-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំមន្ត្រី និងអ្នកពាក់ព័ន្ធនៅខេត្តកំពង់ធំ ត្រូវរួមគ្នាត្រៀមឆ្លើយតបក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ឲ្យទាន់ពេល និងមានប្រសិទ្ធភាព

ចំនួនអ្នកទស្សនា: Views

 


អភិបាលខេត្តកំពង់ធំថ្លែងថា នៅក្នុងឆ្នាំ២០២០នេះ ខេត្តកំពង់ធំ រងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិដូចជា ជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាជន ១១,៦៩៥គ្រួសារ ស្លាប់ ៩នាក់ ប៉ះពាល់ស្រូវ ១៨,៨៥០ហិកតា ខូចខាត ១០,៣៣៥ហិកតា (ស្មើ១២,៣៦៥គ្រួសារ) ប៉ះពាល់ ផ្លូវកៅស៊ូ ៩,៧០០ម៉ែត្រ ប៉ះពាល់ផ្លូវគ្រួសក្រហម ៥៩,១៩៦ម៉ែត្រ ប៉ះពាល់ ផ្លូវដីស ៨,៣៨៤ម៉ែត្រ ប៉ះពាល់សាលា ៤១សាលា និងជម្លៀសសត្វ ៦,០១១ក្បាល -ខ្យល់កន្ត្រាក់ ៤៧ករណី រន្ទះបាញ់ ស្លាប់៩នាក់ របួស១នាក់។

ក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ លោកបានបន្តរថា ទូទាំងខេត្តបានរកឃើញអតីតយុទ្ធជន មានដី និងផ្ទះស្នាក់នៅមិនសមរម្យ ចំនួន១៧គ្រួសារ, អតីតយុទ្ធជន ពុំមានដី និងពុំមានផ្ទះចំនួន១៥៣គ្រួសារ ក្នុងឱកាសនោះ ក្នុងនាមសម្តេចប្រធាន, លោកទេសរដ្ឋមន្ត្រី បានចលនាសប្បុរសជន និងបណ្តាមន្ទីអង្គភាពជុំវិញខេត្តជួយឧបត្ថមបានចំនួន១៧ខ្នងផ្ទះ។ ដោយឡែកអតីតយុទ្ធជន និងគ្រួសារដែលអត់ដីអត់ផ្ទះចំនួន`១៥៣គ្រួសារ អភិបាលខេត្ត សន្យាដោះស្រាយផលប៉ះពាល់នៅលើដីសម្បទានសង្គមកិច្ចផ្តល់ជូន និងសាងសង់ផ្ទះជូនពួកគាត់ជាបន្តទៀត។

លោកទេសរដ្ឋមន្ត្រី អរគុណ និងកោតសសើរ ហើយចាត់ទុកថានេះជាកាយវិការមួយល្អណាស់ សម្រាប់ជាការតបស្នងសងគុណបងប្អូនអតីតយុទ្ធជនយើង ដែលពួកគាត់សុទ្ធតែមានគុណបំណាច់សម្រាប់សង្គមជាតិយើង។ ព្រោះតែការលះបង់ក្នុង បុព្វហេតុជាតិនេះហើយ ទើបរក្សាបាននូវសុខសន្តិភាព និងផ្តល់ឱកាសល្អសម្រាប់ការរកស៊ី ការវិនិយោគរហូតមានជីវភាពល្អ។ ដូច្នេះយើងត្រូវចេះតបស្នងសងគុណពួកគាត់។

ទន្ទឹមនឹងនោះដែរ លោកទេសរដ្ឋមន្ត្រី គន់ គីម បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ចំពោះអ្នកពាក់ព័ន្ធ ទាំងអស់ដែលខិតខំជួយ សង្គ្រោះលើកិច្ចការងារនេះ ដោយបានបំពេញ មុខនាទីរបស់ខ្លួនបានល្អប្រសើរ ពេលមានហេតុការណ៍កើតឡើងខេត្ត ម្ចាស់ការចុះទៅដោះស្រាយភ្លាមបានទាន់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើការណែនាំដល់គ្រប់មន្ត្រី និងអ្នកពាក់ព័ន្ធ ត្រូវរួមសហការគ្នា ត្រៀមឆ្លើយតបក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិ ផ្សេងៗឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes