-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ប្រទេសចិនជម្រុញឱ្យមានការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយសមធម៌នៅទូទាំងសកលលោក

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញថ្ងៃ:ទី ២៤ ខែមិថុនា ឆ្នាំ ២០២១  អ្នកការទូតជាន់ខ្ពស់ចិនម្នាក់បានទទូចដល់ប្រទេសទាំងអស់ក្នុងស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបកប្រែការប្តេជ្ញាចិត្តរបស់ពួកគេទៅជាសកម្មភាព និងគាំទ្រដល់ការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលានៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

លោក Chen Xu អ្នកតំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (UNOG) បានអំពាវនាវដូចនេះនៅក្នុងអំឡុងពេលនៃកិច្ចពិភាក្សាស្តីពី ជំងឺកូវីដ-១៩ ក្នុងនាមប្រទេសចំនួន ៦៣ ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្សដែលបានធ្វើឡើងកាលពីថ្ងៃច័ន្ទ។

លោកបានជំរុញឱ្យមានការលើកកម្ពស់ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយសមធម៌នៅទូទាំងពិភពលោក ដោយលោកបានកត់សម្គាល់ថា វ៉ាក់សាំងទាំងអស់ចំនួន ២,៦ប៊ីលានដូសត្រូវបានចែកចាយនៅទូទាំងពិភពលោក ដោយក្នុងនោះមានតែប្រមាណ ០,៣ភាគរយប៉ុណ្ណោះដែលត្រូវបានចែកចាយនៅក្នុងបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានៅឯសម័យប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Chen បាននិយាយថា «យើងមានការព្រួយបារម្ភដោយនិន្នាការរំខាននៃការចាក់វ៉ាក់សាំងថ្នាក់ជាតិ និងការរក្សាទុកវ៉ាក់សាំងដែលនៅឆ្ងាយពីតម្រូវការរបស់ប្រជាជនពួកគេ»។

លោក Chen បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ប្រទេសចិនចំពោះការចែកចាយ និងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកប្រកបដោយភាពយុត្តិធម៌ និងស្មើភាពគ្នា។

លោកបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការកែលំអភាពងាយស្រួល លទ្ធភាព និងការផលិតវ៉ាក់សាំងបែបនេះ និងផលិតផលសុខភាពផ្សេងៗទៀតនៅក្នុងប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួចដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងបញ្ចប់ការរាលដាលនៃជំងឺរាតត្បាតឱ្យបានឆាប់តាមដែលអាចធ្វើបានផងដែរ។

លោក Chen បានអំពាវនាវដល់ប្រទេសទាំងអស់ និងអ្នកពាក់ព័ន្ធដទៃទៀតឱ្យបង្កើនសមត្ថភាពផលិតវ៉ាក់សាំងរបស់ពួកគេ ខណៈដែលកំពុងមានការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍដើម្បីកសាងសមត្ថភាពក្នុងស្រុកសម្រាប់ការផលិតវ៉ាក់សាំង និងគាំទ្រដល់ការអំពាវនាវឱ្យមានការលើកលែងសិទ្ធិកម្មសិទ្ធិបញ្ញាសម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩៕ (ប្រភព People's Daily បកប្រែដោយលោក យា ចិន្តាខន្តី) 

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes