សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3


ថ្ងៃចេញផ្សាយ : Wednesday, January 13, 2021

គណ​:​ក​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខេត្ត​រៀបចំ​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​២០២០ និង​ទិសដៅ​ឆ្នាំ​២០២១


អ្នកនិពន្ធ :

 




  ខេត្តកណ្ដាល : នៅ​ថ្ងៃ​១៤​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី​១២ ខែមករា ឆ្នាំ​២០២១ បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​អនុវត្តន៍​បន្ត​ឆ្នាំ​២០២១ ដោយមាន​ការចូលរួម​ពី​លោកជំទាវ ហ៊ុន កុស​នី អភិបាលរង​ខេត្តកណ្តាល និង ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត ព្រមទាំង​សមាជិក​សមាជិការ​នៃ គណ​:​ក​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត កងកម្លាំង​ប្រដាប់​អាំ​វុ​ធ​ទាំងបី​ប្រភេទ និង​មន្ទីរ​ពាក់ព័ន្ធ​ផងដែរ ។​

​ក្នុង​កិច្ចប្រជុំ​នេះ លោកជំទាវ ហ៊ុន កុស​នី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សមត្ថកិច្ច មន្ទីរជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​អនុវត្តន៍​សកម្មភាព​ការងារ​កន្លងមក ក្នុងការ​បង្ការ​បង្ក្រាប និង​ទប់ស្កាត់​អំពើ​ជួយ​ដូរ​មនុស្ស ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន និង​ការអប់រំ​ផ្សព្វផ្សាយ​ពី​ការ បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំង​ខេត្ត បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​លោកជំទាវ​ក៏បាន​ផ្ដាំផ្ញើ​ដល់​គណៈកម្មាធិការ ក៏ដូចជា​លេខាធិការដ្ឋាន​សូម​បន្ត​ខិតខំ​អនុវត្តន៍​ឱ្យបាន​ជោគជ័យ នូវ​ផែនការ​ការងារ​ដែល​បាន​ដាក់ចេញ​សម្រាប់​អនុវត្តន៍​ក្នុង​ឆ្នាំ​២០២១ និង​ទិសដៅ​ការងារ​ដែល​កំណត់ដោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិ សំដៅ​លុបបំបាត់​ឱ្យបាន​នូវ​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព ៕ ដោយ ណ​យ នឿន (​ប្រភព​:​រដ្ឋបាល​ខេត្តកណ្តាល​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

Wednesday, January 13, 2021
Stumble
Delicious
Twitter
Facebook

0 Comments:

Post a Comment

Popular Posts

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ