-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រដ្ឋមន្ត្រីមុខងារសាធារណៈ និងឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ឯកភាពគ្នាលើការចាប់ផ្តើម និងជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេរភាគី លើវិស័យមុខងារសាធារណៈ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅទីស្តីការក្រសួង ។ 


ក្នុងជំនួបនេះ ទាំងលោករដ្ឋមន្ត្រី និងទាំងលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ពីចំណងមិត្តភាពសហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ ក្នុងរយៈពេល៦៤ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-រុស្ស៊ី ពិសេសចាប់ពីក្រោយពេលកម្ពុជា បានរួចចាកផុតពីរបបប្រល័យពូជសាសន៍នៅឆ្នាំ១៩៧៩។ 

 ទន្ទឹមនោះ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានឯកភាពគ្នាខ្ពស់លើការចាប់ផ្តើម និងជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី លើវិស័យមុខងារសាធារណៈរវាងក្រសួងមុខងារសាធារណៈកម្ពុជា ជាមួយក្រសួងស្ថាប័នរុស្ស៊ីដែលមានការពាក់ព័ន្ធរួមមាន៖ ការផ្លាស់ប្តូរប្រតិភូដើម្បីដកពិសោធន៍ ទស្សនកិច្ចសិក្សា និងការបណ្តុះបណ្តាលមន្ត្រីរាជការ លើវិស័យមុខងារសាធារណៈ ព្រមទាំងរៀបចំឱ្យមានកម្មវិធីទំនាក់ទំនងជាក់ស្តែងក្នុងការកសាង អភិវឌ្ឍន៍ធនធានមនុស្សរវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា (ERA) ជាមួយនឹងបណ្ឌិត្យសភាសេដ្ឋកិច្ចជាតិ និងរដ្ឋបាលសាធារណៈរុស្ស៊ី (the Russian Presidential Academy of National Economy and Public Administration)។ ដើម្បីអបអរសាទរខួប៦៥ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ អស់លោកទាំងពីរបានប្តេជ្ញាធ្វើសកម្មភាពសហប្រតិបត្តិការជាក់ស្តែង សំដៅរួមចំណែកពង្រឹង ពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី៕

 


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes