សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3


ថ្ងៃចេញផ្សាយ : Tuesday, May 04, 2021

រដ្ឋបាលខេត្តបាត់ដំបងសម្រេចឲ្យសាខាក្រុមហ៊ុនដឹកជញ្ជូនវីវៈប៊ុនថាំ ៤ទីតាំងក្នុងក្រុងបាត់ដំបង ដំណើរការឡើងវិញ ក្រោយតេស្តជាថ្មីលើតៃកុងឡានលទ្ធផលអវិជ្ជមានកូវីដ-១៩


អ្នកនិពន្ធ :

  


បាត់ដំបង៖ អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា រដ្ឋបាលខេត្តបានសម្រេចឲ្យទីតាំងចំនួន៤កន្លែងរបស់ក្រុមហ៊ុនដឹកជញ្ជូនវីរៈ ប៊ុនថាំ ក្នុងក្រុងបាត់ដំបងដំណើរការឡើងវិញ នាព្រឹកថ្ងៃទី៣ខែឧសភា ក្រោយពីធ្វើតេស្តលើសំណាកបុគ្គលិកក្រុមហ៊ុននេះ៨៨នាក់ ទាំង៧ទីតាំង គឺអវិជ្ជមានកូវីដ-១៩ ទាំងអស់ រួមទាំងតៃកុងឡានផង ។ លោក សឿម ប៊ុនរិទ្ធ អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងមានប្រសាសន៍ថា ទីតាំងទាំងបួនខាងលើនេះ ឲ្យដំណើរការវិញ ដោយសារតែវាអត់ពាក់ព័ន្ធនឹងតៃកុងឡាន ដែលអាជ្ញាធរខេត្តប៉ៃលិនរកឃើញវិជ្ជមានកូវីដ-១៩នោះទេ ព្រោះទិសដៅឡានទម្លាក់អីវ៉ាន់ របស់តៃកុងឡាននេះ គឺពីក្រុង ប៉ោយប៉ែត កាត់តាមផ្លូវជាតិលេខ៥៩ ទៅស្រុកកំរៀង ភ្នំព្រឹក និង សំពៅលូន និងទម្លាក់នៅ ខេត្តប៉ៃលិន ប៉ុណ្ណោះ។ម្យ៉ាងទៀតតៃកុងឡានដែលរកឃើញវិជ្ជមានកូវីដ-១៩នេះ ត្រូវបានមន្ទីរសុខាភិបាលខេត្តបាត់ដំបងយកសំណាកមកពិនិត្យជាថ្មី គឺលទ្ធផលអវិជ្ជមានកូវីដ-១៩ ។ អ្នកនាំពាក្យខាងលើបញ្ជាក់ថា ចំណែកទីតាំងការិយាល័យក្រុមហ៊ុនវីរៈប៊ុនថាំបីទៀតនៅស្រុកកំរៀង ភ្នំព្រឹក និង សំពៅលូន ត្រូវបានបិទខ្ទប់ រយៈពេលខ្លីសិន រង់ចាំអាជ្ញាធរខេត្តប៉ៃលិន បញ្ជូនសំណាកម្តងទៀតទៅវិទ្យាស្ថាន ប៉ាស័្ទរ ឬ វិទ្យាស្ថាន សុខភាពសាធារណៈនៅរាជធានី ភ្នំពេញ ដើម្បីបញ្ជាក់ឲ្យអស់ចិត្ត នាថ្ងៃទី០៤ខែឧសភា ។ លោកបញ្ជាក់ថា បើសិនជាលទ្ធផលនៅទីក្រុងភ្នំពេញ ពិនិត្យឃើញថា តៃកុងឡាននេះអវិជ្ជមានកូវីដ-១៩ដែរ អាជ្ញាធរខេត្តនឹងដាក់ឲ្យដំណើរការការិយាល័យក្រុមហ៊ុនបីទីតាំងខាងលើឡើងវិញភ្លាមៗ ទាំងអស់ដែរ។ សូមបញ្ជាក់ថា តៃកុងឡានម្នាក់របស់ក្រុមហ៊ុនវីរៈប៊ុនថាំដែលដឹកអីវ៉ាន់មានទិសដៅពី ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាត់តាម ផ្លូវជាតិលេខ៥៩ មកទម្លាក់អីវ៉ាន់នៅក្បាលដំរី និង ស្រុកម៉ាឡៃ ព្រមទាំង ស្រុកជាប់ព្រំដែនទាំងបីរបស់ខេត្តបាត់ដំបង កំរៀង ភ្នំព្រឹក សំពៅលូន និង ខេត្តប៉ៃលិន នោះ ត្រូវបានមន្រ្តីជំនាញនៅខេត្តប៉ៃលិន ស្ទាក់និងនាំយកទៅពិនិត្យសំណាក ឃើញមានវិជ្ជមានកូវីដ-១៩ម្នាក់ នាថ្ងៃទី០២ខែឧសភា។ក្រោយពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្តបាត់ដំបងបានសម្រេច បិទ៧ទីតាំងរបស់ ក្រុមហ៊ុននេះមិនឲ្យមានការ ចេញចូល និងយកសំណាកបុគ្គលិក ទាំងអស់៨៨នាក់ទៅធ្វើសំណាកទាំងយប់ ដល់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ខែមេសា លទ្ធផលគឺ អវិជ្ជមានកូវីដ-១៩ទាំងអស់ បូកទាំងតៃកុងឡាននោះផងដែរ ៕

វិទ្យុជាតិកម្ពុជា៖អត្ថបទ លោក ភី សុខវិទ្យុជាតិកម្ពុជាចំការចេក




Tuesday, May 4, 2021
Stumble
Delicious
Twitter
Facebook

0 Comments:

Post a Comment

Popular Posts

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ