-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ប្រជាពលរដ្ឋ រស់នៅ"តំបន់លឿងទុំ” និង "តំបន់លឿង” អាចធ្វើដំណើរទៅទិញគ្រឿងបរិភោគនិងអាចលក់ដូរតាមលំនៅឋានបាន ប៉ុន្តែត្រូវផ្អាកវិញនៅម៉ោង៨យប់ជាកំហិត

ចំនួនអ្នកទស្សនា: Views



រាជធានីភ្នំពេញ ៖ បងប្អូនអាជីវករ និងប្រជាពលរដ្ឋដែលរស់នៅ "តំបន់លឿងទុំ” និង "តំបន់លឿង” អាចធ្វើ ដំណើរទៅទិញគ្រឿង បរិភោគ និង អាចលក់ដូរតាមមធ្យោបាយដឹកជញ្ជូនចល័ត ឬ លក់ដូរតាមលំនៅឋាន ចាប់ពីម៉ោង ៣ (បី) ទៀបភ្លឺតទៅ ប៉ុន្តែត្រូវផ្អាក អាជីវកម្ម នៅម៉ោង ២០ (ម្ភៃ) ជាកំហិត ។



យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការអនុញ្ញាតគោលការណ៍ពិសេសចំពោះសេវាកម្មផ្គត់ផ្គង់ទំនិញ ដែលជា​ តម្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុង "តំបន់លឿងទុំ" និង "តំបន់លឿង" នៃភូមិសាស្ត្ររាជធានីភ្នំពេញ បានឱ្យដឹងថា កន្លងមករដ្ឋបាលរាជធានី ភ្នំពេញ បានដាក់ចេញនូវសេចក្តីណែនាំលេខ ០១៣/២១ សណន ចុះថ្ងៃទី២៣ខែមេសា ឆ្នាំ២០២១ ស្តីពីការផ្អាកដំណើរការជាបណ្តោះ អាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងថែរក្សាអាយុជីវិត និងការពារសុខភាពរបស់បងប្អូន អាជីវករ ក៏ដូចជាដើម្បីឈានទៅកាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១”។ សេចក្តីណែនាំបានឱ្យដឹងទៀតថា ដោយអនុលោមតាមសេចក្តីសម្រេចលេខ ០៩៧/២១ សសរ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១របស់រដ្ឋបាលរាជធានីភ្នំពេញ ជាគោលការណ៍សម្រាប់ "តំបន់ក្រហម” ផ្សារនិងទីកន្លែងលក់ម្ហូបអាហារនិងគ្រឿងឧបភោគ បរិភោគ ត្រូវផ្អាកជាបណ្តោះអាសន្ន។

ដោយឡែក សម្រាប់ "តំបន់លឿងទុំ” និង តំបន់លឿង”រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកផ្គត់ផ្គង់ម្ហូបអាហារ គ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ ប៉ុន្តែត្រូវផ្អាកអាជីវកម្មនៅចន្លោះម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៥ (ប្រាំ) ក្នុងអំឡុងពេល បិទខ្ទប់។

យ៉ាងណាមិញ ដោយពិនិត្យឃើញពីតម្រូវការចាំបាច់ និងស្ថានភាពអាជីវកម្មជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដូចខាងក្រោម៖

១. រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្នុង តំបន់លឿងទុំ” និង "តំបន់លឿង” បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ អាចធ្វើដំណើរទៅទិញផលិតផល ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ និងអាចចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ដោយប្រើប្រាស់មធ្យោបាយដឹកជញ្ជូនចល័ត ឬ លក់ដូរតាមលំនៅឋាន ចាប់ពីម៉ោង ៣ (បី) ទៀបភ្លឺតទៅ ប៉ុន្តែ ត្រូវផ្អាកអាជីវកម្ម នៅម៉ោង ២០ (ម្ភៃ) ជាកំហិតស្របតាមខ្លឹមសារនៃសេចក្តីសម្រេចលេខ ០៩៧/២១ សសរ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១របស់រដ្ឋបាលរាជធានីភ្នំពេញ។

២. រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធការផ្គត់ផ្គង់ម្ហូបអាហារដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ក្នុង “តំបន់លឿងទុំ” និង"តំបន់លឿង" ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ -៣ ការពារ និង ៣ កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes