សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3


ថ្ងៃចេញផ្សាយ : Tuesday, February 16, 2021

សម្ដេចក្រឡាហោម ស ខេង ប្រគល់រថយន្ត ៥០គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន១៩


អ្នកនិពន្ធ :



 (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តជូន ស្នងការដ្ឋាននគរបាលខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា។

ពិធីនេះត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់រដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្ត អធិការនគរបាលស្រុក និងមន្ត្រីនគរបាលជាតិជាច្រើនរូប។

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានឡើងអានសេចក្ដីរាយការណ៍ថា ការបំពាក់មធ្យោបាយបម្រើឲ្យកិច្ចប្រតិបត្តិការ នៅតាមបណ្ដាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ពីចុងឆ្នាំ២០១៩មក សម្ដេចក្រឡាហោម បានផ្ដល់ជាអំណោយនូវរថយន្តចំនួន ៣លើករួចមកហើយ សរុបចំនួន ៩៥គ្រឿង។

ចំពោះការរៀបចំពិធីប្រគល់រថយន្តនេះ លោកបន្តថា គឺជាលើកទី៤ ដែលសម្ដេចក្រឡាហោមបានផ្ដល់រថយន្តចំនួន ៥០គ្រឿង ជូនបណ្ដាអធិការនគរបាលស្រុកដាច់ស្រយាលនៅតាមខេត្តចំនួន១៩ រួមមាន៖ ខេត្តព្រៃវែង, បាត់ដំបង, បន្ទាយមានជ័យ, ស្ទឹងត្រែង, ពោធិ៍សាត់, ព្រះវិហារ, កណ្ដាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, តាកែវ, កំពត, ព្រះសីហនុ, កោះកុង, កំពង់ធំ, សៀមរាប និងខេត្តរតនគិរី។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា រថយន្តដែលផ្ដល់ជូនស្នងការដ្ឋាននគរបាលខេត្តនេះ បានមកពីការចែករំលែកថវិការបស់រាជរដ្ឋាភិបាល ដែលផ្ដល់ឲ្យក្រសួងមហាផ្ទៃ សម្រាប់បម្រើឲ្យការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ហើយក្រសួងមហាផ្ទៃ បានលៃលក និងសន្សំសំចៃថវិកាមួយចំនួន ដើម្បីទិញរថយន្តផ្ដល់ជូនបណ្ដាអធិការនគរបាលស្រុកដាច់ស្រយាលនៅតាមខេត្តចំនួន១៩ ហេតុដូចនេះ រថយន្តទាំងអស់នេះ គឺជាសម្បត្តិរបស់រដ្ឋ៕


Tuesday, February 16, 2021
Stumble
Delicious
Twitter
Facebook

0 Comments:

Post a Comment

Popular Posts

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ