-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ទីប្រឹក្សាសម្តេច ហេង សំរិន ក្រើនរំលឹកឲ្យយុវជន ខំប្រឹងរៀនសូត្រ ដើម្បីជួយអភិវឌ្ឍប្រទេសជាតិ

ចំនួនអ្នកទស្សនា: Views



(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាសាកលវិទ្យាការរង ទទួលបន្ទុក សាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានអំពាវនាវក្រើនរំលឹក ដល់ក្រុមយុវជន ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសជាតិ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ 

លោក មួន វាសនា លើកឡើងដូច្នេះនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២១ ពេលប្រារព្ធបើកកម្មវិធី នៃសភាយុវជនត្រាប់ (Mock Youth Parliament) លើកទី១២ ដើម្បីពិភាក្សា និងដេញដោលទៅលើសេចក្តីព្រាងវិសោធនកម្ម ស្តីពីគោលនយោបាយ ការអភិវឌ្ឍយុវជនកម្ពុជា នៅសាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោក មួន វាសនា បានថ្លែងថា បច្ចុប្បន្នក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សាឯកជន បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជាដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសីលធម៌ នៃការអប់រំថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោមឧត្តមសិក្សា។

ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ បានយកចិត្តទុកដាក់បង្កើតគោលនយោបាយ លើកកម្ពស់ ស្តីពីការអភវិឌ្ឋន៍យុវជនកម្ពុជា ជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការក្សាសន្តិភាព ទាំងបច្ចុប្បន្ន និង អានគត សមនឹងពាក្យថា ទំពាំងស្នងប្ញសី យុវជនប្រុស ស្រីស្នងជាតិ គឺយុវជនជាសសរទ្រូង ប្រទេសជាតិ ដោយយុវជនត្រូវខិតខំ សិក្សាឲ្យមានគុណភាព និងសមត្ថភាពខ្ពស់។

ទន្ទឹមនឹងនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក គ្រប់លំដាប់ថ្នាក់ទូទាំងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច មានមោទនភាពក្រៃលែង និងត្រៀមទទួល នូវគំនិតល្អៗដែលបានមកពីការពិភាក្សា ដេញដោល ព្រមទាំង អនុសាសន៍ល្អៗ ដើម្បីចូលរួមចំណែក អប់រំយុវជនឲ្យមានគុណភាពខ្ពស់ និងប្រសិទ្ធិភាពខ្ពស់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៅសាកលវិទ្យាល័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន និងអនាគតនេះ។

លោក មួន វាសនា បានបន្តថា «តាងនាមឲ្យគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខ្ញុំសូមអំពាវនាវ ឲ្យយុវជនខិតខំក្រេបជញ្ជក់យកចំណេះដឹង ទៅតាមជំនាញនីមួយៗ ដែលយុវជនគ្រប់រូប ត្រូវប្រើប្រាស់ ពេលវេលាយុវ័យរបស់ខ្លួន ដោយខំព្យាយាម សង្វាតរៀនសូត្រ ព្រោះសេចក្តីព្យាយាម និងកិច្ចខិតខំប្រឹងប្រែងដ៏លំបាក នៅក្នុងយុវវ័យ គឺជាពេលវេលាមាស ដែលនឹងបំពាក់ប៉នសមត្ថភាពជំនាញ ភាពប៉ិនប្រសព្វ និងគំនិតច្នៃប្រឌិត ដែលកើតចេញពីការសិក្សា កាតពិភាក្សា ដេញដោល គឺជាធនធានបញ្ញាដ៏ចាំបាច់ មិនអាចខ្វះបាន ដើម្បីធានានិរន្តភាព នៃការអភិវឌ្ឍ ការសិក្សា សន្តិភាព បូរណភាពទឹកដី និងភាពសម្បូររុងរឿង នៃប្រទេសជាតិ នាពេលអនាគត»


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes