង្ក្រាបបទល្មើសនានា ជាច្រើន និងបានចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនាពេលកន្លងមក។

សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ រ៉េត ស៉ីណែត អាយុ៤១ឆ្នាំ ជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកូន២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ជាមន្ត្រីដ៏ល្អ មួយរូប បានលះបង់ក្នុងការបម្រើសង្គម ជាតិ ហើយគាត់ក៏មានការទំនាក់ទំនងយ៉ាងល្អជាមួយមិត្តរួមការងារទាំងអស់ផងដែរ។

លោកស្នងការបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពលោកវរសេនីយ៍ទោ រ៉េត ស៉ីណែត ផងដែរ។ ជាមួយនោះដែរលោកស្នងការ ក៏បាននាំយកជាសម្ភារៈ និងថវិកាមួយចំនួន ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារសពទៀតផង។

គួរជម្រាបថា លោកវរសេនីយ៍ទោ រ៉េត ស៉ីណែត បានស្លាប់ភ្លាមៗ បន្ទាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ចំនួន៩គ្រាប់ ត្រូវក្បាល១គ្រាប់ ត្រូវខ្លួន២គ្រាប់ ដោយសារតែទំនាស់រឿងគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បាញ់ប្រហារបណ្តាលឲ្យមានការភ្ញាក់ផ្អើល ស្ទើរតែមួយរាជធានីភ្នំពេញ បានកើតឡើងនាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ៕

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes