-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមានចាត់វិធានការព្យួរ ឬលុបអាជ្ញាបណ្ណ ចំពោះប្រតិបត្តិករទូរគមនាគមន៍ណា ដែលមិនតភ្ជាប់ និងបញ្ជូនទិន្នន័យមក DMC

ចំនួនអ្នកទស្សនា: Views

 

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា ក្រសួងសង្កេតឃើញថា ប្រតិបត្តិករភាគច្រើន បានធ្វើការតភ្ជាប់ជាមួយមជ្ឈមណ្ឌល គ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា (DMC) នៅពេលដែលប្រតិបត្តិករមួយចំនួនទៀត នៅមិនទាន់បានតភ្ជាប់ បើទោះបីជាក្រសួងបានក្រើនរំលឹកតាមរយៈលិខិតជូនដំណឹង និងកិច្ចប្រជុំជាច្រើនលើក។

ក្រសួងសង្កត់ធ្ងន់ថា «ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាព ក្នុងការកៀរគរចំណូលរដ្ឋពីវិស័យទូរគមនាគមន៍ ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវធ្វើការតភ្ជាប់ និងបញ្ជូនទិន្នន័យមកមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា (DMC) សម្រាប់ជាមូលដ្ឋានផ្ទៀងផ្ទាត់ការបង់ចំណូលជូនរដ្ឋ ឱ្យបានចប់សព្វគ្រប់ត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាកំហិត»

ក្រសួងព្រមានថា ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តទាន់ពេលវេលាកំណត់ ក្រសួងនឹងចាត់វិធានការព្យួរ និង/ឬលុបអាជ្ញាបណ្ណ ព្រមទាំងវិធានការផ្សេងទៀត ស្របតាមច្បាប់ និងបទប្បញ្ញតិ្តជាធរមាន៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes