សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3


ថ្ងៃចេញផ្សាយ : Wednesday, June 23, 2021

រដ្ឋមន្ត្រីការបរទេស​ចក្រភព​អង់គ្លេស ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម សាយ សំ​អាល់


អ្នកនិពន្ធ :

 


ភ្នំពេញ : ថ្ងៃទី២៣ ខែមិថុនា ឆ្នា២០២១ រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស ឯកឧត្តម ​ដូ​មី​និក រ៉ា​អាប់ (Dominic Raab) បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ នេះ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​។ លោករដ្ឋមន្រ្តីការបេទេសអង់គ្លេសបានមកដល់កម្ពុជាកាលពីយប់ថ្ងៃទី២២ខែមិថុនា ដើម្បូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

​ចំពោះខ្លឹមសារនៃជំនួបរបស់លោករដ្ឋមន្រ្តីទាំងពីមិនទាន់ត្រូវបានផ្តល់ជូនលំអិតនៅឡើយទេ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ គឺបន្ទាប់ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​រួច រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស នឹង​អញ្ជើញ​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាពផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ប្រយោជន៍ និង​កង្វល់​រួម​។

ឯកឧត្តមដូ​មី​និក រ៉ា​អាប់ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​តាម​យន្តហោះ​ពិសេស​បានមក​ដល់ក​ម្ពុ​ជា​ដោយ​សុវត្ថិភាព​ហើយ​នៅ​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ តប​តាម​ការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍ នៃ​ចក្រភព​អង់គ្លេស ផ្តើម​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​។​

ឯកឧត្តម ​ដូ​មី​និក រ៉ា​អាប់ និង​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ដែល​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាពផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ប្រយោជន៍ និង​កង្វល់​រួម​។ ក្នុងឱកាស​ស្នាក់នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម ដូ​មី​និក រ៉ា​អាប់ នឹងមាន​ជំនួប​ជាមួយ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ហើយក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ផងដែរ​៕

Wednesday, June 23, 2021
Stumble
Delicious
Twitter
Facebook

0 Comments:

Post a Comment

Popular Posts

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ