-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រដ្ឋបាលខេត្តប៉ៃលិន ប្រកាសជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារមានអាយុចាប់ពី០៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ នៅទូទាំងខេត្តប៉ៃលិន

ចំនួនអ្នកទស្សនា: Views

 

ខេត្តប៉ៃលិន ៖ រហូតមកដល់ពេលនេះរដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹងលេខ២០០/២១សជណ. ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនដល់កុមារ មានអាយុចាប់ពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ដែលរស់នៅក្នុងខេត្តប៉ៃលិន។ 

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានលើកឡើងថា ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» សំដៅបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ រដ្ឋបាលខេត្ត បានរៀបចំផែនការខេត្ត ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ តាមរយៈគោលការណ៍ចុះឈ្មោះស្ម័គ្រចិត្ត ចាក់វ៉ាក់សាំង ជាមួយអាជ្ញាធរភូមិ ឃុំ-សង្កាត់ និងក្រុង-ស្រុក នៅទូទាំងខេត្ត ពិសេសនៅតំបន់មានហានិភ័យ។

លោកជំទាវបានបន្តទៀតថា "នាងខ្ញុំតំណាងឲ្យប្អូនៗ កុមារដែលអាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ក៏ដូចជា បងប្អូន ប្រជាពលរដ្ឋ មាតាបិតា ឬ អាណាព្យាបាលកុមារទាំងអស់ ទូទាំងខេត្តប៉ៃលិន សូមគោរពថ្លែងអំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល រួមទាំង សម្តេចទាំងទ្វេ តែងតែរួមសុខរួមទុក្ខ គិតគូរពី សុខភាព ជីវភាព របស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេស ពុកម៉ែបងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិន ។

គោរពជូនពរសម្តេច ឯកឧត្តម លោកជំទាវ ទទួលបានសុខភាពល្អ ជាម្លប់ដ៍ត្រជាក់ត្រជុំសំរាប់កូនចៅជារៀងរហូត ។

សូមបញ្ជាក់ផងដែរថា ៖ យុទ្ធនាការនៃការចាក់វ៉ាក់សាំងនេះ ចាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ៨ និង០០នាទីព្រឹក ដល់ម៉ោង ១១ និង០០នាទី ។ ពេលរសៀលចាប់ពីម៉ោង ២ និង០០នាទីរសៀល ដល់ម៉ោង ៥ និង០០នាទីល្ងាច នៅតាមទីតាំងដូចខាងក្រោម ៖

-មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន

-មណ្ឌលសុខភាពផ្សារព្រំ  ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ 

-មណ្ឌលសុខភាពភ្នំស្ពង់ ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ

-មណ្ឌលសុខភាពភ្នំព្រាល ស្ថិតក្នុងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅសូមកុំភ្លេចភ្ជាប់មកជាមួយនូវ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត  សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ៕ ដោយ ៖ នាក់ ង៉យ











0 Comments:

Post a Comment

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes