-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យទីតាំងធ្វើចត្តាឡីស័ក នៅស្រុកកោះធំ ដើម្បីបំពាក់គ្រឿងបរិក្ខារពេទ្យបន្ថែមទៀត

ចំនួនអ្នកទស្សនា: Views


 កណ្តាល : ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅព្រឹកថ្ងៃ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះទៅពិនិត្យទីតាំងសម្រាប់ធ្វើចត្តាឡីស័ក នៅស្រុកកោះធំ ខេត្តកណ្ដាល បន្ទាប់ពីមួយរយៈនេះនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល មានករណីឆ្លងជំងឺកូវីដ-១៩ មានចំនួនច្រើន។    

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរដែលប្រចាំការនៅទីនោះ ត្រូវរៀបចំឱ្យមានការគម្លាតសង្គម ការរក្សាអនាម័យ អនុវត្តន៍តាមវិធានសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ-១៩ នឹងធ្វើការរៀបចំបំពាក់នូវគ្រឿងបរិក្ខារពេទ្យបន្ថែមទៀត។ ជាមួយនឹងការគិតគូរផ្គត់ផ្គង់ទៅលើចំណីអាហារសម្រាប់អ្នកកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩៕ 

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes