-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

គម្រោងខ្នាតយក្សលំនៅដ្ឋានវីឡា KP ម៉ន ដានី នៅលើផ្លូវជាតិលេខ៣ ចាប់ផ្តើមបើកលក់

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ គម្រោងខ្នាតយក្សលំនៅដ្ឋានវីឡាប្រណីត KP ម៉ន ដានី ដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៣ លើផ្ទៃដីចំនួន ១២៥ ហិចតា បានប្រកាសចាប់ផ្តើមបើកលក់ជាផ្លូវការហើយចាប់ពីថ្ងៃនេះតទៅ។

លំនៅដ្ឋានវីឡាប្រណិត KP ម៉ន ដានី គម្រោងទី២៩ សាងសង់ជាវីឡាទំនើបចំនួន ៥,០០០ ខ្នង អមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ដែលពោរពេញទៅដោយបរិយាកាសធម្មជាតិ មានហេដ្ឋារចនាសម្ព័ន្ធពេញលេញ និងមានចម្ងាយតែ ១ គីឡូម៉ែត្រពីផ្លូវក្រវាត់ក្រុងទី៣ តែប៉ុណ្ណោះ។ គម្រោងនេះចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ហើយថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជាថ្ងៃចាប់ផ្តើមប្រកាសលក់ជាផ្លូវការតែម្តង។

ម្ចាស់លំនៅដ្ឋានវីឡា KP ម៉ន ដានី លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី បានថ្លែងថា ក្រុមហ៊ុនគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេល៣ឆ្នាំ សម្រាប់វីឡាទាំង ៥,០០០ ខ្នង ដោយបោះទុនបឋមចំនួន ២០ លានដុល្លារ។ ផ្ទះវីឡាចែកចេញជា ២ ប្រភេទ គឺវីឡាទោលខ្នាតតូច និងផ្ទះអាជីវកម្ម។ សម្រាប់វីឡាខ្នាតតូច មានទំហំ ៨៤ ម៉ែត្រការ៉េ លើទំហំដីសរុប ១៦០ ម៉ែត្រការ៉េ។ ផ្ទះអាជីវកម្មទីតាំងធម្មតាមានទំហំ ១២៥ ម៉ែត្រការ៉េ លើទំហំដីសរុប ៩៦ ម៉ែត្រការ៉េ។ ចំណែកផ្ទះអាជីវកម្មទីតាំងកែង មានទំហំ ១២៥ ម៉ែត្រការ៉េ លើទំហំដីសរុប ១៦០ ម៉ែត្រការ៉េ។

វីឡាមួយលក់ក្នុងតម្លៃចាប់ពី ២៥,០០០ ដុល្លារ រហូតដល់ ៥៥,០០០ ដុល្លារ។ ក្នុងនោះក៏មានការបន្ថែមសម្ភារបំពាក់ជាច្រើនទៀត ដូចជា ម៉ាស៊ីនត្រជាក់ ទូរដាក់ចានលើក្រោម ចង្រ្កានអគ្គិសនី ម៉ាស៊ីនបឺតផ្សែង គ្រឿងសម្ភារបន្ទប់ទឹក និងម៉ាស៊ីនងូតទឹកក្តៅទឹកត្រជាក់។

សម្រាប់លក្ខខណ្ឌក្នុងការទូទាត់ប្រាក់មាន ៣ លក្ខខណ្ឌ ដោយអតិថិជនអាចបង់ប្រាក់ ៣០ ភាគរយ ៥០ ភាគរយ ឬបង់ផ្តាច់ ១០០ ភាគរយតែម្តង។ សម្រាប់ការបង់ប្រាក់ ៣០ ភាគរយ និង ៥០ ភាគរយ អតិថិជនអាចបង់រម្លស់កញ្ចប់សាច់ប្រាក់ដែលសល់ជាមួយក្រុមហ៊ុនដោយគ្មានការប្រាក់រយៈពេល ២៤ ខែ។ អតិថិជនអាចបង់ផ្តាច់ដោយទទួលបានការបញ្ចុះតម្លៃ ១០,០០០ ដុល្លារអាមេរិកភ្លាម គឺពី ៣៥,០០០ មកត្រឹម ២៥,០០០ ដុល្លារអាមេរិក។

លោក យុនថាវង្ស ផងផាន់ បានឱ្យដឹងថា «វីឡាបែបនេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងឱ្យប្រជាជនកម្ពុជាដែលជាសិស្ស និស្សិត គូស្វាមីភរិយាថ្មី និងប្រជាពលរដ្ឋទូទៅ បើទោះជាពួកគាត់មានចំណូលទាប និងមធ្យមក៏ដោយ ក៏អាចទិញផ្ទះសម្រាប់រស់នៅ និងផ្ទះសម្រាប់លក់ដូរបានដែរ។ ទន្ទឹមនេះ ពួកគាត់ក៏អាចរកចំណូលបានផង និងរស់នៅសមរម្យផងក្នុងបរិស្ថានបៃតងដែលមានខ្យល់អាកាសល្អ»

នៅពេលសួរថា តើជំងឺកូវីដ១៩ នាំឱ្យមានការព្រួយបារម្ភចំពោះការអភិវឌ្ឍ និងសាងសង់លំនៅដ្ឋានលើផ្លូវជាតិលេខ៣នេះដែរឬទេ លោក ផងផាន់ បានឆ្លើយថា «បញ្ហាកូវីដ១៩ បានផ្តល់ផលវិបាកទូទាំងពិភពលោក ហើយកម្ពុជាក៏ទទួលរងផលប៉ះពាល់ពីបញ្ហានេះដែរ ប៉ុន្តែកូវីដ១៩ មិនបានបង្អាក់ដល់ការងារសាងសង់ឡើយ ផ្ទុយទៅវិញក្រុមហ៊ុនកាន់តែពន្លឿនការសាងសង់ដោយផ្តល់ការងារដល់បុគ្គលិក និងកម្មករឡេមួយជាពីរ ដែលនេះជាការចូលរួម ចំណែកដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងប្រទេសជាតិយើង»

លោកបានបន្ថែមថា ក្រុមហ៊ុនមិនមានអ្វីគួរឱ្យបារម្ភខ្លាំងទេ ដោយហេតុថាតម្លៃដែលដាក់លក់ គឺទាប និងមធ្យម តែអតិថិជនទទួលបានសំណង់ស្អាត ទំនើប ទាន់សម័យ និងមានគុណភាពល្អដែលពិបាករកដូច។

លំនៅដ្ឋានវីឡា KP ម៉ន ដានី ភាគច្រើនស្ថិតនៅខណ្ឌសែនសុខ ក្បែរវត្តត្នោត និងនៅខាងក្រោយទីលានវាយកូនគោលជិតផ្លូវទំនប់កប់ស្រូវ និងមួយចំនួនទៀតនៅខណ្ឌកំបូល។

ដោយឡែកគម្រោងទី២៩ ជាគម្រោងទីមួយដែលមានខ្នាតធំជាងគេពុំធ្លាប់មាន ស្ថិតនៅភូមិភានសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ ២៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ គម្រោងលំនៅដ្ឋានវីឡាប្រណិត KP ម៉ន ដានី ថ្មីនេះ សាងសង់នៅជិតរោងចក្រ សាលារៀន មន្ទីរពេទ្រ និងទីប្រជុំជន ជាពិសេសផ្លូវក្រវាត់ក្រុងទី៣ ដែលងាយស្រួលក្នុងការធ្វើដំណើរចូលក្រុងបានឆាប់រហ័ស។

សូមអញ្ជើញមកទស្សនាផ្ទះគំរូពិត និងសាកសួរព័ត៌មានបន្ថែមនៅថ្ងៃនេះ ដែលមានទីតាំងស្ថិតនៅភូមិភានសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឬតាមរយៈគេហទំព័រ៖ https://goo.gl/maps/TFNi41zY3p6C6WaR7 ឬតាមរយៈលេខទូរសព្ទ៖ 095 995 990 / 098 995 990 / 060 994995 / 077994990 / 087994990៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes