-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោជំទាវ ប្រគេនទេយ្យទាន ដល់ព្រះសង្ឃចំនួន ៤វត្ត ក្នុងក្រុងកំពង់ចាម

ចំនួនអ្នកទស្សនា: Views

 កំពង់ចាម :ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១

វត្តចំនួន ៤ ដែលស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម រួមមាន៖ វត្តខេមវ័ន (បឹងស្នាយ ), វត្តបទុមរតនៈដីដុះ, វត្តសុទស្សនារាមជ្រោយថ្ម, និងវត្តជោតនារាមបឹងកុក បានទទួលទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យដែលប្រគេនជូនដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងលោជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម ។

ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសួនក្រញូង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាមព្រឹកថ្ងៃ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូ វត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២១ ។   

តាមវិន័យរបស់ព្រះពុទ្ធសាសនា ពិធីបុណ្យកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ រយៈពេល៣ខែ ចាប់ផ្តើមពីថ្ងៃ១រោច ខែទុតិយាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ហើយទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ គឺជាការគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្ត ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រ នូវគម្ពីធម៌ វិន័យព្រះសម្មា សម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។   

ចំពោះទេយ្យទានដែលថ្នាក់ដឹកនាំ បានប្រគេនជូនព្រះសង្ឃ ដែលគង់នៅក្នុងវត្តទាំង ៤ នាពេលនោះ ដោយក្នុងវត្តនីមួយៗ អង្គរ ១០០គីឡូក្រាម, មី៣កេស, ទឹកក្រូច២កេស, ត្រីខ ៣យួរ, ទឹកបរិសុទ្ធ ៣កេស, ទឹកដោះគោ ១០កំប៉ុង, ស្ករស ៣កញ្ចប់, នំធុង ១ធុង , តែ ១កញ្ចប់, និងថវិកាចំនួន ២០០ដុល្លារអាម៉េរិក៕


0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes