-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

នគរបាលការពារព្រំដែនគោក៨១៥ ទទួលពលករខ្មែរ២៧នាក់ ទើបត្រឡប់ពីថៃ និងបញ្ជូនទៅធ្វើចត្តាឡីស័ក

ចំនួនអ្នកទស្សនា: Views

 



(បន្ទាយមានជ័យ)៖ ក្នុងកំឡុងពេលប្រទេសថៃ កំពុងមានសន្ទុះកើនឡើង នៃការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដែលបង្កឱ្យមានការភ័យខ្លាចនោះ ធ្វើឱ្យពលករខ្មែរជាច្រើនត្រូវបង្ខំចិត្តត្រឡប់មកស្រុកកំណើតវិញ កម្លាំងនគរបាលការពារព្រំដែនគោកវរលេខ៨១៥ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឈរជើរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានរៀបចំទទួលពលករខ្មែរចំនួន២៧នាក់បន្ថែមទៀត រួចបញ្ជូនទៅធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលនៅស្រុកម៉ាឡៃ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកបានចាត់ឱ្យកម្លាំងក្រោម ឱវាទរៀបចំចាត់ចែងតាមភារកិច្ចរៀងៗខ្លួន ដើម្បីនាំពលករខ្មែរទាំងអស់ដែលវិលត្រឡប់មកពីប្រទេសថៃវិញ ដើម្បីបញ្ជូនទៅកាន់មណ្ឌលធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

លោកវរសេនីយ៍ឯក សួង សៅ បានបន្តថា កម្លាំងនគរបាលជំនាញ បានរៀបចំ និងត្រៀមកម្លាំងតាមខ្សែបន្ទាត់ព្រំដែន ដោយរង់ចាំទទួលពលករខ្មែរ ដែលបានប្រាប់មុខស្រុកកំណើតវិញ ក្នុងនោះកម្លាំងឈរជើង នៅចំណុចនគរបាល ការពារព្រំដែនប៉ុស្តិ៍ចំបក់ ក្នុងភូមិបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ។

លោកថា លោកអនុសេនីយ៍ឯក ប៉ុន គុណ នាយប៉ុស្ពិ៍វរសេនាតូការពារព្រំដែនគោកលេខ៨១៥, លោកវរសេនីយ៍ត្រី មាស ម៉េងហ៊ួង មេបញ្ជាការរងនគការពារព្រំដែនគោក៨១៥, លោកអនុសេនីយ៍ឯក អ៊ុន វណ្ណៈ នាយប៉ុស្ពិ៍រដ្ឋាបាលឃុំបឹងបេង និងផ្នែកយោធាសឹងរងស្រុកម៉ាឡៃ បានសហការគ្នា កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ទទួលពលករខ្មែរ ដែលអាជ្ញាធរថៃចាប់បញ្ជួនពួកគាត់មកតាមច្រករបៀង របស់ប៉ុស្តិ៍ចំបក់នគបាលការពារព្រំដែនគោកវរសេនាតូច៨១៥។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ពលករខ្មែរចំនួន ២៧នាក់ ក្នុងនោះមានស្ត្រី១០នាក់ និងកុមារ៤នាក់។

សមត្ថកិច្ចបានឱ្យដឹងទៀតថា បន្ទាប់ពីបានទទួលពលករខ្មែររួចមក លោកអនុសេនីយ៍ឯក ប៉ុន គុណ បានអប់រំណែនាំពួកគាត់ចំពោះបញ្ហាជំងឺកូវីដ១៩ ដែលកំពុងមានសន្ទុះឆ្លងរីករាលដាលក្នុងសហគមន៍ នៅប្រទេសថៃ និងសូមប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។ បន្ទាប់ពីធ្វើការអប់រំណែនាំរួច ពលករខ្មែរទាំង២៧នាក់ ត្រូវបានបញ្ជួនទៅមណ្ឌលចត្តាឡីស័ក ក្នុងស្រុកម៉ាឡៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes