-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អភិបាលខេត្ត​កណ្ដាល ទទួល​ថវិកា​ពី​កង​រាជ​អាវុ​ធហត្ថ​ខេត្ត បរិច្ចាគ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩

ចំនួនអ្នកទស្សនា: Views



AKP កណ្ដាល ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​១​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បានទទួល​ថវិកា​ចំនួន ២៦.៦៥០.០០០​រៀល ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល និង កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដែល​បាន​ចូលរួម​ឧបត្ថម្ភ​តាមរយៈ​រដ្ឋបាល​ខេត្តកណ្តាល ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។​

​នៅក្នុង​ពិធី​ទទួល​ថវិកា​នាឱកាស​នោះ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា និង​កងកម្លាំង​រាជ​អាវុធហត្ថ​ទាំងអស់​ក្នុង​ខេត្តកណ្តាល ដែល​បាន​រួមគ្នា​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ខេត្តកណ្ដាល ក្នុង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ។​

​ឯកឧត្តម អភិបាលខេត្ត បន្តទៀតថា តាំង​នាម​រដ្ឋបាលខេត្ត និង មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ពិត​ជាមាន​សេចក្ដីរំភើប​រីករាយ​ឥតឧបមា និង​សូម​ថ្លែងអំណរគុណ​ចំពោះ​កង​រាជ​អាវុធ​ហាត់​ទូទាំង​ខេត្ត ដែល​បាន​រួមចំណែក​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​រួមចំណែក​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វិដ​-១៩ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​កម្ពុជា ៕ ដោយ ណ​យ នឿន (​ប្រភព​:​រដ្ឋបាល​ខេត្តកណ្តាល​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes