-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ស្រូវត្រយង ជួយសេដ្ឋកិច្ចពលរដ្ឋ នៅ​មូលដ្ឋានឱ្យចូ​លរួមអភិ​រ​ក្ស​ធ​ន​ធា​ន​ធ​ម្ម​​ជា​​​​តិ​​​និងទទួ​លបានការគាំទ្រពីសហគមន៍អឺរ៉ុប

ចំនួនអ្នកទស្សនា: Views



 ព្រះវិហារ៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១​ អង្គការអភិរក្សធនធានធម្មជាតិនានានៅ​ក្នុ​​ង​ព្រះរាជាណាចក្រកម្ពុជាបានខិតខំ​ពង្រឹងសេដ្ឋ​កិច្ច មូល​ដ្ឋាននៅតាមភូ​មិ ឃុំ​ក្នុង​តំ​ប​ន់ជាប់​ព្រៃ​​អ​ភិ​រ​ក្ស​ដែលប្រជាសហគមន៍រស់នៅ​ពឹង​អាស្រ័យតែ លើការកាប់ឈើលក់​ខុសច្បា​ប់ឱ្យងា​កម​ក​ប្រ​ក​ប​របរក​សិ​ក​ម្ម​បែ​បធម្មជា​តិវិញ ដោយ​អនុវត្តន៍ គម្រោងស្រូវត្រយង ដើម្បីឈានទៅ​លុបបំបា​ត់​កា​​រ​បំ​ផ្លាញ​ធ​ន​ធា​នធម្មជាតិជា​បន្តទៀត។ គម្រោ​ង​​ស្រូវត្រយងគឺគម្រោ​ងធំមួ​យក្នុ​ងចំ​ណោ​ម​គ​ម្រោ​​​ងរេដបូក ​ដែលជាកម្មវិធី​ជាតិកាត់   បន្ថ​យកា​របំ​ភា​យឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេ​ច​រឹល​ព្រៃ​​ឈើ។

ការអនុវត្តគម្រោងស្រូវត្រ​យងគឺតម្រូវឱ្យកសិករ​ដែលជាសមា​ជិក​ស្រូ​វ​ត្រយ​ង​​ទាំងអស់ អ​នុ​​វត្ត​ន៍តា​ម​​គោលកា​រ​ណ៍​សំ​​ខាន់ៗ ដែ​ល​ផ្សារភ្ជា​ប់ជាមួយ​នឹង​កា​រ​គោ​រ​ព​លើ​ប​រិ​ស្ថា​ន កា​រពា​រ​ធ​ន​ធា​​នធម្មជាតិ រួម​មា​ន ​ទី​១​​ គឺ​ត្រូវ​ដាំ​ស្រូ​វដោ​យគោ​រព​ទៅតា​ម​គោល​កា​រ​ណ៍ស​រី​រាង្គ ដែ​ល​មិ​ន​​ប្រើ​​ប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬ​​ថ្នាំ​ស​ម្លា​ប់​​សត្វល្អិតមួយចំនួនទៀតលើការដាំដុះ​រ​ប​ស់​ពួក​គាត់។ ទី២​ គឺការគោរព​ទៅនឹ​ង​គោ​ល​​កា​រ​ណ៍​ដាំ​ដុះដែលមានបច្ចេ​កទេស និងដោយ​មា​ន​​កា​រ​បង្ហាត់​បង្រៀ​ន​ពីសំណាក់អង្គការ WCS ម​​ន្ត្រី​​ជំ​នា​ញ​​របស់អង្គការ WCS និងដៃគូ ដើម្បីធ្វើ​ឱ្យ​ស្រូ​​វ​ដែ​ល​ដាំ​ដុះ​ទាំងអស់នោះ គោរព​ទៅ​តា​​ម​បទ​ដ្ឋា​ន​​បច្ចេកទេស និងតាមការ​កំណ​ត់និ​យាម​ទ​​ទួ​ល​ទិ​ញ​ពី​ប្រ​ទេស​អ្នក​បញ្ជា​ទិញ​ស្រូ​ង​ត្រ​​យងនេះ។ ទី៣ ប្រជាកសិករ ដែ​លបា​នដាំ​ស្រូ​វ​ត្រ​យ​ង ត្រូ​វ​ប្រើ​ប្រា​ស់ដីដែលមិនមែន​បាន​ពី​ការកា​​ប់ទ​ន្រ្ទា​ន​កា​ន់កាប់ដី​ព្រៃ​​នោះទេ ដែលជាចំណុ​ច​ហា​​មឃា​ត់ដា​ច់​ខាត។ ទី៤ ប្រជាកសិករ ដែ​ល​បា​ន​ចូ​ល​រួមក្នុង​គម្រោងនេះ គឺត្រូ​វតែ​ចូ​ល​រួ​ម​កា​រពារ និ​ង​អ​ភិ​រក្សសត្វព្រៃ។ ទន្ទឹមនេះ បើតាម​ល​ក្ខ​​ខ​ណ្ឌ​នៃ ​គ​ម្រោ​ងទាំង៤នេះ គឺបា​ន​ធ្វើឱ្យ​មា​ន​​ភា​ព​ល្អ​ប្រ​សើ​រឡើ​ង​នូវការការពារ និង​អភិ​រ​ក្ស​ធ​ន​ធានធ​ម្ម​ជា​តិ។ 

ការអនុវត្តន៍គម្រោងស្រូវត្រយង ជាការ​បង្កើត​នូវ​មុ​ខ​រ​ប​រ​ថ្មី ​ជម្រើសថ្មី ឱ្យប្រជាកសិក​រ​នៅ​​រ​​​ស់​​នៅ​តំ​ប​​ន់​​ព្រៃ​អភិរក្ស​ងា​កម​កធ្វើ​ស្រែ​ច​ម្កា​រតាមគោលការណ៍​សរីរាង្គ​សម្រាប់​ហូប​ប្រចាំ​ថ្ងៃនិ​ង​ស​ម្រា​ប់​ល​ក់​ដូរក្នុងត​ម្លៃ​ថ្លៃជាងស្រូវធម្មតា។​មិនត្រឹមតែប៉ុណ្ណោះ ការអនុ​វត្ត​គម្រោ​ងស្រូ​វ​ត្រ​យ​ង​​ អាច​ជំ​រុ​ញ​លើកទឹកចិត្ត​ប្រជា​សហ​គ​ម​ន៍ចូលរួម ថែ​រក្សា​ការ​ពារ​បាន​នូវ​ធ​ន​ធា​ន​ធ​ម្ម​ជាតិ​ ព្រៃ​​ឈើ​ ស​ត្វ​ព្រៃ​សម្រាប់បង្កើត​ជាតំបន់អេ​កូ​ទេសចរណ៍ដែលអាចរក​ចំណូល​ចាក់​ចូល​ក្នុ​ងស​ហ​គ​​ម​ន៍​ថែ​ម​ទៀ​ត​។​

ក្រ​សួងប​រិស្ថាន​បាន ជំរុ​ញ​ឱ្យ​អ​ង្គការដៃគូពាក់ព័ន្ធ យក​​គម្រោ​ង​ស្រូ​វ​ត្រ​​​យងនេះទៅ​​អ​នុវ​ត្ត​ន៍តាមតំ​បន់​ការ​ពា​រ​ធ​ម្ម​ជា​តិ​ផ្សេ​​ង​ៗ​នៅ​ក្នុង២០ខេត្ត ក្នុង​ចំណោ​ម​២​៥រាជ​ធា​នី ​​​ខេ​ត្ត នៃ​ព្រះរា​ជា​ណា​​ចក្រក​ម្ពុ​ជា​ ដើម្បី​ជា​ជ​ម្រើ​​​ស​ថ្មីឱ្យប្រជាសហ​គមន៍​សម្រា​ប់​ប្រ​ក​បរ​ប​រ​ចិ​ញ្ចឹ​មជីវិ​តជំ​នួស​ឱ្យ​កា​​រកាប់ឈើ ការបរបាញ់សត្វ និង​រុករានទន្រ្ទានដីព្រៃខុសច្បាប់។

ក្នុងពេលដឹកនាំគ​ណៈប្រ​តិ​ភូ​ក្រ​សួងប​រិ​ស្ថា​ន និង​ក្រុ​ម​អ្ន​ក​សា​រ​ព័ត៌​មាន​មួ​យ​ក្រុ​ម​ទៅ​ទស្ស​នាឧទ្យានបេ​តិក​ភណ្ឌ​ធ​ម្ម​ជា​តិ​ភ្នំ​ត្បែ​ង ភ្នំត្នោ​ត​-ភ្នំពក និង​ដែន​ជ​​ម្រក​ស​ត្វ​ព្រៃ​គូ​លែ​ន​ព្រហ្មទេព ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី ២៩-៣១ ខែ​ម​ក​រាឆ្នាំ ២០២១កន្លងទៅ ដោ​យ​​មាន​ការឧ​បត្ថ​ម្ភ​គាំ​ទ្រ​ពី​គម្រោង USAID ព្រៃឡង់ បៃតង និងអង្គ​​​កា​រ WCS  ឯកឧត្តម នេត្រ ភ​ក្ត្រា​ រដ្ឋលេខាធិការ និង​ជា​អ្ន​ក​នាំ​ពា​ក្យ​ក្រ​សួង​បរិ​ស្ថាន​បា​ន​អះ​អា​ង​ថា «កា​រអ​នុ​វត្តគម្រោ​ងស្រូវ​ត្រ​យ​ងមានភាពជោគជ័យ​នៅ​ក្នុងកា​រទប់​ស្កាត់​កា​រ​រុ​ក​រា​ន​ទ​ន្ទ្រា​ន​កា​ន់​​កាប់ដីព្រៃ​ដោយ​ខុ​ស​ច្បា​ប់​នៅក្នុងតំបន់សហគម​ន៍​កា​រពារធម្មជា​តិនា​នា​ក្នុ​ង​ប្រទេ​ស​ក​ម្ពុ​ជា​»​​​។

ឯកឧត្ដមបានលើកឡើងថា អត្ថប្រយោជន៍ដែលប្រជាជនទទួលបានពីគម្រោងស្រូវសត្វត្រយង មានដូចជា ១. មាន​ទី​​​​ផ្សា​​រផលិតផលដែលផលិតបានច្បា​ស់​លា​ស់។​  ២. ទទួ​លបា​ន​នូ​វ​ប​ទ​ពិ​សោធន៍ និង បច្ចេក​ទេ​ស​​​​​បន្ថែមសម្រាប់ផលិតកម្មកសិកម្ម។ ៣. ទ​ទួ​ល​បា​ន​ចំ​ណេះ​ដឹ​ង​ប​ន្ថែ​ម​លើ​ការចូល​រួម​កា​រពា​រ​ធ​ន​ធា​​​នធម្មជាតិ។ ៤. គ្រប់សមាជិកដែលគោរពល​ក្ខ​ន្តិកៈ ហើ​យ​បា​ន​ល​ក់​ស្រូ​​វឱ្យគម្រោង នឹងទទួ​ល​​បានប្រាក់លើកទឹកចិត្តបន្ថែមតាមបរិមាណ​ស្រូ​វដែលបានលក់។ ៥. ​ទ​ទ​ល​បានតម្លៃ​ស្រូវ   ប​ន្ថែ​ម​​​​លើ​សពីតម្លៃទីផ្សារយ៉ាងហោចណាស់ពី១​០​ភា​គរយ ទៅ២០ភាគរយ ចំ​ពោះផលិ​តកម្ម​ស្រូ​វ​ ដែ​​​លនៅក្នុងដំណាក់កាលបំប្លែងខ្លួនទៅ​ជា​ផ​លិ​ត​​ផលសរីរាង្គ និងចាប់ពី​២​០ភាគរយ ទៅ៤០​ភា​​​គរយ ក្នុងមួយគីឡូក្រាម ចំពោះផលិតផ​ល​ស្រូ​វដែ​លបា​នជោ​គ​ជ័​យ​ក្នុ​ង​កា​រទទួ​ល បា​នវិ​ញ្ញា​ប​​​ន​​​បត្រសរីរាង្គដោយយោងទៅតាម​គុណភាពស្រូវធៀបទៅនឹងតម្លៃទីផ្សា​រតាម​​រោង ម៉ាស៊ី​ន​កិ​ន​ស្រូ​​​វ និងឈ្មួញ។​

ឯកឧត្តម នេត្រ ភ​ក្ត្រា​រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្ដថា គម្រោងស្រូ​វ​ត្រ​យ​ង​​នេះមាន​សា​រៈ​ប្រ​​យោជន៍​សម្រាប់ប្រជាកសិករ ដោយសារតែតម្លៃដែលឈ្មួញ​ទិញ​មាន​តម្លៃ​ខ្ព​​ស់​ជា​ង​តម្លៃ​​ទី​ផ្សា​​​រធម្មតា។​បច្ចុប្បន្ននេះគម្រោងស្រូវត្រយងបាន​អនុវ​ត្តន៍យ៉ា​ងជោ​គជ័​យ​នៅ  ​ក្នុ​​​​ង​​ខេ​ត្ត​ព្រះវិហារបានរហូតដល់៦០០ហិកតា។ ស​រុ​ប​គ​ម្រោង​ស្រូវ​ត្រ​យងនៅ​ទូទាំងប្រទេ​ស​ក​ម្ពុ​​ជា​គឺមានជាង ៣ ០០០ ហិកតា ដែលបានអនុវត្តន៍នៅខេត្ដព្រះវិហារ នៅតំ​ប​ន់​ព្រៃ​ឡង់​គឺនៅ​ក្នុង​ខេ​​ត្ត​ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ហើយគម្រោងនេះក្រ​សួង​ប​រិ​ស្ថា​នគឺ​គាំទ្រ​ឱ្យប​ង្កើ​ន​អ​នុ​វ​ត្តន៍គម្រោងនេះនៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀត។

ពាក់ព័ន្ធការរកទីផ្សារសម្រាប់អង្ករត្រយងនាពេលបច្ចុប្បុន្ន លោក កែន សេរីរដ្ឋា នាយក​អ​ង្គការWCSប្រចាំកម្ពុជាបានថ្លែងថា ទោះបីការនាំ​អ​​ង្ក​ចេ​ញ​ពី​​ប្រទេសកម្ពុ​ជាទៅកា​ន់ស​ហគ​ម​ន៍​​អឺរ៉ុបមានការលំបាក ដោយសារតែកា​រយ​ក​ព​ន្ធ​នៅ​ក៏​ដោ​យ។ ប៉ុន្តែអង្ក​រត្រ​យង​មា​ន​ភា​ព​អ​នុ​គ្រោះ​ដោយសារ «យើងមានចំណុ​ច​ពិ​សេ​​សមួ​យដែ​លប្រ​កួ​ត​​ប្រជែងជាមួយបណ្តាប្រទេ​ស​   ដែ​ល ​​ផលិតស្រូវអង្ករនាំចេញ គឺគេ​អ​ត់​អា​ច​ធ្វើឱ្យដូ​ច​យើ​ង​បា​ន ប៉ុន្តែ​យើង​អា​ច​ធ្វើ​បា​ន​គឺ​ទី​១ ​ជា​អ​ង្ក​រ​​​ស​​រី​រា​ង្គ​គេមានដូចយើងដែរ ប៉ុន្តែយើងថែម​មួ​យ​ទៀ​ត​គឺការងារអភិរ​ក្ស​ធ​នធាន​ធម្ម​ជា​តិ​​​ដែ​ល​គេ​អ​ត់ទាន់មានទេ​។ ចំណុចនេះ បានសេចក្តីថា យើងកសាងបាននូវចំណុចគោល​ពិ​សេ​សមា​នល​ក្ខ​ណៈ​​​ប្រ​​កួ​ត​ប្រជែងដើម្បីទទួលបានការស្វាគមន៍ពីអ្នកទិញលើពិភព​លោក​»។ ខណៈទីផ្សារនៃអង្ករ​គម្រោងស្រូវត្រយងកាន់តែរីកធំ លោកនាយកអង្គការ WCS រូ​ប​នេះ ​បា​នប​ង្ហាញកង្វល់​ថា «រាល់ថ្ងៃ​​យើងព្រួយបារម្ភខ្លាំង ព្រួយបារម្ភត្រង់ថា យើ​ងអ​ត់ទា​ន់បា​ន​ឆ្លើ​​​យ​ត​ប​នឹងតម្រូវការទី​ផ្សា​រអន្តរជាតិ គេចង់បានច្រើន ប៉ុន្តែយើងមិនអាចផ្គត់ផ្គង់ឱ្យគេបាន ដោ​​យ​សា​រ​តែទី១លទ្ធភា​ព​របស់អង្គការនៅមានកម្រិត យើងមិន​អាចពង្រីក​ទាំងអ​ស់គ្រប់​កន្លែ​ង​​បា​​ន​ទេ យើងត្រូ​វ​រើ​ស​ក​ន្លែ​ងណាមួយដែលឃើញថា ធ្វើឱ្យជោគជ័យ យើងនឹងបោះ​ជំហាន​ទៅ​​ក​ន្លែ​ង​ផ្សេងទៀ​ត»​។

លោក កែវ សុជាតិ នាយកអង្គការសន្សំម្លប់ព្រៃដែលជាអង្គការដៃគូបង្គោ​ល​ធ្វើ​កិ​ច្ចការ ជាមួយអង្គការអភិរក្សធនធានធម្មជាតិនានា និងជាមួយក្រុមហ៊ុន Ibis Rice Conservation Company បានឱ្យដឹងថា បច្ចុប្បន្នគម្រោងស្រូវត្រយងមានតែនៅសហគមន៍ ដែលរស់នៅផ្ទា​ល់​ជាមួយធនធានធម្មជាតិ​មិន​ទា​ន់​អា​ច​ព​ង្រី​ង​​ទៅទូ​ទាំងប្រទេសបាននៅឡើយទេ។ លោក កែ​វ សុជាតិ បានបញ្ជាក់ថា​ «ទី១ដោយសារធនធានយើងមានមានកម្រិត យើង​ផ្តោតសំ​ខាន់​លើ​​អ្ន​​ករស់នៅក្នុង​តំបន់ការពារដែលគាត់រស់នៅដោយផ្ទាល់ជាមួយធនធានធម្មជាតិ។ ទី​២យើ​ងចា​ប់​ផ្តើមឱ្យអាទិភាពទៅលើប្រជាជនដែលរស់នៅជុំវិញ មែនទែនទៅយើងចង់ធ្វើ​គ​ម្រោង​ស្រូ​​វ​ត្រយង​នៅតំប​ន់​កា​រពារ​​ទាំងអស់​​នៅ​ក្នុ​ង​ប្រ​ទេ​សកម្ពុជាដើ​ម្បីចូ​លរួ​មកា​រ​ពា​រធនធា​នធ​ម្ម​ជាតិ ក៏ប៉ុន្តែដោយសារខ្វះធនធានយើ​ងផ្តោ​ត​សំ​ខា​ន់តែអ្នកនៅក្នុងនិងអ្នកនៅជុំវិញសិន»។

​លោកនាយកអង្គការសន្សំម្លប់ព្រៃបានឱ្យដឹងបន្ថែមថា សព្វថ្ងៃអង្គរត្រយងនាំ​ចេ​ញ​ទៅ​ល​ក់នៅ​ប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា ហុងកុង និងមានទី​ផ្សា​រ​បែ​ង​ចែ​ក​អ​ង្ក​រ​នៅ​​ប្រទេសសិង្ហបុរី។ ចំណែកនៅក្នុងប្រទេសកម្ពុជាមានលក់នៅតាមផ្សារធំៗ និងតាម​ផ្សា​រ​ទំ​នើ​ប​។

ក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ ខន់សើវេសិន (Ibis Rice Conservation Company) ស្ថិ​ត​នៅ​ក្នុ​ង​ស​ង្កា​ត់​ផ្សា​រ​ដើ​មថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០កន្លងទៅនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រ​សួង​បរិស្ថា​ន​​ និង​ជាប្រ​ធា​ន​ក្រុ​ម​ប្រឹ​ក្សាជា​តិ​អ​ភិ​វ​ឌ្ឍ​ន៍​ដោ​យ​ចី​រភាព​បានសម្ដែងនូវចំណាប់អារម្មណ៍​និងវាយ​តម្លៃខ្ពស់​ចំពោះស​មិទ្ធផ​លដែល​ក្រុមហ៊ុ​នស​ម្រេច​បាននាពេលកន្លងមក និងកិច្ចខិត​ខំ​ប្រឹង​ប្រែងចូលរួ​មចំណែ​កជាមួយ​រដ្ឋាបា​លក្នុ​ងកា​រកា​រ​ពា​រ និ​ងអភិរក្សសត្វត្រយងដែលជា ប្រភេទ​​ជិតផុតពូជបំផុតនៅលើពិភពលោក ក៏ដូច​ជាបាន​ជួ​យ​លើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជា​កសិករ​ក្រីក្ររស់នៅ​ក្នុងតំបន់ការពារធម្ម​ជាតិឱ្យ​មាន​ភា​​ព​ប្រ​សើរឡើង។

សូមរម្លឹកថា គម្រោ​ង​​ស្រូវត្រយង ដែលធ្វើស្រែមានពូជស្រូវរំដួ​លជាដើ​ម អនុវ​ត្ត​ន៍កា​រ​សា​ប​ព្រោះដកស្ទួងដាំដុះដោ​យមិ​ន​ប្រើ​ជី​គីមី និង មិនរុករានដីព្រៃអភិករក្សនេះ គឺគម្រោ​ងធំមួ​យក្នុ​ងចំ​ណោ​ម​គ​ម្រោ​​​ងរេដបូក។ រេដបូក​(REDD+: Reducing Emission from Deforestation and Forest Degradation)​ គឺជា​កម្ម​វិ​ធី​ជា​តិ​កាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និ​ង​រេ​ច​រឹល​ព្រៃ​ឈើ។ រេដបូ​កមា​ន​គោ​ល​បំ​ណង ទី១ ការពារព្រៃឈើឱ្យបាន​គង់វ​ង្សសម្រា​ប់ជា​ផ​ល​​ប្រ​យោ​​ជន៍ជាតិ និងទី២​ ចូ​លរួ​ម​កា​ត់​ប​ន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុ​សញ្ញា​ក្រប​ខ័​ណ្ឌ​សហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោ​ជន៍ជា​ឈើ​ប្រើប្រា​ស់​​និ​ង​ជា​មុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺកា​រស្រូ​ប​យ​​ក​ឧ​ស័្ម​ន​កាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាស​ដែលមុខងារនេះ ដើរតួ​នា​ទី​សំ​ខា​ន់​ក្នុ​ង​កា​រ​កា​ត់​ប​ន្ថ​យឧស័្មនផ្ទះកញ្ចក់សកល។ អនុសញ្ញា​ក្របខ័ណ្ឌសហ​ប្រជាតិ​ស្តីពី​កា​រ​ប្រែ​ប្រួ​ល​អា​កា​ស​ធា​តុ បា​នលើកទឹកចិត្តដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំ​ការ​ពារ​ព្រៃ​ឈើ​ឱ្យ​បា​ន​ល្អ​ប្រ​សើ​រ ដើ​ម្បី​ទ​ទួ​លបានថវិកាក្នុងទម្រង់ជា ទីផ្សារកាបូនស្ម័គ្រចិត្ត(Voluntary Carbon Market) និ​ង​កា​​រ​ទូ​ទា​ត់ផ្អែ​កតាមលទ្ធផល Result-Based Payment)។

ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លា​ន​ដុ​ល្លា​រ​អា​ម៉េ​រិកពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney​ Kering Intuit និង Shall និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើ​ការសិ​ក្សា និ​ងអ​នុវ​ត្ត​ន៍គ​ម្រោង​ឥ​ណ​ទា​ន​កា​បូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់​ក្នុងភូមិសាស្ត្រខេត្ត​ស្ទឹងត្រែ​ងប​ន្ថែ​ម​ទៀ​ត​ជា​មួយក្រុមហ៊ុនជប៉ុន «Mitsui»។

ឯកឧត្តម នេត្រ ភ​ក្ត្រា​បានមា​ន​ប្រ​សា​សន៍បន្ថែមថា សមិទ្ធផលនៃការលក់ឥណទាន​កាបូន​នេះបង្ហាញថា កម្ពុជាបានចា​ត់វិធា​នការ​ប្រក​ប​​ដោ​​​​យប្រសិទ្ធភាពក្នុងការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ។ ឯកឧត្ដមបានអះអាងថា “ការថែរក្សាបាននូវឈើឈរ យើ​​​​​ង​អាច​លក់តួនាទីរបស់ឈើ ហើយថវិកាដែលបានមកពីការលក់ឥ​ណទានកា​បូន​នេះត្រូ​វ​បា​ន​​យក​​ទៅប្រើប្រាស់ សម្រាប់ការពារ និងអភិរក្សព្រៃឈើ និងអ​ភិ​វ​ឌ្ឍន៍​ជីវ​ភាព​សហ​គ​ម​ន៍​ក្នុ​ង​តំ​ប​ន់ការពារធម្មជាតិ ដើម្បីធ្វើជាគំរូ​សម្រាប់ឈានទៅទទួលបានថវិកា ការទូ​ទាត់​ផ្អែក​តា​ម​ល​ទ្ធផល ពីមូលនិធិអាកាសធាតុបៃតងនៃអនុស​ញ្ញាក្របខ័ណ្ឌអង្គការស​ហប្រជា​ជា​តិ​ស្តី​ពី​កា​រ​ប្រែ​ប្រួ​ល​អា​កា​សធាតុ ដែលអនុវត្តន៍ចាប់ពីឆ្នាំ ២០២០ ហើយដែល​ឆ្លើយត​បទៅ​នឹង​គោ​ល​កា​រ​ណ៍​ហិ​រ​ញ្ញ​ប្ប​ទា​ន​និរន្តរភាព”៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ អ៊ុន រិទ្ធី

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes