-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

បុគ្គលិកបម្រើការងារនៅហាង «Metro Azura TK» ២នាក់ វិជ្ជមានកូវីដ១៩ សង្ស័យឆ្លងពីតារាចម្រៀង សុគន្ធ នីសា

ចំនួនអ្នកទស្សនា: Views



 (ភ្នំពេញ)៖ បុគ្គលិកបម្រើការងារនៅហាង «Metro Azura TK» ចំនួន២នាក់ ត្រូវបានតេស្តរកឃើញកើតជំងឺកូវីដ១៩ ហើយត្រូវបានក្រុមគ្រូពេទ្យ ចុះយកទៅកាន់កន្លែងព្យាបាល នៅយប់ថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១។

មន្រ្តីសាលាខណ្ឌទួលគោកបានប្រាប់បណ្តាញព័ត៌មាន  ឲ្យដឹងថា បុគ្គលិកទាំង២រូបនេះ មានការសង្ស័យឆ្លងពីតារាចម្រៀង សុគន្ធ នីសា ដែលបានចូលទៅក្នុងហាង។ បុគ្គលិកទាំង២នាក់នេះជានារីមានអាយុ១៩ឆ្នាំ និង២៧ឆ្នាំ រស់នៅតាមបណ្តោយផ្លូវលេខ៣១៧ ក្នុងខណ្ឌទួលគោក។

យោងតាមព័ត៌មានពីអាជ្ញាធរ បានបញ្ជាក់ថា តារាចម្រៀង សុគន្ធ នីសា ធ្លាប់បានចូលទៅក្នុងហាងនេះ។ កាលពីថ្ងៃទី១៣ ខែមីនា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ បានចុះយកសំណាកមនុស្ស ៥០នាក់ ក្នុងនោះមានស្រី២៦នាក់ ដែលបម្រើការងារក្នុងហាង និងជាអ្នកពាក់ព័ន្ធ៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes