-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

នកនាំពាក្យក្រសួងសុខាភិបាល ៖ បងប្អូនដែលជាប់គាំងក្នុងអំឡុងពេលបិទខ្ទប់ អាចចាក់ដូសទី២ នៅនឹងកន្លែងតែម្តង ដោយពុំចាំបាច់ធ្វើដំណើរឆ្លងខេត្តទៅកាន់ទីតាំងដែលបានចាក់ដូសទី១

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ): ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងតាមរយៈសារសម្លេងបន្ទាន់មួយនៅព្រឹកនេះថា រាល់បងប្អូនប្រជាពលរដ្ឋដែលជាប់គាំងនៅក្នុងអំឡុងពេលបិទខ្ទប់ អាចអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២បាន នៅនឹងកន្លែងដែលកំពុងជាប់គាំងតែម្តង ដោយពុំចាំបាច់ធ្វើដំណើរឆ្លងខេត្ត ឬក្រុង ទៅកាន់ទីតាំងដែលបានចាក់ដូសទី១ នោះទេ។

លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ៖ “ដើម្បីជំរុញក្នុងការអនុវត្តវិធានការបម្រាមបិទខ្ទប់ ដែលបានចូលជាធរមាន ដែលដាក់ចេញឱ្យអនុវត្តដោយ សម្តេចប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ រាល់បុគ្គលគ្រប់រូប ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១រួចហើយ ហើយដែលនឹងត្រូវចាក់ដូសទី២ ប៉ុន្តែបានជាប់គាំងក្នុងអំឡុងពេលនៃការបិទខ្ទប់ នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺរាល់បុគ្គលខាងលើនេះ បើសិនជាជាប់គាំងនៅខេត្តណា ឬក្រុងណា ត្រូវចាក់វ៉ាក់សាំងនៅខេត្ត ឬក្រុងនោះតែម្តង ដោយត្រូវធ្វើការទំនាក់ទំនង ទៅមន្ទីរសុខាភិបាលក្នុងដែនសមត្ថកិច្ច នៃខេត្ត ឬក្រុងទាំងនោះ ដោយពុំត្រូវធ្វើដំណើរឆ្លងខេត្ត ឬក្រុងនោះឡើយ”។ 

មានន័យថា បងប្អូនប្រជាពលរដ្ឋទាំងអស់ កំពុងជាប់នៅកន្លែងណា? ហើយត្រូវដល់ពេលចាក់វ៉ាក់សាំងដូសទី២ បន្ទាប់ពីបានចល័ត ឬធ្វើដំណើរ ទៅខេត្ត គឺត្រូវចាក់វ៉ាក់សាំងនៅទីតាំងដែលបុគ្គលកំពុងមានវត្តមានតែម្តង ដោយលោកជំទាវបានណែនាំថា ត្រូវចាក់ដូសទី២ ក្នុងចន្លោះពេលពី ១៤ថ្ងៃ ទៅ ២១ថ្ងៃ បន្ទាប់ពីចាក់ដូសទី១ សម្រាប់វ៉ាក់សាំង Sinovac។

ក្រសួងសុខាភិបាល ក៏ដូចជាគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងចាត់ចែងដឹកវ៉ាក់សាំងទៅផ្គត់ផ្គង់ដល់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ គឺក្នុងមួយខេត្ត នឹងជូនវ៉ាក់សាំងចំនួន ២០០ដូស សម្រាប់ត្រៀមបម្រុងទុកចាក់ជូនបុគ្គលដែលបានជាប់បម្រាមបិទខ្ទប់ នៅតាមបណ្តាខេត្តនីមួយៗ។

សូមរម្លឹកផងដែរថា បម្រាមបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាបណ្តោះអាសន្នចំនួន ០២សប្តាហ៍ ដែលបានដាក់ចេញកាលពីថ្ងៃទី១៥ ខែមេសានោះ គឺដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ និងដើម្បីបញ្ឈប់ការចរាចរវីរុសនេះ ពីខេត្តឆ្លងចូលខេត្ត ខេត្តឆ្លងចូលក្រុង ឬ ពីក្រុងឆ្លងចូលខេត្ត។ 

ដោយឡែក កាលពីយប់ថ្ងៃទី១៦ ខែមេសា សម្តេចតេជោ ហ៊ុន សែន ក៏បានចេញបទបញ្ជាបន្ថែមដល់គណៈអភិបាលរាជធានីខេត្តទាំង២៥ ត្រូវអនុវត្តវិធានការរដ្ឋបាល និងទោសទណ្ឌ ចំពោះបុគ្គលដែលល្មើសនឹងវិធានការនេះ។ សម្តេចតេជោ ក៏បានអំពាវនាវដ៏ទទូច ដល់បងប្អូនជនរួមជាតិ ត្រូវតែចូលរួមអនុវត្តទាំងអស់គ្នា ដោយត្រូវនៅផ្ទះ កុំចល័ត កុំជួបជុំ ហើយបើក្នុងករណីការរីករាលដាលពុំស្រាកស្រាន ឬថមថយទេនោះ វិធានការបិទខ្ទប់នេះអាចនឹងអូសបន្លាយបន្ថែមទៀត៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes