-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌាប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ចតំបន់សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views

ខេត្តព្រៃវែង: ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នៅរសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌាប្រចាំកម្ពុជា រួមទាំងគណៈប្រតិភូរបស់ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ខេត្តព្រៃវែង អមដំណើរ ដោយ លោក សំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវង ព្រមទាំង កងកំលាំងទាំងបី មន្ទីរពាក់ព័ន្ធ ជាច្រើនរូប។

ក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ច នៅតំបន់សហគមន៍ទេសចរណ៍ទូពាន់តាឡី(បឹងស្នេហ៍)នេះ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូត

បានមាប្រសាសន៍ថា៖ អញ្ជើញមកនេះគឺក្នុងគោលបំណង ដើម្បីពិនិត្យមើលសក្តានុពល នៅទួលពាន់តាឡី(បឹងស្នេហ៍) ជាពិសេសតាមការបង្ហាញរបស់ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសនៃការសម្ដែងការគួរសមនាពេលកន្លងមកនោះ ឯកឧត្ដមរដ្ឋមន្ត្រីក៏លើកឡើងថាសហគមន៍ទេសចរណ៍ ទួលពាន់តាឡី(បឹងស្នេហ៍)នេះមានសក្តានុពលច្រើនក្នុងការអភិវឌ្ឍន៍។

លោកជំទាវឯកអគ្គរដ្ឋទូត បានបន្តថា ការអញ្ជើញមកនេះគឺជាការទស្សនកិច្ចផង នឹងជាការលទ្ធភាពក្នុងការជួយអភិវឌ្ឍសហគមន៍ និងក្នុងគម្រោងយើងហៅថា(Q I P ) តាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួនដូចជាការជួយសាងសង់ចំណតទូកខ្នាតតូចមួយនៅកន្លែងដែលទូកចត នឹងមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរដែលគាត់ចង់មកទស្សនានៅទួលព័ន្ទតាឡីនេះងាយស្រួលក្នុងការធ្វើដំណើរទៅទីទួលនោះ។

ទាំងនេះធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញខ្លាំងដល់ភ្ញៀវទេសចរ ក្នុងការអញ្ជើញមកទស្សនានៅតំបន់នេះកាន់តែច្រើនឡើងតាម ការជំរុញ និងបង្ហាញរបស់ក្រសួងទេសចរណ៍នោះផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូត បានបន្តទៀតថា លោកជំទាវពិតជាស្រឡាញ់នៅសក្តានុពលធម្មជាតិនៅទីនេះ ជាពិសេសការថែរក្សាសក្តានុពលនោះជាលក្ខណៈនៅបរិសុទ្ធ ធម្មជាតិ ហើយ និងមាការគ្រប់គ្រងបានល្អ ហើយក្នុងនោះលោកជំទាវ ឯករដ្ឋទូត បានកំពុងតែអនុវត្តនូវគម្រោងចំនួន ហើយគម្រោងទាំងនោះអត់ទាន់មានគម្រោងណាមួយនៅខេត្តព្រៃវែងនោះទេដូច្នេះលោកជំទាវ ឯករដ្ឋទូត ចាប់អារម្មណ៍ពីគោលដៅនេះខ្លាំងមែនទែនហើយលោកជំទាវសង្ឃឹមថា គម្រោងមួយនេះនឹងធ្វើឲ្យតំបន់នេះមានសក្តានុពលកាន់តែខ្លាំងសម្រាប់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ។

លោកជំទាវ ឯកអគ្គរដ្ឋទូត សូមអរគុណដល់អាជ្ញាធរខេត្តរួមទាំងសហគមន៍ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ រាក់ទាក់បំផុត សម្រាប់លោកជំទាវដែលបានអញ្ជើញមកតំបន់សហគមន៍ ទួលពាន់តាឡី (បឹងស្នេហ៍) នៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះ៕

0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes