សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3


ថ្ងៃចេញផ្សាយ : Wednesday, January 27, 2021

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការបង្កើតតំបន់បតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង


អ្នកនិពន្ធ :

 



(ភ្នំពេញ)៖ រាជរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យ ស្តីពី ការបង្កើតតំបន់បតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង។

អនុក្រឹត្យ​នេះ​មាន​គោលបំណង ការពារ​តួនាទី​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​ សម្រាប់​ជា​ប្រយោជន៍​របស់​មនុស្ស​គ្រប់​ជំនាន់, ​កម្រិត​ដល់​ការប្រើប្រាស់​ធន​ធា​នំ​ជីវៈ​ចម្រុះ​ ធនធានធម្មជាតិ​ ធនធាន​វប្បធម៌​ និង​មុខងារ​នៃ​តំបន់​នេះ, ​ការពារ​សោភ័ណភាព ​ទេសភាព​ធម្មជាតិ ​និង​តម្លៃ​ធម្មជាតិ​នៃ​តំបន់​នេះ​ សម្រាប់​បម្រើ​ដល់​ការកម្សាន្ត ​ការ​ទស្សនា ​ការអប់រំ ​ការ​សិក្សាស្រាវជ្រាវ​វិទ្យា​សា​ស្រ្ត ​និង​ជំនឿ ​ដែល​គ្រប់​សកម្មភាព​ទាំងនេះ​ ពុំ​បង្ក​ការ​គំរាមកំហែង​ដល់​បរិស្ថាន​ធម្មជាតិ​ និង​វ​ប្ប​ធម៌​ នៅក្នុង​មូលដ្ឋាន។

អនុក្រឹត្យខាងលើ ក៏ផ្តល់​សេវាកម្ម​ធម្មជាតិ​ និង​វប្បធម៌​សម្រាប់​ការប្រើប្រាស់​ ប្រកបដោយ​និរន្តរភាព ​លើកកម្ពស់​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ ក៏ដូចជា​សាធារណជន​ក្នុង​ការ​រួមចំណែក​ដល់​ការគ្រប់គ្រង​ ការ​ការពារ​ និង​ការ​អភិរក្ស​ជីវៈ​ចម្រុះ​ធនធានធម្មជាតិ ​និង​បេតិកភណ្ឌ​វប្បធម៌​ក្នុង​តំបន់​។

អនុក្រឹត្យនោះ បានតម្រូវឲ្យ ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច ​រៀបចំ​និង​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ព្រះ​គុហា​រ​ហ្លួង ​ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ រដ្ឋបាល​ខេត្តកំពត ​និង​កងកម្លាំងប្រដាប់អាវុធ​មាន​សមត្ថកិច្ច ​ដើម្បី​ធានា​ដល់​កិច្ច​គាំពារ​បរិស្ថាន ​ការ​អភិរក្ស​ជីវៈ​ចម្រុះ ​និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ ប្រកបដោយ​និរន្តរភាព​ស្របតាម​បទប្បញ្ញត្តិ ​នៃ​ច្បាប់ជាធរមាន​៕

Wednesday, January 27, 2021
Stumble
Delicious
Twitter
Facebook

0 Comments:

Post a Comment

Popular Posts

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ