-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមចុះបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣

ចំនួនអ្នកទស្សនា: Views



ព្រះសីហនុ: ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ 
នារសៀលថ្ងៃ៦កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គង់ វិតាណ: និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ និងត្រៀមចុះបញ្ឈប់ទីតាំងរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ នៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងស្រុក មន្ទីរបរិស្ថាន និងខណ្ឌរដ្ឋបាលព្រៃឈើ ។

ក្រោយពីស្តាប់របាយការណ៍របស់មន្ទីរបរិស្ថាន និងខណ្ឌរដ្ឋបាលព្រៃឈើដែលជាមន្ត្រីជំនាញថា មានរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ នៃខេត្តព្រះសីហនុ ក្នុងនោះមានក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងស្រុកព្រៃនប់។

សហប្រធាននៃអង្គប្រជុំបានសម្រេចឱ្យបង្កើតគណៈកម្មការមានសមាសភាពចូលរួមដូចជា៖ មន្ទីរបរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើ និងអាជ្ញាធរ ក្រុង ស្រុកទាំង៣ ដឹកនាំដោយនាយកទីចាត់ការអន្តរវិស័យ ដើម្បីចុះពិនិត្យរោងម៉ាស៊ីន រោងសន្និធិ និងរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់អនុញ្ញាត នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិក្នុងក្រុង ស្រុកទាំង៣ ដែលកំពុងអនុវត្តន៍ដោយខុសច្បាប់ និងត្រូវបិទបញ្ចប់ទីតាំងនោះតែម្តង ប្រសិនបើរកឃើញថាគ្មានច្បាប់ ដើម្បីធ្វើការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ របស់យើងឱ្យនៅគង់វង្ស និងមាននិរន្តរភាពសម្រាប់ទុកឱ្យបងប្អូនប្រជាពលរដ្ឋអាស្រ័យផល ៕

ដោយ ងូ សុមុនី, សម្រួលផ្សាយ៖ dara

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មី ក្រសួងរៀបចំដែន ដីនគរូបនីយកម្មនិងសំណង់តម្លៃជាង២៨ លានដុល្លារ

ចំនួនអ្នកទស្សនា: Views


   សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ នៅ​ព្រឹក​ថ្ងៃ០៨ខែវិច្ឆិកាឆ្នាំ២០២១ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធអគារទីស្តីការថ្មីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង ២៨លានដុល្លារអាមេរិក ។

   អគារក្រសួងរៀបចំដែនដីនគរូបនីយ កម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិ បាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកា ជាតិ ដើម្បីបង្កើតនូវសមិទ្ធ ផលជាទីមោទន ភាពសម្រាប់ជាតិផងដែរ។

   អគារទីស្តីការក្រសួងរៀបចំដែនដីនគរូប នីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែន សុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។

   អគារទីស្តីការក្រសួងរៀបចំដែនដី នគរូប នីយកម្មនិងសំណង់ សាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោ យប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ដល់ចុងកំពូលបុស្បុក៨៨. ៥ ម៉ែត្រ។ ក្នុងនោះមានកម្ពស់បុស្បុក៣៣ .២៨ម៉ែត្រ។ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។

  ការរៀបចំការិយាល័យធ្វើការផ្អែកទៅតាមមុខងារ និងតួនាទីប្រើប្រាស់។ ក្នុងនោះនៅជាន់ផ្ទាល់ដី មានសាលបដិសណ្ឋារកិច្ច អា ហារដ្ឋាន ឃ្លាំង បណ្ណាល័យ មជ្ឈមណ្ឌល បណ្ឌុះបណ្តាល ការិយាល័យច្រកចេញចូលតែមួយ និងសួនផ្ការំដួលជាដើម។

    ជាន់ទី១ មានសាលានុសាល ពោលគឺសាលប្រជុំខ្នាតតូចនិងមធ្យមចំណុះ៣៨៦ នាក់ ឃ្លាំង និងបណ្តុំនៃនាយកដ្ឋានទាំង ឡាយរបស់ក្រសួង។ ជាន់ទី២ មានសាលប្រជុំខ្នាតធំចំណុះ ២,០២១កៅអី បណ្តុំនៃអគ្គនាយកដ្ឋាន គណៈស្ថាបត្យករ ឃ្លាំងជាដើម។ នៅជាន់ទី៣ មានបណ្តុំនៃអគ្គនា យកដ្ឋាន និងនាយកដ្ឋាន ឃ្លាំងជាដើម។ ជាន់ទី៤ មានការិយាល័យរដ្ឋមន្ត្រី រដ្ឋលេ ខាធិការ អនុរដ្ឋលេខាធិការ សាលសវនា ការអន្តរជាតិ សាលចុះពិធីសារ បន្ទប់ប្រជុំ បន្ទប់ពិធីការ ការិយាល័យខុទ្ទកាល័យ អគាធិការដ្ឋានជាដើម។ ជាន់ទី៥ មានសាលប្រ ជុំអន្តរក្រសួង និង ចំណែកជាន់ទី៥ ស្លាបស្តាំ និងឆ្វេង ជាន់ទី៦ និងជាន់ទី៧ ជាការិ យាល័យសម្រាប់ជួលដល់វិស័យឯកជន។

  អគារនេះរចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យ គឺសម័យអង្គរ សម័យកណ្តាល ក្លាសសិកសាកល បែបរ៉ូម៉ាំង និងបែបបុរា ណខ្មែរ បូកនឹងសម័យទំនើប មានរចនាបថស្ថាបត្យកកម្មអគារមុខដាច់ ឬហៅថាអគារមុខធំ មានដំបូលកិងត្រួតស្លាបពីរជាន់ លម្អដោយជហ្វាក្បាលនាគ និងគ្រឿងលម្អស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយមបែបលក្ខណៈអត្តសញ្ញាណជាតិ។

     ឯគ្រឿងប្រកបផ្នែកដំបូល ប្រតិស្ឋាននូវព្រះមណ្ឌបបុស្បុកកម្ពស់ ៣៣.២៨ម៉ែត្រ តំណាងឲ្យភ្នំព្រះសុមេរុ ដែលមានរួត ៧ ជាន់ តំណាងឲ្យភ្នំសត្តបរិភណ្ឌ គឺភ្នំទាំង៧ សង្កាត់ នៅជុំវិញភ្នំព្រះសុមេរុ គឺភ្នំយុគន្ធរ ភ្នំឥសិន្ធរ ភ្នំករវិក ភ្នំសុទស្សនៈ ភ្នំនេមិន្ធរ ភ្នំវិនតកៈ និងភ្នំអស្សកណ្ណៈ។

    តួអគារមានរាងជាចតុកោណកែង មានទម្រង់ស្មើនឹង ១ ភាគ២ នៃតួបាកាណប្រា សាទអង្គរវត្ត ដែលផ្នែកខាងមុខ និងខាង ក្រោយចែកចេញជា៣សង្កាត់ ចំណែកផ្នែកខាងឆ្វេង និងខាងស្តាំចែកជា ២ សង្កាត់ និងមាន ទម្រង់ដំបូលមានរាងជាអក្សរអ៊ុយ «U» លាតសន្ធឹងត្រួតស៊ីគ្នាលើតួអគារទាំង ៣ទិស។

  តួអគារលម្អដោយច្រកចេញចូលទាំង ៤ ទិស ចំណែកច្រកចូលធំ ឬខ្លោងទ្វារអគារលម្អដោយក្បាច់ផ្តែររចនាបថព្រៃក្មេង វិចិត្ររចនាដោយនិមិត្តសញ្ញាក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់ និងឈ្មោះទីស្តីការក្រសួងនៅលើឋានផ្តែរ ថ្មម៉ាបកំពង់ ស្ពឺពណ៌មរកត ទ្រដោយសសរម៉ាបកំពង់ស្ពឺពណ៌ក្រហមទុំចំនួន ៦ដើមជាទម្រ តំ ណាងឲ្យនាយកធម៌ ទាំង៦យ៉ាងគឺ ធម៌របស់នាយក ឬធម៌សម្រាប់ថ្នាក់ដឹកនាំទាំងគ្រហស្ថ និងបព្វជិត ។

  និយាយជារួម អគាររបស់ជាតិកម្ពុជាមួយនេះ ទទួលបានការស្ញប់ស្ញែង និងការពេញ ចិត្តជាខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ ហើយអ្វីជា មោទនភាពជាពិសេសនោះ គឺស្ថាបត្យ កម្មដ៏ល្អវិចិត្រនៃសំណង់អគារទាំងមូល៕

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាលនិងចែកអំណោយដល់​ សមាជិក សមាគមមនុស្សចាស់ ដែលមានជីវភាពខ្វះខាត៦០នាក់

ចំនួនអ្នកទស្សនា: Views





 កែប៖ នៅរសៀលថ្ងៃសុក្រ​ ទី០៥ ខែវិច្ឆិកា​ ឆ្នាំ២០២១ នេះ​ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទាខេត្តកែប បាន ប្រារព្ធពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់សមាជិក សមាគមមនុស្សចាស់ ដែលមានជីវភាពខ្វះខាត ចំនួន ៦០នាក់ ក្រោមអធិបតីភាព​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប នៅបរិវេណវត្តកំពង់ត្រឡាច។

លោក ចាន់ សាម៉េង ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទាខេត្ត បានធ្វើរបាយការណ៍បញ្ជាក់ថា សមាគមមនុស្សចាស់ខេត្តកែប​ បង្កើតឡើងដំបូងនៅឆ្នាំ២០១២ ដែលមានសមាជិកត្រឹមតែ ១១នាក់ប៉ុណ្ណោះ។ ដោយការសាមគ្គីសហការគ្នាល្អ និងការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពីប្រធាន អនុប្រធានសមាគមមនុស្សចាស់គ្រប់ឃុំ-សង្កាត់ ធ្វើឲ្យសមាគម ដំណើការបានល្អ ទើបបច្ចុប្បន្នសមាជិកមានការកើនឡើងជាបន្តបន្ទាប់​ រហូតមកដល់បច្ចុប្បន្ន សមាជិកសមាគមមានចំនួនសរុប ៣២៨នាក់ ស្រី២៤៦នាក់ ។ លោក ប្រធានមន្ទីរបញ្ជាក់បន្ថែមថា បើសមាជិក សមាគមណាម្នាក់ទទួលមរណភាព សមាជិកម្នាក់ៗមាន កាតព្វកិច្ច បង់សមាជិកភាព ៣០០០រៀល សម្រាប់ធ្វើពិធីបុណ្យសព។ លោកប្រធានបន្ថែមថា ក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ មានសមាជិកសមាគម ស្លាប់ចំនួន ១២នាក់ ស្រី៩នាក់ ក្នុងនោះ ថវិការសមាគមឧបត្ថម្ភសរុប ១១,៨៨៨,០០០រៀល ។ ទន្លឹមនឹងនោះ ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បាន និងកំពុងយកចិត្តទុកដាក់ ដាក់ចេញជាគោលការណ៍ឲ្យគ្រប់បណ្តារាជធានី-ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្រង់ទិន្នន័យជនចាស់ជរា ក្រីក្រជួបការលំបាក នៅតាមសហគមន៍ ដើម្បីលើកគម្រោង ជួយផ្តល់សេវាជូនចាស់ជរា។ ព្រមជាមួយគ្នានេះ នាពេលកន្លង​មក​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមជាមួយ​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ថ្នាក់ដឹកនាំខេត្ត​ បានអញ្ចើញចុះសួរសុខទុក្ខ​ និងចែកអំណោយដល់ជនចាស់ជរាក្រីក្រជួបការលំបាក មានជំងឺ និងមរណភាព នៅតាមខ្នងផ្ទះ គ្រប់ឃុំសង្កាត់ ចំនួន ១០៩គ្រួសារ មានសម្ភារៈ ៖ អង្ករ , កន្ទេល , មុង , ភួយ , ប៊ីចេង , ប្រេង ឆា , ត្រីខកំប៉ុង , មី, ទឹកស៊ីអ៊ីវ , ទឹកត្រី , និងថវិកាមួយចំនួនផងដែរ។

ក្នុងពិធី​ចុះជួបសំណេះសំណាល សួរសុខទុក្ខ​ នាឱកាសនោះ​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេតកែប បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់លោកយាយ លោកតា ដែលជាមនុស្សចាស់ទាំងអស់ទូទាំងខេត្តកែប ។ ជាមួយ​គ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់គ្រប់ មន្ទីរ អង្គភាព សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមបង្កើនការយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាព មនុស្សចាស់ឲ្យកាន់តែល្អប្រសើរឡើង បង្កលក្ខណៈងាយស្រួលដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់ និងបង្កើតសមាគមមនុស្សចាស់បន្ថែមនៅតាមសហគមន៍មូលដ្ឋាន ឲ្យមានគ្រប់ឃុំ-សង្កាត់ ដើម្បីបង្កើនស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេស ត្រូវអប់រំសិស្សានុស្ស កូនចៅជំនាន់ក្រោយ ឲ្យចេះគោរពដំបូន្មានមាតា បិតា ជីដូនជីតា​ ចាស់ព្រឹទ្ធាចារ្យ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវរាល់ស្នាដៃដែល មនុស្សចាស់បានបន្សល់ទុកឲ្យដើម្បីឱ្យកូនចៅជំនាន់ក្រោយចេះស្រឡាញ់​ និងចេះថែរក្សា។ ក្រៅពីនេះ សូមឲ្យបងប្អូន លោកយាយ លោកតា ផ្តោតការយកចិត្តទុកដាក់ការពារខ្លួន តាមរយៈការអនុវត្តន៍វិធានការសុខាភិបាល និងវិធានការ បីកុំ បីការពារ ឲ្យបានជាប់ជាប្រចាំ និងចូលរួម ទៅទទួលវ៉ាក់សាំង ការពារមេរោគកូវីដ-១៩ទាំងអស់គ្នា ដើម្បីបង្កើតឲ្យមានភាពស៊ាំក្នុងសហគមន៍ និងការរៀន រស់នៅជាមួយជំងឺកូវីដ-១៩៕






សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ខេត្តកណ្តាល ប្តេជ្ញាពង្រឹងសមាគមរបស់ខ្លួន ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់សហគមន៍ និងក្រុមងាយរងគ្រោះ

ចំនួនអ្នកទស្សនា: Views



ខេត្តកណ្តាល៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បានប្តេជ្ញាពង្រឹងសមាគមរបស់ខ្លួន ដើម្បីលើកកម្ពស់ គណនេយ្យភាពកម្លាភាពនិងជាការឆ្លើយតប ទៅនិងតម្រូវការចាំបាច់របស់សហគម និងក្រុមងាយរងគ្រោះនៅក្នុងតំបន់គោលដៅ។

ក្នុងអង្គសិក្ខាសាលាមួយស្តីពីការឆ្លុះបញ្ជាំងការអភិវឌ្ឍសមត្ថភាព និងការប្រតិបត្តិ របស់សមាគម ដែលបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី៤ខែវិច្ឆិកានេះ លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល មានប្រសាសន៏ថា៖ សិក្ខាសាលា ប្រារព្ធឡើងនាពេលនេះ មិនគ្រាន់តែធ្វើការបូកសរុបលទ្ធផលការងារ និងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួនរបស់សមាគម ក្នុងការអនុវត្តកន្លងមក ដើម្បីធ្វើការសំរបសំរួលដោះស្រាយ ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីពង្រឹងស្ថាប័ន និងសមត្ថភាពប្រតិបត្តិការនៃសមាគមក្រុមប្រឹក្សាមូលដ្ឋានខេត្ត និង សមាជិកនៅក្នុងស្រុកគោលដៅទាំង២ រួមមានស្រុកស្អាង និងស្រុកអង្គស្នួល និង២២ ឃុំ ទៀតផង។

លោកប្រធានសមាគម បន្តថា៖ សមាគមបានឆ្លងកាត់ សកម្មភាពយ៉ាងរស់រវើកប្រកបដោយ ការតស៊ូលះបង់ក្នុងឆន្ទះដ៏មុះមុត និងការប្តេជ្ញាចិត្តខ្ពស់បំផុត អោយស្របតាមគោលបំណង និងទិសដៅរបស់សមាគមនៅថ្នាក់ខេត្ត និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល សម្រួលផ្សាយដោយ៖ dara

រដ្ឋបាលខេត្តកែប ទទួលអំណោយឧបត្ថម្ភពីសប្បុរសជនមកពីសមាគមអចលនទ្រព្យសកល

ចំនួនអ្នកទស្សនា: Views



    ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជនមកពីសមាគមអចលនទ្រព្យសកល ហៅកាត់ថាGRA ដែលជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកែប។  ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានថ្លែង អំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃ របស់សមាគមអចលនទ្រព្យសកល (GRA) ដែលបានផ្ដល់ជំនួយឧបត្ថម្ភ ជាតម្រូវការចាំបាច់ របស់រដ្ឋបាលខេត្តកែប ក្នុងគោលដៅរួមគ្នាតែមួយ ដើម្បីជួយផ្គត់ផ្គង់ ដោះស្រាយការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។  បច្ចុប្បន្ននេះ កម្ពុជាក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពី សុខុមាលភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាចម្បង។ ឯកឧត្តមបញ្ជាក់ថា ដោយឡែកសម្រាប់ខេត្តកែប ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្ត ក៏បាននឹងកំពុងយកចិត្តទុកដាក់ ជម្នះរាល់ឧបសគ្គ ក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ និងកាត់ផ្តាច់នូវជំងឺដ៏កាចសាហាវមួយនេះ កុំឱ្យបន្តចម្លងចូលមកក្នុងភូមិសាស្ត្រនៃខេត្តកែប បន្តទៀត។ ចំពោះអំណោយទាំងនេះ ឯកឧត្តមក្នុងនាមរដ្ឋបាលខេត្តកែប និងចាត់ចែងឱ្យចំគោលដៅដើម្បីបានប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសយកទៅជួយដោះស្រាយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានការខ្វះខាតនៅក្នុងមូលដ្ឋាន ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។ អំណោយរបស់សមាគមអចលនទ្រព្យសកល ដែលបានប្រគល់ជូនរដ្ឋបាលខេត្តកែប រួមមាន៖ ម៉ាស់ ៥០,០០០ម៉ាស់ អាល់កុលសម្រាប់សម្លាប់មេរោគ ៥០កាន បំពង់ទឹកស្រ្ពាយ៍បាញ់សម្លាប់មេរោគ ១០០ដប ទឹកសុទ្ធ ១០០កេស និងថវិកាចំនួន ១០លានរៀល៕

ប្រភព៖មន្ទីរព័ត៌ខេត្តកែប


ឯកឧត្តម ឃួងស្រេង ត្រូវបានដំឡើងឋានៈ

ចំនួនអ្នកទស្សនា: Views

  

រាជធានីភ្នំពេញ : ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១

ឯកឧត្តម  ឃួងស្រេង ត្រូវបានដំឡើងឋានៈ ពីអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ទៅជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។




ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអ្នកតំណាងរាស្ត្រ អញ្ជើញជាអធិបតីក្នុងពិធីបើកការដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ចំនួនអ្នកទស្សនា: Views



កំពង់ឆ្នាំង៖ ដើម្បីអនុវត្តតាមសេចក្តីសម្រេចលេខ ២៥៥/២១ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការបង្កើតក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង។ ដោយឡែកនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសបើកដំណើរការដោះស្រាយទំនាស់ថ្ងៃដំបូងនេះ នៅក្នុងភូមិទួលខ្សាច់ ស្រុករលាប្អៀរ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោក

ជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងមានការចូលរួមរបស់ក្រុមការងារដោះស្រាយទំនាស់ របស់ខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។ លោក យ៉ង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានលើកអំពីបញ្ហាទំនាស់ទាំង ១៤ឃុំក្នុងស្រុករលាប្អៀរ មានចំនួន៩៧ករណី បានដោះស្រាយតរួច ១៤ករណី កំពុងដោះស្រាយចំនួន២៧ ករណី និងមិនទាន់ដោះដ្រាយចំនួន ៥៦ករណី។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងខេត្ត ដើម្បីដោះស្រាយបញ្ហាទំនាស់ក្នុងរយៈពេលខ្លីឱ្យចប់នៅចុងខែវិច្ឆិកានេះ។ ការដោះស្រាយបញ្ចប់ទំនាស់ចំនួន ៣រឿង នៅក្នុងស្រុករលាប្អៀរ ក្នុងនោះ២រឿង គឺជាទំនាស់ដីធ្លីនៅក្នុងឃុំអណ្ដូងស្នាយ និង១រឿងទៀតជាទំនាស់សុំបើកផ្លូវជូនប្រជាពលរដ្ឋនៅក្នុងភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ដែលភាគីអ្នកបិទផ្លូវបានស្ម័គ្រចិត្តវាយរបងភូមិខ្លួនឯង ដើម្បីបើកផ្លូវជូនប្រជាពលរដ្ឋ ក្នុងភូមិប្រើប្រាស់ជាធម្មតាវិញ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍បន្តទៀតថាៈ ការដោះស្រាយដោយ ឆន្ទៈ ដោយអព្យាក្រិត ឈរលើគោលការណ៍ច្បាប់ ក្នុងនោះអ្នកដោះស្រាយមិនត្រូវមានផលប្រយោជន៍ពាក់ព័ន្ធក្នុងរឿងទំនាស់ទាំងអស់ទើបយើងដំណើរការដោះស្រាយទំនាស់ទទួលបានជោគជ័យ។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានប្រកាស ឱ្យដំណើរការជួសជុលផ្លូវពីរខ្សែ ដែលមួយខ្សែមានប្រវែង ៤២៥ម៉ែត្រ ជាប្រភេទក្រាលគ្រួសក្រហម និងជួសជុលផ្លូវកៅស៊ូប្រវែង ១៦០០ម៉ែត្រ នៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

ក្នុងពិធីក៏មានការចែកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋ ចំនួន ១១១គ្រួសារ រស់នៅក្នុងស្រុករលាប្អៀរ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ចំនួន១០កំប៉ុង ផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖ Dara


សម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុពី ៦ឆ្នាំឡើង និងប្រកាសបើកយុទ្ធនាការចាក់ជូនកុមារអាយុ៥ឆ្នាំ

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ :ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីប្រកាសបិទយុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់​វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់កុមារអាយុ ៥ឆ្នាំ ដែលពិធីនេះរៀបចំធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

រូបថត៖ ហ៊ុន យុទ្ធគុណ

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes