-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

អភិបាលខេត្តក្រចេះ អំពាវនាវដល់អ្នកជួបលោក វ៉ាន់ ណាក្រូ និងចូល «មន្ទីរព្យាបាល និងសម្ភពព្រាបស» ចាប់ពីថ្ងៃទី២២ មីនា ធ្វើចត្តាឡីស័ក និងតាមដានសុខភាព

ចំនួនអ្នកទស្សនា: Views

 


(ក្រចេះ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន តាមរយៈអង្គភាពព័ត៌មាន បានអំពាវនាវជាបន្ទាន់មួយទៅកាន់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលបានជួបផ្ទាល់ ឬប្រយោលជាមួយលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ក៏ដូចជាអ្នកបានចូលពិនិត្យ និងព្យាបាលជំងឺចាប់ពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន។ ក្នុងករណីលេចចេញរោគសញ្ញាក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម ប្រញាប់មកយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរកមេរោគកូវីដ១៩។

ការអំពាវនាវរបស់លោកអភិបាលខេត្ត បានធ្វើឡើងបន្ទាប់ពីលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ដែលទើបរកឃើញកើតជំងឺកូវីដ១៩នោះ កាលពីថ្ងៃទី២១ និង២២ ខែមីនា ឆ្នាំ២០២១ បានធ្វើដំណើរទៅកាន់ខេត្តក្រចេះ។ បើតាមលោក វ៉ា ថន ក្នុងដំណើរទៅកាន់ខេត្តក្រចេះនេះ លោក វ៉ាន់ ណាក្រូ បានចូលពិនិត្យជំងឺនៅមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាបស ខណៈដែលភរិយារបស់លោកបានចូលក្នុងផ្សារក្រចេះផងដែរ។

ជាជំហ៊ានបឋមដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនៅក្នុងខេត្តនេះ លោក វ៉ា ថន បានសម្រេចបិទមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាពស ហើយបានចាត់ចែងធ្វើចត្តាឡីស័កក្រុមគ្រូពេទ្យ និងអ្នកជំងឺនៅមន្ទីរសម្រាកព្យាបាលនេះផងដែរ។

តែដើម្បីឱ្យប្រាកដថាជំងឺមិនបានរីកសាយភាយខ្លាំង លោកអភិបាលខេត្តដែលកំពុងដឹកនាំចាត់ចែងការងារនេះទាំងយប់នោះ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ដែលបានដឹងថា ខ្លួនបានជួបដោយផ្ទាល់ ឬប្រយោលជាមួយលោកវរសេនីយ៍ឯក វ៉ាន់ ណាក្រូ ក៏ដូចជាភរិយារបស់លោកនោះ សូមប្រញាប់ទាក់ទងអាជ្ញាធរ ដើម្បីធ្វើចត្តាឡីស័ក និងតាមដានសុខភាពរបស់ខ្លួន។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបានចូលទៅមន្ទីរសម្រាកព្យាបាល និងសម្ភពព្រាបស នៅថ្ងៃទី២២ ខែមីនា ធ្វើចត្តាឡីស័កផងដែរ។ បន្ថែមពីលើនោះ បើមានលេចចេញរោគសញ្ញាពាក់ព័ន្ធជំងឺកូវីដ១៩ សូមប្រញាប់មកតេស្តសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

លោក វ៉ា ថន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអាជីវករលក់ដូរនៅក្នុងផ្សារក្រចេះ ដោយត្រូវប្រកាន់វិធានការសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និងលាងដៃជាមួយអាល់កុល ជែល ឬសាប៊ូ ឱ្យបានញឹកញាប់៕



0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes