សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3


ថ្ងៃចេញផ្សាយ : Friday, April 30, 2021 0 Reviews

ព្រឹកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដជូនពលរដ្ឋនៅតំបន់ក្រហម, ការចាក់នឹងចាប់ពីថ្ងៃទី០១ ខែឧសភា


អ្នកនិពន្ធ :

  


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល។

ពិធីនេះរៀបចំឡើងនៅក្នុងទីតាំងមូលដ្ឋានកងទ័ព នៃកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ រាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជារង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ប្រាប់ បណ្តាញព័ត៌មាន​ ឱ្យដឹងថា បន្ទាប់ពីបើកយុទ្ធនាការចាក់វ៉ាក់សាំងជាផ្លូវការ ក្រសួងការពារជាតិ នឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញជាក្រុមៗ ចូលទៅកាន់តំបន់គោលដៅ ដែលមានហានិភ័យខ្ពស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ក្នុងតំបន់ទាំងនោះ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ តទៅ ហើយប្ដេជ្ញាចាក់ឱ្យរួចរាល់ក្នុងរយៈពេល១៥ថ្ងៃ ជូនដល់ប្រជាពលរដ្ឋទូទៅក្នុងតំបន់រងគ្រោះទាំងនោះ។

ដើម្បីឱ្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនាពេលខាងមុខទទួលបានជោគជ័យតាមការគ្រោងទុក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ បានស្នើសុំការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៣ចំណុចសំខានៗរួមមាន៖

ទី១៖ សូមក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរខណ្ឌនីមួយៗជ ផ្តល់តួលេខជាក់លាក់អំពីចំនួនប្រជាពលរដ្ឋដែលរស់នៅតាមភូមិ តាមសង្កាត់ ក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ ដើម្បីធ្វើផែនការចាក់វ៉ាក់សាំង។

ទី២៖ សូមឱ្យអាជ្ញាធរខណ្ឌនីមួយៗ អំពាវនាវឱ្យប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំង តាមទីតាំងដែលបានកំណត់។

ទី៣៖ សូមកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះនៅក្នុងតំបន់ក្រហមមានកម្មករ និយោជិតចំនួន ៤៥ម៉ឺននាក់ ដើម្បីឱ្យក្រសួងសហការ ជាមួយកងយោធពលខេមរភូមិន្ទ រៀបចំទីតាំង តួលេខ និងកន្លែងចាក់ ព្រមទាំងអំពាវនាវឱ្យបងប្អូនកម្មករ ក្នុងខណ្ឌទាំង៤ មកទទួលវ៉ាក់សាំងតាមទីតាំងបានកំណត់។

សូមបញ្ជាក់ថា យោងតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម នឹងចាប់បើកយុទ្ធនាការពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំដោយក្រសួងការពារជាតិ៕



សូមអានបន្ត

Friday, April 30, 2021
ថ្ងៃចេញផ្សាយ : Friday, April 30, 2021 0 Reviews

ប្រមុខរាជរដ្ឋាភិបាល អបអរសាទរខួប២២ឆ្នាំ ដែលកម្ពុជាចូលជាសជិកអាស៊ាន


អ្នកនិពន្ធ :

 


(ភ្នំពេញ): ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរចំពោះខួប២២ឆ្នាំ ដែលកម្ពុជាចូលជាសជិកអាស៊ាន (៣០ មេសា ១៩៩៩-៣០ មេសា ២០២១)។

នៅផេកផ្លូវការ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា អបអរសាទរខួប២២ឆ្នាំ កម្ពុជាចូលជាសជិកអាស៊ាន។ ថ្ងៃនេះគឺជាខួប២២ឆ្នាំ (៣០ មេសា ១៩៩៩-៣០ មេសា ២០២១) ដែលកម្ពុជាក្លាយជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថាអាស៊ាន(ASEAN)។

សម្តេចតេជោថ្លែងថា ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ានមក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។

សម្ដេចតេជោលើកឡើងថា បន្ទាប់ពីការស្វះស្វែងតាមនយោបាយការទូតយ៉ាងស្វិតស្វាញ និងទន់ភ្លន់ កម្ពុជាត្រូវបានអាស៊ាន សម្រេចឱ្យចូលជាសមាជិកទី១០ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សម្រេចតេជោបានគូសបញ្ជាក់ថា ការក្លាយទៅជាសមាជិកអាស៊ាននេះ គឺជាជោគជ័យនៃការទូតមួយរបស់ប្រទេសកម្ពុជា ក្នុងកាពង្រីកអនុភាព និងបង្កើនតួនាទីរបស់ខ្លួនកាន់តែសកម្ម នៅក្នុងតំបន់ផងដែរ៕

សូមអានបន្ត



ថ្ងៃចេញផ្សាយ : Thursday, April 29, 2021 0 Reviews

រដ្ឋបាលខេត្តតាកែវ ទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ពីមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្ត និងរតនាគារខេត្ត ដើម្បីចូលរួមគាំទ្រយុទ្ធនាការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩


អ្នកនិពន្ធ :

 

(តាកែវ)៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ពីមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្ត និងរតនាគារខេត្ត សម្រាប់ចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធ ប្រឆាំង ជម្ងឺកូវីដ១៩នៅមូលដ្ឋានខេត្ត។

ក្នុងឱកាសទទួលអំណោយនេះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមាន ប្រសាសន៍ដោយថ្លែងអំណរគុណចំពោះលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី និងលោកប្រធានរតនាគារខេត្ត និងសហការី ដែលបាននាំយកអំណោយ មកផ្តល់ជូនដល់រដ្ឋបាលខេត្ត ដើម្បីខេត្តបានចាត់ចែងចែកបន្តទៅដល់បងប្អូន ប្រជា ពលរដ្ឋដែលមានជីវភាពខ្វះខាត និងពលរដ្ឋកំពុងតែធ្វើចត្តាឡីស័កតាមមណ្ឌលចត្តាឡីស័ក នៅក្នុងអំឡុងកូវីដ១៩នេះ ហើយតាមរយៈសកម្មភាពនេះ គឺជាការចែករំលែកនឹងចេះជួយ គ្នាក្នុងគ្រាលំបាក ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានជូនពរទៅដល់លោកប្រធាន និងសហការី ទាំងអស់ សូមទទួលបាននូវសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ចការ ងារ និងជៀសផុតពីជំងឺ ឆ្លងចង្រៃ ។

សូមបញ្ជាក់ដែរថាអំណោយទទួលបានមាន៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មីចំនួន ៥០កេស ទឹកបរិសុទ្ធ ៥០កេស ទឹកស៊ីអ៊ីវ ២៥យួរ ទឹកត្រី ២៥យួរ និងរតនាគារខេត្ត មាន៖ មីចំនួន ៥០កេស ទឹកបរិសុទ្ធ ៥០កេស ទឹកស៊ីអីវ២៥យួរ និងទឹកត្រី២៥យួរ ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ, សម្រួលផ្សាយ៖ mcntvonline

សូមអានបន្ត

Thursday, April 29, 2021
ថ្ងៃចេញផ្សាយ : Thursday, April 29, 2021 0 Reviews

អភិបាលរងរាជធានីភ្នំពេញ៖ មានតែវិធានការបិទខ្ទប់ឱ្យតឹងរឹងទេ ទើបអាចកាត់ផ្តាច់ការចម្លងកូវីដ១៩


អ្នកនិពន្ធ :

  


(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ គឺជាថ្ងៃនៃការចាប់ផ្តើមបន្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល រយៈពេល៧ថ្ងៃបន្តទៀត ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា មានតែការអនុវត្តវិធានបិទខ្ទប់ឱ្យបានតឹងរឹងនោះទេ ទើបអាចកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩នេះបាន។

ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ១៩នេះ ក្នុងវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា រាជរដ្ឋាភិបាល បានបែងចែកតំបន់បិទខ្ទប់ជា ៣ប្រភេទ គឺតំបន់ក្រហម, លឿងទុំ និងលឿង។ តំបន់ទាំង៣ មានវិធានការរឹតបន្តឹងការធ្វើចរាចរណ៍ និងការធ្វើអាជីវកម្មផ្សេងៗគ្នា។

ថ្លែងក្នុងសន្និសីទព័ត៌មានស្តីពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោក នួន ផារ័ត្ន បានលើកឡើងថា វិធានការបិទខ្ទប់ជាវិធានការចាំបាច់ សំខាន់ ដើម្បីទប់ស្កាត់មិនឱ្យរីករាលដាលចេញពីតំបន់ក្រហមទាំងមូល ក៏ដូចជាចេញពីតំបន់ក្រហម ទៅតំបន់លឿងទុំ និងតំបន់លឿងផ្សេងទៀត ដែលអាចនាំហានិភ័យកាន់តែធំឡើង។

លោកអភិបាលរងរាជធានីភ្នំពេញ បានអះអាងថា ក្នុងរយៈពេល៧ថ្ងៃនេះ អាជ្ញាធរបន្តរឹតបន្តឹងកាន់តែខ្លាំង ដើម្បីធានាដល់ប្រសិទ្ធភាពកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩។ លោក នួន ផារ័ត្ន បានបញ្ជាក់ដូច្នេះ «ខ្ញុំសូមជម្រាបថា ៧ថ្ងៃទៅមុខទៀតនេះ អាជ្ញាធរនៅតែបន្តវិធានការតឹងរឹង ហើយមានតែតឹងរឹងជាងមុន ដើម្បីឱ្យ៧ថ្ងៃនេះវាកាន់តែមានប្រសិទ្ធភាព។ គ្មានវិធានការទន់ភ្លន់ណាមួយ ដើម្បីអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានទេ គឺមានតែវិធានការតឹងរឹង ម៉ត់ចត់ ម៉ឺងម៉ាត់នៅក្នុងការអនុវត្តវិធានការនានាដែលបានកំណត់ ទើបយើងអាចឈានទៅបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ បានឆាប់»

ក្រៅតែពីការអនុវត្តន៍វិធានការតឹងរឹងហើយនោះ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការចាំបាច់មួយទៀត សម្រាប់ការកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩។ យោងលើហេតុផលនេះ លោក នួន ផារ័ត្ន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តវិធានការនានាទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ការចម្លងជំងឺ និងឆាប់បានវិលទៅរកស្ថានភាពប្រក្រតីមុនថ្ងៃ២០កុម្ភៈ ឡើងវិញ។

លោក នួន ផារ័ត្ន ក៏បានសុំការយោគយល់ពីផលប៉ះពាល់ផ្លូវអារម្មណ៍ ការរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋកំលុងពេលបិទខ្ទប់នេះ។ លោកបានពន្យល់ថា ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់អាចជួបការលំបាក តែនៅមានជម្រើសប្រសើរជាងមន្ត្រីអនុវត្តវិធានការ ព្រោះអាចនៅជុំគ្រួសារ និងការពារការចម្លងជំងឺ។ តែមន្ត្រីអត់មានជម្រើសជុំគ្រួសារនោះទេ គឺបន្តលុកលុយចូលតំបន់គ្រោះថ្នាក់ទាំងនេះ ដើម្បីអនុវត្តវិធានាការនានាកាត់ផ្តាច់ការចម្លងជំងឺ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

«បងប្អូនប្រជាពលរដ្ឋទាំងអស់ ពុកម៉ែ មាមីងបងប្អូនមានជម្រើសនៅផ្ទះគេចផុតពីការឆ្លងជំងឺកូវីដ១៩ មានសុវត្ថិភាពនៅជុំគ្រួសារ ប៉ុន្តែយើងខ្ញុំជាមន្ត្រីមូលដ្ឋាន ជាកងកម្លាំង ជាក្រុមគ្រូពេទ្យទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំមិនមានជម្រើសទេ ត្រូវតែប្រឹងប្រែងបំពេញការងារចូលមកលុកលុយក្នុងតំបន់ហានិភ័យ តំបន់ក្រហម ដើម្បីគោលដៅតែមួយគត់ គឺទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការពារអាយុជីវិតពុកម៉ែ មាមីង បងប្អូន»។ នេះជាការលើកឡើងរបស់លោក ផារ័ត្ន។

ទន្ទឹមនឹងការចាប់ផ្តើមរឹតបន្តឹងអនុវត្តវិធានការបិទខ្ទប់៧ថ្ងៃទៅមុខទៀតនេះ លោក នួន ផារ័ត្ន ក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ អាជីវករ ក៏ដូចជាម្ចាស់អាជីវកម្មនៅក្នុងតំបន់លឿងទាំងអស់ ត្រូវបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាត និងវិធានការនានារបស់ក្រសួងសុខាភិបាល។ លោកបានព្រមានថា អាជីវករតាមផ្សារ និងម្ចាស់អាជីវកម្មនានា អនុវត្តមិនខ្ជាប់ខ្ជួនទេនោះ អាជ្ញាធរនឹងចាត់វិធានផ្អាកសកម្មភាពលក់ដូរ និងអាជីវកម្ម។

នៅយប់ថ្ងៃទី២៩ ខែមេសា អាជ្ញាធរនៅតាមបណ្តាសង្កាត់ និងខណ្ឌនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមរឹតបន្តឹងវិធានការបិទខ្ទប់នេះ ដោយបានបិទបណ្តាផ្លូវនានានៅក្នុងតំបន់ក្រហម និងលឿងទុំ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ប្រសិនបើរយៈពេល៧ថ្ងៃនេះ មិនអាចកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ មិនបានទេនោះ គណៈកម្មការជាតិគ្រប់គ្រង និងអនុវត្តវិធានការបិទខ្ទប់ នឹងពិចារណាអនុវត្តវិធានការបិទខ្ទប់ជាបន្តទៀត៕



សូមអានបន្ត



ថ្ងៃចេញផ្សាយ : Wednesday, April 28, 2021 0 Reviews

អ្នកនាំពាក្យក្រសួងយុត្ដិធម៌៖ ការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ អាចនឹងបន្តទៀត បើប្រជាពលរដ្ឋមិនចូលរួមទប់ស្កាត់


អ្នកនិពន្ធ :

  


(ភ្នំពេញ): ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុតិ្តធម៌បានគូសបញ្ជាក់ថា ការបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្ដកណ្ដាល អាចបន្តទៀត បើសិន ប្រជាពលរដ្ឋមិន ចូលរួមសហការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីអំពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុង តាខ្មៅ នៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រៀបចំដោយ គណៈ កម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់“គ.ប.ខ.” នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងត្តិធម៌ ឯកឧត្ដម គឹម សន្ដិភាព បានលើកឡើងថា ក្នុងរយៈពេល ១៤ថ្ងៃ មកនេះទាំងអាជ្ញាធរ និងប្រជាពលរដ្ឋបានខិតខំដូចគ្នា ហើយទទួលបាននូវលទ្ធផល ដោយកំណត់ជាតំបន់ចំនួន៣ គឺតំបន់លឿង  តំបន់លឿនទុំ និងតំបន់ក្រហម។ ឯកឧត្ដមបន្ត ថា ការបន្ថែមចំនួន០៧ថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នេះដោយសារតែ ដើម្បី ទបស្កាត់ ឬកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ ដែលរយៈពេលបិទខ្ទប់ កន្លងមកនេះ ឃើញ ថាការឆ្ល ងនោះមិនរាលដាលទេគឺឆ្លងតែនៅផ្ទះនោះ។

ឯកឧត្ដមបញ្ជាក់បន្ថែមថា ការបិទនេះដើម្បីផ្តល់លទ្ធភាពដល់អាជ្ញាធរ ក៏ដូចជាគ្រូពេ ទ្យ ដូចជាការទប់ស្កាត់ ការព្យាបាល និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ ចំពោះតំបន់ ក្រហម គឺ ជាតំបន់ដែលមានការឆ្លងកូវីដ១៩ធ្ងន់ធ្ងរ តំបន់លឿងទុំជាតំបន់មានការឆ្លងមធ្យម និងតំបន់ លឿងកម្រិតឆ្លងស្រាល”។

ឯកឧត្ដមរដ្ឋលេខាធិការបានអះអាងថា “ការបិទខ្ទប់ អាចនឹងនៅមានបន្ត ទៀតបើសិន ប្រជាពលរដ្ឋមិនបានចូលរួម និងករណីមិនមានការថន់ថយ ពីករណីឆ្លងជំងឺកូវីដ១៩។ ផ្ទុយ ទៅ វិញបើប្រជាពលរដ្ឋបានចូលរួមទប់ស្កាត់ និងមានករណីជំងឺកូវីដ១៩ មានសភាពធូរ ស្រាល”៕

ដោយ៖  ប៊ុនរិទ្ធ, សម្រួលផ្សាយ៖ sps-news

សូមអានបន្ត

Wednesday, April 28, 2021
ថ្ងៃចេញផ្សាយ : Wednesday, April 28, 2021 0 Reviews

ក្រសួងការងារ ជូនដំណឹងពីការប្រើប្រាស់ប័ណ្ណអនុញ្ញាត ដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ស្ថិតក្នុង «តំបន់លឿង»


អ្នកនិពន្ធ :

  


ភ្នំពេញ: ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក្រសួងការងារ ជូនដំណឹងពីការប្រើប្រាស់ប័ណ្ណអនុញ្ញាត ដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក សម្រាប់រោងចក្រ សហគ្រាស និងសិប្បកម្ម ស្ថិតក្នុង «តំបន់លឿង»


សូមអានបន្ត



ថ្ងៃចេញផ្សាយ : Tuesday, April 27, 2021 0 Reviews

លោក ហ៊ុន ម៉ាណែត៖ មន្ទីរពេទ្យ និងមណ្ឌលចំនួន៥ ស្មើនឹង៤៣០០គ្រែ ត្រូវបានរៀបចំរួចរាល់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល


អ្នកនិពន្ធ :

 


 (ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានអះអាងថា ក្នុងបេសកកម្ម ៥១ថ្ងៃមកនេះ មន្ទីរពេទ្យ និងមណ្ឌលចំនួន៥ ស្មើនឹង ៤៣០០គ្រែ ត្រូវបានរៀបចំរួចរាល់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មន្ទីរពេទ្យ និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីត១៩ កម្រិតស្រាល ចំនួន ៥ នោះមាន the Great Duke, មន្ទីពេទ្យហ្លួងម៉ែ, មណ្ឌលព្យាបាលកូវីត១៩ កោះពេជ្រ ទី១ និងទី២, និងមណ្ឌលព្យាបាលកូវីត១៩ ទួលពង្រ)។

លោកបានថ្លែងអរគុណដល់ក្រុមការងារទាំងអស់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពនៃការការរៀបចំនេះ ហើយអះអាងថា «បើគ្មានការចូលរួមយ៉ាងសកម្មរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ»

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ឱ្យបានឆាប់រហ័ស។

ការររៀបចំមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ បានធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លា នៅក្នុងសហគមន៍។

គិតត្រឹមម៉ោង៧ព្រឹក ម្សិលមិញ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ១០,៥៥៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ១០,០០៥នាក់, អ្នកជាសះស្បើយចំនួន ៣,៥៧៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៨៩២នាក់, អ្នកស្លាប់ចំនួន ៧៩នាក់ និងអ្នកជំងឺកូវីដ១៩ ស្លាប់ដោយជំងឺផ្សេងមានចំនួន ៧នាក់៕

សូមអានបន្ត

Tuesday, April 27, 2021
ថ្ងៃចេញផ្សាយ : Tuesday, April 27, 2021 0 Reviews

សាលារាជធានីភ្នំពេញ ជូនដំណឹងពីការបន្តផ្តល់សុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងតំបន់បិទខ្ទប់ បន្ថែម១សប្តាហ៍ទៀត


អ្នកនិពន្ធ :

   


(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងតំបន់បិទខ្ទប់ នៃភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចេញដោយអាជ្ញាធររួចហើយនោះ អាចបន្តប្រើប្រាស់បានរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា «ដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា

ក្នុងការអនុញ្ញាតឱ្យធ្វើដំណើរ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងឡាយ ដែលបានទទួលលិខិតអនុញ្ញាត ធ្វើដំណើរ ឬធ្វើចរាចរណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ មេត្តាជ្រាបថា ដោយយោងតាមប្រការ១ នៃសេចក្តីសម្រេចលេខ៥៤ សសរចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលបានផ្តល់ជូននឹងអាចប្រើប្រាស់បានរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១»។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលខណ្ឌទាំង១៤ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញ សាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាបអំពីបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕



សូមអានបន្ត


Popular Posts

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ