-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

សម្តេចចៅហ្វាវាំងពិនិត្យការងារបូមទឹក នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views



 (ព្រៃវែង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានអញ្ជើញពិនិត្យការងារអន្តរាគមន៍ របស់មន្ត្រីបុគ្គលិកនៃក្រុមសម្តេចឪ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្លៀវក្លាបំផុត លើការងារជួយបូមទឹក សង្គ្រោះស្រូវរដូវប្រាំងរបស់ប្រជាកសិករមានជីវភាពក្រីក្ររស់នៅ ឃុំកន្សោមអក និងឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សកម្មភាពបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ រួមដំណើរដោយ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួង ព្រះបរមរាជវាំង និងលោក ឈា ហន រដ្ឋមន្ត្រី អមក្រសួងព្រះបរមរាជវាំង។

ក្រុមសម្តេចឪបានជួយបូមទឹកបញ្ចូលស្រែប្រាំងជូនបងប្អូនប្រជាកសិករ រស់នៅក្នុង មូលដ្ឋាននេះ ដោយប្រើប្រាស់មាស៉ីនបូមទឹក ធុនធំ ធុនមធ្យម និងធុនតូចចំនួន ៨ គ្រឿងដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ព្រះករុណាជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចឪ សម្តេចម៉ែជាអម្ចាស់នៃយើង។ ចំពោះលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ក្រុមសម្តេចឪ ជួយបងប្អូនប្រជាកសិករនៅ មូលដ្ឋាននេះ បានចាប់ផ្តើមដំណើរការពីថ្ងៃទី ២១ ដល់ ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២១នេះ សម្រេចបានចំនួន ១០៦ ហិចតា។

ក្រុមសម្តេចឪនឹងបន្តការខិតខំធ្វើសកម្មភាពអន្តរាគមន៍ របស់ខ្លួនក្នុងការជួយបូមទឹកជូនប្រជាកសិករ នៅមូលដ្ឋាននេះ ទៅតាមផែនការដែលបាន គ្រោងទុកមានចំនួន ៧៥០ ហិចតា។

ក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំង បានជួបសំណេះសំណាលជាមួយបងប្អូន ប្រជារាស្ត្រ ដោយបានជម្រាបជូនអំពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ អំពីព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ មានព្រះរាជហឬទ័យនឹករលឹក សាកសួរសុខទុក្ខ និងស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះកូនចៅ ចៅទួត របស់ព្រះអង្គរស់នៅក្នុងមូលដ្ឋាននេះ។

សម្តេចចៅហ្វាវាំងបានជម្រាបជូនថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គមានព្រះរាជហឬទ័យទុកដាក់ដ៏ ខ្ពង់ខ្ពស់ជានិច្ចចំពោះសុខទុក្ខ ក្នុងជីវភាពរស់នៅ របស់ប្រជារាស្ត្រនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។ ហេតុនេះហើយសម្រាប់រដូវប្រាំងឆ្នាំនេះ ព្រះអង្គសព្វព្រះ រាជហឬទ័យប្រោសព្រះរាជទាន សម្តេចចៅហ្វាវាំង ដឹកនាំក្រុមសម្តេចឳ ជួយបូមទឹកជូន បងប្អូនដែលមានការលំបាកខ្វះខាតដើម្បីបងប្អូនមានជីវភាពល្អប្រសើរ។

កសិករជាម្ចាស់ស្រែ សូមថ្លែងអំណរ ព្រះរាជគុណដ៏ជ្រាលជ្រៅចំពោះ ព្រះរាជទានដ៏ថ្លៃថ្លានេះ និងសូមថ្វាយ ព្រះ សព្ទសាធុការពរដ៏មហាបវរ ថ្វាយព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួតជាអម្ចាស់ សូមព្រះអង្គមានព្រះរាជសុខុមាលភាពដ៏ល្អបរិបូណ៌ និងមាន ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួតរបស់ព្រះអង្គជាដរាបតរៀងទៅ៕

ក្រុមហ៊ុន​មួយ កាយ​ដី​លក់ ប៉ះពាល់​ដី​ចំណីផ្លូវ និង​ដី​ចំណី​អូរ អាជ្ញាធរ​ឃុំ និង​ស្រុក ឆ្លើយថា​មិនដឹង​

ចំនួនអ្នកទស្សនា: Views




 កំពង់ឆ្នាំងៈ ដី​ចំណី​ផ្លូវលំ និង​ដី​ចំណី​អូរ មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ ទឹកល្អក់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ត្រូវបាន​ក្រុមហ៊ុន​ឯកជន​មួយ កកាយ​យក​ដី ទៅ​ចាក់​បំពេញ​ដី ទីតាំង​ពុះ​ដី​ឡូ​ត៌​ឯកជន​១ ដែល​ធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់​ចំណីផ្លូវ និង​ចំណី​អូរ​របស់​រដ្ឋ​។ ប៉ុន្តែ​នៅពេល​ក្រុម​អ្នកសារព័ត៌មាន សាកសួរ​ទៅ លោក​មេឃុំ លោក​អភិបាលរង​ស្រុក និង​លោក​អភិបាល ស្រុក​រលាប្អៀរ សុទ្ធតែ​បាន​ឆ្លើយ​បដិសេធថា មិនបាន​ដឹង ដែលជា​ហេតុ​ឲ្យ ក្រុមហ៊ុន​មួយ​នេះ កកាយ​យក​ដី ប៉ះពាល់​ដី​ចំណីផ្លូវ និង​ចំណី​អូរ យ៉ាង​អនាធិបតេយ្យ ដោយ​ពុំមាន​សមត្ថកិច្ច​ណា ចុះ​ទប់ស្កាត់​នោះឡើយ​។​

​ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិ​ទឹកល្អក់ បាន​រាយការណ៍ នៅ​ល្ងាច​ថ្ងៃទី ២៨ មករា កន្លងទៅ ហើយ អ្នកសារព័ត៌មាន របស់​យើង បាន​ចុះទៅពិនិត្យ នៅ​ចំណុច​ខាងលើ​នោះ​ក៏បាន ប្រទះឃើញ នៅជាប់​ដី​ចំណី​ផ្លូវលំ មួយកន្លែង នៅ​ចំងាយ​ប្រមាណ ពី ៦ ទៅ ៧ ម៉ែត្រ ពី​ចំណីផ្លូវ ត្រូវបាន​ក្រុមហ៊ុន ង៉ែត សុ​ម៉ាលី នៅ​ផ្សារ​ព្រៃ​ខ្មែរ​កកាយ​យក​ដីស្រែ យ៉ាងជ្រៅ យក​អាចម៍ដី ទៅ​លក់​ចាក់​បំពេញ លើ​ទីតាំង​ដី​ឡូ​ត៌​របស់ខ្លួន នៅក្នុង​ភូមិ​ទឹកល្អក់​។

​ដោយឡែក នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ យើង​ក៏បាន​ប្រទះឃើញ អា​អិ​ច​មួយគ្រឿង និង​រថយន្ត ដឹក​ដី ៣ ទៅ ៤ គ្រឿង កំពុង​កកាយ​ដី ចំណី​អូរ​ពាម​សាក់ នៅក្នុង​ភូមិ​ដដែល​នេះ​ដើម្បី​យក អាចម៍ដី ទៅ​លក់ ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ទប់ស្កាត់​ឡើយ ។​

​ដើម្បី​បាន​ចង់ដឹង​ច្បាស់ នូវ​ករណីនេះ​ក្រុម​អ្នក សារព័ត៌មាន​យើង បាន​ទូរស័ព្ទ​រាយការណ៍ ជូន​លោក សេង វិចិត្រ អភិបាលរង ស្រុក​រលាប្អៀរ ដើម្បី​ចុះមក​ស្រាវជ្រាវ​និង​ចាត់ការ តាមផ្លូវ​ច្បាប់ ប៉ុន្តែ​ត្រូវបាន​លោក សេង វិចិត្រ ឆ្លើយ​តាម​ទូរស័ព្ទ ប្រាប់ថា​លោក​មិនបាន ដឹង​ករណីនេះ​ទេ តែ​លោក​នឹង​ឲ្យ​អាជ្ញាធរ​ឃុំ ចុះទៅពិនិត្យ ដើម្បី​រាយការណ៍ មក​ថ្នាក់ស្រុក ចាត់ការ​។ ក្រោយពី ក្រុម​អ្នកសារព័ត៌មាន​យើង បាន​រាយការណ៍​ឲ្យ​អាជ្ញាធរ​ស្រុក គឺ​គេ មិនឃើញ​មាន​ស្ថាប័ន​ណាមួយ ចុះទៅ​ពិនិត្យមើល ទីតាំង​បទល្មើស​ខាងលើ​នេះឡើយ ។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី ៣០ ខែមករា ក្រុម​អ្នកសារព័ត៌មាន​យើង បាន​ទូរស័ព្ទ​ទៅ លោក ជ័យ ម៉ូត ជំទប់​ទី ១ ឃុំ​ទឹក​ហូត រាយការណ៍ អំពី​ករណី​ខាងលើនេះ ដោយ​លោក ជ័យ ម៉ូត បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា លោក​ក៏​ទើបតែ​ដឹង​រឿងនេះ ពី​លោក សេង វិចិត្រ អភិបាលរង ស្រុក​រលាប្អៀ នៅ​ព្រឹក​ថ្ងៃ ៣០ នេះ ហើយ​លោក នឹង​ចុះទៅពិនិត្យ នៅ​ទីនោះ ដើម្បី​ចាត់ ការ​តាមច្បាប់ ។​

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ដដែល​នេះដែរ លោក យង់ សៅ​វុទ្ធី អភិបាលស្រុក​រលាប្អៀរ បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា លោក​ពុំ​បានដឹង ករណីនេះ​ទេ តែ​លោក​នឹង​ឱ្យ​លោក អភិបាល រង​ស្រុក ទទួល​កិច្ចការងារ​នេះ និង​លោក​មេឃុំ​ទឹក​ហូត ចុះទៅ​ទៀត​មើល ដើម្បី​ចាត់​វិធាន ការ​តាមផ្លូវ​ច្បាប់​។​

​ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ទឹកល្អក់ បាន​រាយការណ៍​ឲ្យ​ដឹងថា ក្រុមហ៊ុន ង៉ែត សុ​ម៉ាលី ដែលមាន​ទីតាំងនៅ​ផ្សារ​ព្រៃ​ខ្មែរ កំពុងតែ​ជីក​កកាយ​ដី ចំណី​អូរ ពាម​សាក់​ដដែល គឺ​គេ​មិនបាន​ឃើញ វត្តមាន​សមត្ថកិច្ច ឬ​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​ឃុំ ស្រុក ចុះទៅ​ចាត់វិធានការ ទប់ស្កាត់​នោះឡើយ​។​

​ពាក់ព័ន្ធ​នឹង​ករណី ខាងលើនេះ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា មានការ​សមគំនិត​គ្នា​ហើយ បានជា​បណ្ដែតបណ្ដោយ ឱ្យ​ក្រុមហ៊ុន​មួយ​នេះ លួច​យក​ដី​ចំណីផ្លូវ និង​ចំណី​អូរ របស់​រដ្ឋ យ៉ាង​អនាធិបតេយ្យ នៅពេល​មន្ត្រី​ពាក់ព័ន្ធ ខាងក្រោម ឆ្លើយថា​មិនដឹង​ហើយក៏​គ្មាន ចំណាត់ការ​ផងដែរ ៕/V​-PC


       

      

លោក នេត្រ ភក្ត្រា៖ ការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ កំពុងនាំចំណូលថវិការាប់លានដុល្លារ ចាក់ចូលក្នុងសេដ្ឋកិច្ចមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views




(ព្រះវិហារ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិបាននឹងកំពុងនាំយកនូវចំណូលថវិការាប់លានដុល្លារ ចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋាន និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិដែលកម្ពុជាមានដល់ប្រជាពលរដ្ឋរបស់ខ្លួន និងទេសចរបរទេសក៏ដូចជាបានចូលរួមបណ្តុះស្មារតីស្រឡាញ់ និងការពារបរិស្ថាន និងធនធានធម្មជាតិដល់សាធារណជនផងដែរ។

ការឱ្យដឹងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅតំបន់ឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែងភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ ក្រោមការរៀបចំដោយអង្គការ WCS និងគម្រោង USAID ព្រៃឡង់បៃតង។

លោក នេត្រ ភក្ត្រា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០នេះ ចំណូលពីការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់សហគមន៍ចំនួន២២ ក្នុងតំបន់ការពារធម្មជាតិ ១២កន្លែង ស្ថិតក្នុងខេត្តចំនួន៨ ត្រូវបានប៉ាន់ស្មានថាបានចាក់ចូលក្នុងសេដ្ឋកិច្ចនៅមូលដ្ឋានប្រមាណជាង ២៥,២១លានដុល្លារ ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៥៣៦,៥៤៥នាក់ (ភ្ញៀវទេសចរជាតិចំនួន ៥២៩,១៦០នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧,៣៨៥នាក់)»

បើតាមអ្នកនាំពាក្យរូបនេះ បាន ញ្ជាក់យ៉ាងដូច្នេះថា៖ «ចំនួនភ្ញៀវទេសចរដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា ក្នុងតំបន់អភិរក្ស និងការពារដោយក្រសួងបរិស្ថាន នៅឆ្នាំ២០២០នេះ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០១៨ និងឆ្នាំ២០១៩។ នៅឆ្នាំ២០១៨ មានភ្ញៀវទេសចរ សរុបចំនួន ៣៤៣,៨៥២នាក់ ហើយទទួលចំណូលបាន ១៦,១៦លានដុល្លារ ហើយនៅឆ្នាំ២០១៩កន្លងទៅ បានទទួលភ្ញៀវទេសចរចំនួន ៤០២,២៩៣នាក់ ទទួលបានចំណូលប្រមាណ ១៨,៩០លានដុល្លារចាក់ចូលក្នុងសេដ្ឋកិច្ច»

លោក នេត្រ ភក្ត្រា បានថ្លែងថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុខរបរថ្មីជូនប្រជាសហគមន៍ ដើម្បីកាត់ផ្តាច់ការប្រកបរបរប្រពៃណីរបស់ពលរដ្ឋចូលព្រៃកាប់ឈើ និងចូលព្រៃបរបាញ់សត្វ និងការចាញ់ល្បិចកលការញុះញង់របស់ក្រុមជនខិលខូចមួយចំនួនចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់។

មន្ត្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ដើម្បីប្រសិទ្ធភាព និងពង្រឹងវិធានការការពារ និងអភិរក្សធនធានធម្មជាតិរួមមានព្រៃ ឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ យើងចាំបាច់ត្រូវមានផែនការយុទ្ធសាស្ត្រ ដំណោះស្រាយ
សមស្របនោះ គឺធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុង និងជុំវិញតំបន់តំបន់ការពារធម្មជាតិ មានជីវភាពល្អប្រសើរ ទទួលបានការអប់រំបណ្តុះបណ្តាលមានចំណេះដឹង និងចូលរួមទទួលខុសត្រូវលើការងារការពារ និងអភិរក្សហើយទទួលបានផលប្រយោជន៍ពីកិច្ចការអភិរក្សនេះ។ ជាមួយគ្នានេះក្រសួងបរិស្ថានក៏បានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងមធ្យោបាយដើម្បីពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ធម្មជាតិ។

បើតាមការឱ្យដឹងរបស់រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តថា សហគមន៍ទេសចរណ៍ធម្មជាតិ បច្ចុប្បន្នមានចំនួន២២ គ្របដណ្តប់លើផ្ទៃដីទំហំ ៣៥,០០៣ហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន១២ ស្ថិតក្នុងភូមិសាស្ត្រខេត្តចំនួន៨ រួមមាន៖ ខេត្តរតនគិរី, ខេត្តកំពង់ស្ពឺ, ខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តព្រះវិហារ, ខេត្តកំពង់ធំ, ខេត្តកំពត និងកំពង់ឆ្នាំង។

លោក នេត្រ ភក្ត្រា បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយប្រែក្លាយទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិខ្លះដែលមានសក្តានុពលទេសចរណ៍ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន ចូលរួមអភិវឌ្ឍ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ ហើយចូលរួមពង្រឹងប្រសិទ្ធភាពអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ»

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ គោលនយោបាយនេះបានក្លាយជាការពិតហើយបាននឹងកំពុងតែអនុវត្ត និងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារ ធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ ទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិដែលពោរពេញដោយសក្តានុពលទេសចរណ៍។

សូមបញ្ជាក់ថា ក្រៅពីទេសភាពដ៏ល្អស្អាតនៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តមណ្ឌលគិរី មានរមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មីជាច្រើនទៀត ដែលបាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ដូចជាសហគមន៍ទេសចរណ៍ធម្មជាតិរលាក់កងជើង (ភ្នំខ្នងផ្សារ) ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហគមន៍ផាត់សណ្ដាយខេត្ដកំពង់ធំ សហគមន៍ទឹកជប់ខ្នារពោធិ៍ ខេត្តសៀមរាប និងតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី ទេសចរណ៍ធម្មជាតិច្រកល្អៀងក្នុងខេត្ត ពោធិ៍សាត់ ជីផាតនៅខេត្តកោះកុងជាដើម។

ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា ក៏បានស្នើសុំឱ្យប្រជាពលតដ្ឋដែលអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ សូមចូលរួម រក្សាអនាម័យបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការបោះសំណល់ពាសវាលពាសកាលដែលធ្វើឱ្យខូចសោភ័ណភាព និងទេសភាពដ៏ល្អស្អាតនៃតំបន់ទេសចរណ៍ធម្មជាតិទាំងនោះ៕

បង្ក្រាប​សង្វៀន​ជល់​មាន់ៈ ឃាត់ខ្លួន ៣ នាក់ ដកហូត​មាន់​ជល់ និង​ម៉ូតូ

ចំនួនអ្នកទស្សនា: Views



 បាត់ដំបងៈ កាលពី​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​កម្លាំង​អធិការដ្ឋាន នគរបាល ស្រុក​ថ្មគោល សហការ​ជាមួយ កម្លាំង​នគរបាល ប៉ុស្តិ៍​អូរ​តា​គី និង​ប៉ុស្តិ៍​គោក​ឃ្មុំ បាន​ចុះបង្ក្រាប​កន្លែង​ស៊ីសង ប្រជល់មាន់ មួយកន្លែង ដោយបាន​ឃាត់ខ្លួន​មនុស្ស ៣ នាក់ រឹបអូស​មាន់​ជល់ ចំនួន ៥​ក្បាល និង​ម៉ូតូ ២៣ គ្រឿង នៅ​ចំណុច​វាលស្រែ បឹង​ព្រៃ ស្ថិតក្នុង ភូមិ​ត្រស់ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។

​លោក​វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល ស្រុក​ថ្មគោល បានឱ្យដឹងថាៈ ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់ ជា​បុរស​ទាំង ៣ នាក់​នោះ រួមមានៈ ១.​ឈ្មោះ ស៊ុប សំអឿន អាយុ​៥៤​ឆ្នាំ , ២.​ឈ្មោះ ព្រិល បុល អាយុ ៣៨ ឆ្នាំ ពីរ​នាក់​នេះ រស់នៅ​ភូមិ​ចែង​ក្តារ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ និង ៣.​ឈ្មោះ ប៊ុន លី អាយុ ៥៤ ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។ ចំណែក​វត្ថុតាង​ដកហូត​បាន រួមមាន​: មាន់​ជល់​ចំនួន ៥ ក្បាល សង្វៀន​ជល់​មាន់ ចំនួន​២ ជញ្ជីង​តូច​ថ្លឹង​មាន់ ចំនួន​១​គ្រឿង ម៉ូតូ​ចំនួន ២៣ គ្រឿង កំរាល​ក្រាល​ចំនួន ២ និង​ឆ្នាំង​សម្រាប់​ស្អំ​មាន់ ចំនួន​២​។​

​លោក ឈឿង គឹម​សុង បានបញ្ជាក់​ថាៈ ក្រោយពី​បាន​ឃាត់ខ្លួន ក្រុម​អ្នកញៀន​លេង ល្បែងស៊ីសង មាន់​ជល់ ទាំងបី​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង សំណុំរឿង បញ្ជូនបន្ត ទៅកាន់​សាលាដំបូង ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាមច្បាប់​៕/V-PC

បង្ក្រាប​កន្លែង​ជល់​មាន់​១​កន្លែង​ឃាត់ខ្លួន​មនុស្ស ៣​នាក់ មាន់​ជល់​ចំនួន​៥​ក្បាល និង​ម៉ូតូ​២៣​គ្រឿង​បញ្ជូនទៅ​តុលាការ​
 
បង្ក្រាប​កន្លែង​ជល់​មាន់​១​កន្លែង​ឃាត់ខ្លួន​មនុស្ស ៣​នាក់ មាន់​ជល់​ចំនួន​៥​ក្បាល និង​ម៉ូតូ​២៣​គ្រឿង​បញ្ជូនទៅ​តុលាការ​
 
បង្ក្រាប​កន្លែង​ជល់​មាន់​១​កន្លែង​ឃាត់ខ្លួន​មនុស្ស ៣​នាក់ មាន់​ជល់​ចំនួន​៥​ក្បាល និង​ម៉ូតូ​២៣​គ្រឿង​បញ្ជូនទៅ​តុលាការ​

ប្រជាពលរដ្ឋងាយរងគ្រោះ២សង្កាត់ក្នុងខណ្ឌឫស្សីកែវ បន្តទទួលបានអំណោយដើម្បីដោះស្រាយក្នុងជីវភាព ពីកាកបាទក្រហមកម្ពុជា

ចំនួនអ្នកទស្សនា: Views




(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ចំនួន២០គ្រួសារ ដែលងាយរងគ្រោះ រស់នៅសង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២១នេះ ពោលគឺរយះពេល២ថ្ងៃនេះ បានបន្តទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាព ពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ លដឹកនាំដោយអនុប្រធានកិត្តិកាកបាទក្រហមកម្ពុជាខណ្ឌ លោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា។

ក្រៅពីការពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងការផ្ដាំផ្ញើជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការលើកទឹកចិត្តឲ្យខិតខំបន្តប្រកបរបរចិញ្ចឹមជាបន្តទៀត ដោយមានក្ដីសង្ឃឹមជានិច្ច ចំពោះបង-ប្អូនប្រជាពលរដ្ឋនោះ, លោកស្រី អាន ផល្លា ជាពិសី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមបន្តទៀត ក្នុងការយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (ដោយផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា)៕

ពលរដ្ឋមានជម្លោះដីធ្លីរ៉ាំរ៉ៃ ៦៥គ្រួសារនៅតំបន់បឹងកក់ ទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់, ពលរដ្ឋទាំងអស់ធ្វើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ជួយដោះស្រាយបញ្ហានេះ

ចំនួនអ្នកទស្សនា: Views

 


ពិធីប្រគល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ដោយលោក សារិន វណ្ណា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ។

លោក សុខ ពេញវុញ បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ទើបមានពិធីនៅថ្ងៃនេះ។ លោកបន្តថា ជាប្រវត្តិសាស្ត្រមួយដែលប្រជាពលរដ្ឋ រស់នៅតំបន់បឹងកក់ ចំនួន៦៥គ្រួសារ បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ស្របច្បាប់ តាមតម្រូវការ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ នុងសុរិយោដី បានថ្លែងថា កម្មសិទ្ធិមួយសន្លឹកនេះ គឺមានតម្លៃស្មើនឹងតម្លៃផ្ទះ ឬក្បាលដីនីមួយៗ ដូចនេះសូមថែរក្សាប័ណ្ណឲ្យបានល្អ និងមានសុវត្ថិភាពបំផុត។ ជាពិសេសនោះ សូមកុំយកវាទៅអ៊ុតរឹង ពីព្រោះវាអាចធ្វើប័ណ្ណនេះខូច នៅពេលដែលយើងយកប័ណ្ណនេះទៅចុះបញ្ជីបន្ត។ លោកស្នើពលរដ្ឋពិចារណាឲ្យបានម៉ត់ចត់ ក្នុងករណីយកប័ណ្ណកម្មសិទ្ឋិនេះ យកទៅដាក់ធនាគារ ដើម្បីយកថវិកាទៅប្រើប្រាស់ ឬដោះស្រាយបញ្ហាអ្វីមួយ។

លោក សារិន វណ្ណា បានបញ្ជាក់ថា នេះគឺជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល លើវិស័យដីធ្លី គឺធ្វើយ៉ាងឲ្យប្រជាពលរដ្ឋគ្រប់គ្នា ទទួលបាននូវប័ណ្ណកម្មសិទ្ធដីធ្លី និងក៏ជាយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រផងដែរ។ ការដែលចែកប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ មានការយឺតយ៉ាវ ដោយសាររដ្ឋបាលសាលារាជធានីភ្នំពេញ រង់ចាំការអនុញ្ញតពីសម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើសម្បទានឲ្យដល់ប្រជាពលរដ្ឋទាំងអស់នោះ។

លោកបន្ថែមថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាវិធីសាស្រ្តមួយ ដែលយើងអាចធ្វើការចុះបញ្ជីដីធ្លី បានយ៉ាងច្បាស់មានប្រសិទ្ធិភាព មានតម្លាភាព និងធានាបាននូវភាពកក់ក្តៅ ជូនប្រជាពលរដ្ឋក្នុងការកាន់កាបដីធ្លី និងធានាសុវត្ថិភាពដីធ្លី។ ការគ្របគ្រងដីធ្លីបានល្អ ជាមូលដ្ឋានឲ្យរដ្ឋគិតគូរប្រមូល ចំណូលចូលថវិកាជាតិ និងផ្តល់លក្ខណៈងាយស្រួល ដល់ការជំរុញកិច្ចវិនិយោគ លើកស្ទួយសេដ្ឋកិច្ចជាតិ។

ម្យ៉ាងទៀត គឺជាការរួមចំណែកយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ហើយការចុះវាស់វែងដី និងផ្តល់ប័ណ្ណនាពេលនេះ ប្រជាពលរដ្ឋ បង់ថ្លៃតែ៥០០រៀលទេ គឺជាការប្រទានកម្មដីធ្លីពីសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋ ដែលគាត់រង់ចាំអស់ជាង២០ឆ្នាំ កន្លងមកហើយ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានឲ្យដឹងថា «មុននឹងចេញប័ណ្ណកម្មសិទ្ធសម្គាល់អចលនវត្ថុ គឺក្រុមមន្រ្តីជំនាញសូរិយាដី បានចុះមកធ្វើការវាស់វែង ក្បាលដីជូនប្រជាពលរដ្ឋជាច្រើនខែមកហើយ តែថ្ងៃនេះ គឺបានទទួលនូវប័ណ្ណកម្មសិទ្ធជាផ្លូវការហើយ ក្រោយបងប្អូនរង់ចាំជាយូរមកនេះ»។

ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំង៦៥គ្រួសារ បានធ្វើលិខិតថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីផងដែរ ដែលបានយកចិត្តទុកដាក់ និងខិតខំរកដំណោះស្រាយជូនពួកគាត់៕

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes