-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថាចំពោះបុគ្គលិកក្រុមហ៊ុន ឬអ្នកធ្វើអាជីវកម្ម ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ, បញ្ជាក់អំពីការងារ និងប្រកបមុខរបរអាជីវកម្ម ទើបអាចធ្វើដំណើរបាន

ចំនួនអ្នកទស្សនា: Views


 (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ជូន ក្រុមហ៊ុន ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការ (ដូចមានចែងក្នុងប្រការ៣នៃសេចក្តីសម្រេចលេខ៤៩ និងប្រការ១ នៃប្រកាសលេខ០៤២រ បស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ) ដើម្បីអាចធ្វើដំណើរទៅបំពេញការងារ ឬប្រកបរបរអាជីវកម្មនោះ នៅក្នុងតំបន់បិទខ្ទប់បាន លោក-អ្នកត្រូវមានភ្ជាប់នូវឯកសារដូចតទៅ៖

ក. ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសំបុត្រកំណើត) និងខ. ឯកសារបញ្ជាក់អំពីការងារ ឬប្រកបមុខរបរ ឬអាជីវកម្មដែលចេញដោយក្រុមហ៊ុន ឬម្ចាស់អាជីវកម្មផ្ទាល់ ឬដោយអាជ្ញាធរដែនដីដែលមាន ទីតាំងនៅជិតបំផុត(សង្កាត់/ឃុំ)។

ជាមួយគ្នានោះក្នុងករណីដែលមិនអាចទទួលបានលិខិតបញ្ជាក់ការងារច្បាប់ដើម រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ លោក លោកស្រី ប្រើទម្រង់អេឡិចត្រូនិច តែការអនុវត្តនេះអាចធ្វើសម្រាប់តែសប្តាហ៍ទី១ នៃរយៈពេលបិទខ្ទប់នេះប៉ុណ្ណោះ។

បន្ថែមលើសពីនោះក្នុងករណីខាងលើនេះដែរ ឯកសារបញ្ជាក់គ្រប់គ្រាន់ និងត្រឹមត្រូវហើយ ប៉ុន្តែមិនអាចធ្វើដំណើរបាន រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យប្រជាពលរដ្ឋ​ ទាក់ទងមកក្រុម Hot line សាកសួរអំពីការ បិទខ្ទប់(Lock Down) ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ តាមរយៈលេខទំនាក់ទំនង៖ -១២៩៩ -០៧៧៨៥៦៩៦៦ -០៩៨៣៧៩៧៧៧ -០៩៩៤២៩០៤០ ៕

ដោយ៖ កន ចំណាន, ប្រភព៖ ទទក

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes