សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3


ថ្ងៃចេញផ្សាយ : Thursday, May 27, 2021

មន្ទីរអង្គភាពជុំវិញខេត្ត នាំយកថវិកាប្រគល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល


អ្នកនិពន្ធ :

 


(កណ្តាល): ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញទទួលថវិកា ពីមន្ទីរអង្គភាពមួយចំនួនជុំវិញខេត្ត និងសប្បុរសជន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ"។

ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណដល់មន្ទីរ អង្គភាពទាំងអស់ និងសប្បុរសជន ដែលបាននាំយកថវិកាប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅពេលនេះ។ ថវិកាដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលាក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ហើយតំបន់មួយចំនួន ត្រូវបានសម្រេចបិទខ្ទប់ ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញពីផ្ទះ និងបន្លាស់ទីពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយឡើយ។ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងការខ្វះស្បៀងអាហារផងដែរ។

អំណោយទាំងនោះរួមមាន៖ ទី១.សាខាពន្ធដាខេត្តកណ្តាល ថវិកាចំនួន ២លានរៀល។ ទី២.មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល ថវិកាចំនួន ២.០០០ដុល្លារអាម៉េរិក ។ ទី៣.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល ថវិកាចំនួន ១.៥០០ដុល្លារអាម៉េរិក ។ ទី៤.រដ្ឋបាលព្រៃឈើកណ្ដាល ថវិកាចំនួន ១.០០០ដុល្លារអាម៉េរិក ។ ទី៥. រដ្ឋបាលជលផលកណ្ដាល ថវិកាចំនួន ១.០០០ដុល្លារអាម៉េរិក ។ ទី៦.មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្ដាល ថវិកាចំនួន ២លាន ៤សែនរៀល។ ទី៧.មន្ទីរមុខងារសាធារណៈខេត្តកណ្ដាល ថវិកាចំនួន ២ លាន ៤សែនរៀល។ ទី៨.លោកឧញ៉ា សុខ ស្រស់ ថវិកាចំនួន ៣.០០០ដុល្លារអាម៉េរិក ។ ទី៩.ឯកឧត្ដម អ៊ុក ដាមរី ថវិកាចំនួន ២លានរៀល៕

 (ប្រភពៈ រដ្ឋបាលខេត្តកណ្តាល)

Thursday, May 27, 2021
Stumble
Delicious
Twitter
Facebook

0 Comments:

Post a Comment

Popular Posts

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ