-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ពលករខ្មែរ ២៣០ នាក់ មកតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ត្រូវបញ្ជូនមកធ្វើចត្តាឡីស័កនៅខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views

 


បាត់ដំបង៖ ពលករដែលវិលត្រឡប់ពីប្រទេសថៃតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមាន

ជ័យ គិតត្រឹមម៉ោង៦រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មានចំនួន២៣០នាក់ ត្រូវបានបញ្ជូនតាមរថយន្តយោធាមកធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក កម្រិត១ ក្នុងវិទ្យាល័យព្រះមុន្នីវង្ស ។

ពលករដែលស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កតាមបណ្តាក្រុង ស្រុក ទទួលបានឃីត ១កញ្ចប់  មាន មុង ភួយ កន្ទេល ក្រមា សារុង…ជាដើម ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  និងមានផ្តល់ជូនអាហារ ៣ ពេល ក្នុងមួយថ្ងៃផងដែរ ក្នុងពេលធ្វើចត្តាឡីស័កនេះ ។

  នៅរសៀលល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះដែរ  ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយ អភិបាលរងខេត្ត 

ប្រធានមន្ទីរអង្គភាពមួយចំនួន ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធខេត្ត អភិបាលក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះ ពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កកម្រិត ១ នៅវិទ្យាល័យព្រះមុន្នីវង្ស ។

ឯកឧត្តម ងួន រតនៈ  បានណែនាំដល់បងប្អូនប្រជាពលករឱ្យអនុវត្ត

វិធានការសុខាភិបាល ដើម្បីការពារការរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ និងស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ ៕វិទ្យុជាតិកម្ពុជា​៖​ អត្ថបទ លោក ភី សុខ វិទ្យុជាតិចំការចេក

 



0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes