-->
សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

 

សូមស្វាគមន៍ គេហទំព័រ អឹម ស៊ី អិន ធីវីអនឡាញ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 010 767 745 / 077 937 377 / 097 338 213 3

តើអ្វីទៅជាអាថ៌កំបាំងធំបំផុត ដែលកំពុងបង្កប់ក្នុងភពព្រះអង្គារ? NASA នឹងជីករកចម្លើយនៅប៉ុន្មានឆ្នាំទៀត

ចំនួនអ្នកទស្សនា: Views

នៅក្នុងខែកក្កដា ឆ្នាំ២០២០នេះ បេសកកម្មធំៗរហូតដល់ទៅ ៣ របស់អាមេរិក ចិន និងអេមីរ៉ាត់អារ៉ាប់រួម នឹងត្រូវបាញ់បង្ហោះក្នុងខែឆ្នាំតែមួយ ដើម្បីសំដៅទៅស្វែងរកការពិត ជូនមនុស្សម្នាគ្រប់គ្នាលើភពផែនដីនេះ និងស្ថិតនៅក្នុងគោលដីចម្បងស្រដៀងៗគ្នា នោះគឺការសិក្សាអំពីអតីតកាល បច្ចុប្បន្ន និងស្វែងរកដាននៃជីវិត ដែលអាចធ្លាប់កើតមាននៅភពក្រហមនោះ។
តាមរយៈយានមុនៗដែលបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងសកម្មរួចទៅហើយលើភពអង្គារ ជាពិសេសយាន Curiosity របស់អង្គការ NASA កំពុងមានវត្តមាននៅទីនោះស្រាប់ និងអស់រយៈពេលជិត ១០ឆ្នាំទៅហើយនោះ ក្រុមអ្នកវិទ្យាសាស្ត្រលើភពផែនដី អាចធ្វើការសន្និដ្ឋានជាបឋមថា ភពអង្គារ និងផែនដីកាលពី ៤ពាន់លានឆ្នាំមុន សុទ្ធតែមានលទ្ធភាពអាចទ្រទ្រង់ជីវិតដូចគ្នា ប៉ុន្តែដោយសារតែប្រវត្តិសាស្ត្រដែលភពអង្គារធ្លាប់ជួបប្រទះ ទើបភពនេះបាត់បង់សក្តានុពលគ្រប់យ៉ាង។
ជុំវិញកិច្ចស្រាវជ្រាវភពអង្គារនេះ ប្រធានទីភ្នាក់ងារអវកាសបារាំង (CENS) លោក Jean-Yves Le Gall បានពន្យល់ថា «ភពអង្គារគឺជាទីកន្លែងតែមួយគត់ ដែលអាចឲ្យយើងមានឱកាសរកឃើញដាន ឬសំណាកនៃជីវិត ព្រោះកាលពីរាប់ពាន់លានឆ្នាំមុន ភពនេះគឺជាភពអាចទ្រទ្រង់ជីវិត»។ លោក Gall ជាវិស្វករមួយរូប ដែលបានជួយក្នុងការផលិតយានរបស់អង្គារ NASA គឺ Perseverance ឆ្នាំ២០២០ បានសង្កត់ធ្ងន់ទៀតថា បេសកកម្មតម្លៃជាង ២.៥ពាន់លានដុល្លារនេះ គឺជាលើកចុងក្រោយបំផុត និងប្រកបដោយបច្ចេកវិទ្យា ទំនើបចុងក្រោយ ដើម្បីឲ្យមនុស្សអាចគាស់រំលើងអាថ៌កំបាំងដ៏ធំរបស់ភពអង្គារ នោះគឺវត្តមានជីវិតកាលពីអតីតកាល។
គួរបញ្ជាក់ថា ហេតុផលដែលអ្នកវិទ្យាសាស្ត្រគិតថា ភពអង្គារធ្លាប់មានជីវិតនោះ ក៏ព្រោះតែភស្តុតាងធំៗ និងជាក់ស្តែងបំផុតមួយចំនួនត្រូវបានរកឃើញ នោះគឺភពអង្គារធ្លាប់មានវត្តមានទឹកលើផ្ទៃស្រទាប់លើ មិនខុសពីផែនដីឡើយ។ បន្ថែមពីនេះទៀត ភពអង្គារក៏ធ្លាប់មានបរិយាកាសក្រាស់ផងដែរ ដែលពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ធ្វើជាខែលការពារដល់កការបង្កើតជីវិត។
ប៉ុន្តែកត្តាដែលនាំឲ្យវត្ថុធាតុសំខាន់ៗក្នុងការបង្កើតជីវិតខាងលើនេះ ផុតរលត់ទៅវិញនោះ គឺបន្តស្ថិតជាចម្ងល់នៅឡើយ។ ធ្លាប់មានការសន្និដ្ឋានមួយចំនួនថា អាចម៍ ឬវត្ថុអវកាសធំណាមួយ បានហោះបុកភពអង្គារ កាលពីរាប់ពាន់លានឆ្នាំមុន ដែលបានធ្វើឲ្យភពអង្គាររលំរលាយ ឬក៏អាចបណ្តាលមកពី ភពអង្គារមានទំហំតូចពេក និងចម្ងាយឆ្ងាយពីព្រះអាទិត្យ ដែលធ្វើឲ្យវាពិបាករក្សាវត្តមានទឹក និងបរិយាកាសបានតទៀត គួរផ្សំនិងដែនម៉ាញេទិចចុះខ្សោយខ្លាំងជាងដើម។
ទោះជាយ៉ាងណា អ្វីៗដែលបានលើកឡើងខាងលើនេះ អាចត្រឹមតែជាការសន្និដ្ឋាន នៅក្នុងលទ្ធភាពខ្ពស់ដែលអាចក្លាយជាការពិតប៉ុណ្ណោះ។ ហេតុដូច្នេះមានតែការបញ្ជូនយាន ទៅសិក្សាដោយផ្ទាល់បន្ថែមទៀត ទើបចម្លើយអាចនឹងត្រូវរកឃើញ។ ប្រសិនបើចម្លើយចេញមកថា ភពអង្គារមិនធ្លាប់មានជីវិតកើតឡើងនោះឡើយ នោះសំនួរថ្មីមួយទៀតក៏នឹងលេចឡើងផងដែរគឺ តើហេតុអ្វីបានជាភពអង្គារ ធ្លាប់មានវត្ថុធាតុអាចទ្រទ្រង់ជីវិតគ្រប់យ៉ាងទៅហើយ តែបែរជាមិនអាចបង្កើតជីវិតដូចផែនដីយើង?
ប្រភព៖ សារព័ត៌មាន CNA (ថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០)

មន្ត្រីយោធាម្នាក់បាញ់បោះសេរី ត្រូវបានចាប់ខ្លួននៅខណ្ឌពោធិ៍សែនជ័យ

ចំនួនអ្នកទស្សនា: Views

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅយប់វេលាម៉ោង៨ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅបន្ទប់ជួលលេខC05 ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សោម ពិសិដ្ធ អាយុ៣៦ឆ្នាំមុខរបរ យោធា នៅកងឯកភាពទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ ឋនន្តរស័ក្តិវរសេនីយ៍ត្រី អត្តលេខ 016829 ប្រើប្រាស់អាវុធខ្លីម៉ាក K59 លេខ7261។
បើតាមសមត្ថកិច្ច នៅមុនពេលកើតហេតុ ជនបង្កបានមកផឹកស៊ីជាមួយមិត្តភក្តិនៅបន្ទប់ខាងលើចំនួន៤នាក់។ ពេលកំពុងផឹកនោះជនបង្កបាននិយាយថា ពិបាកចិត្តណាស់ ប៉ុន្តែមិនដឹងថាពិបាកចិត្តរឿងអ្វីទេ លុះមួយសន្ទុះក្រោយមក ជនបង្កបានដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ (មួយគ្រាប់បាញ់ក្នុងបន្ទប់ទឹក មួយគ្រាប់បាញ់ទ្វារបន្ទប់ និងមួយគ្រាប់ទៀត បបាញ់ឡើងលតែម្តង) បង្កឲ្យមានការភ្ញាក់ផ្អើល រហូតមានការអន្តរាគមន៍ពីកម្លាំងនគរបាល។
រហូតមកដល់ពេលនេះ ជនសង្ស័យរូបនេះស្ថិតក្រោមការសួរនាំ និងចាត់ពីសមត្ថកិច្ច៕

ស្រ្តីម្នាក់ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅមកសួរនាំ

ចំនួនអ្នកទស្សនា: Views

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះថា ស្ត្រីរូបនេះមានឈ្មោះ ធីតា ដែលបានផុស ជេរប្រមាថ មើលងាយសមត្ថកិច្ចលើប្រព័ន្ធបណ្តាញសង្គមហ្វេសបុក។
លោកបានបញ្ជាក់ថា «នៅថ្ងៃអាទិត្យនេះ ស្ត្រីម្នាក់ឈ្មោះ គេន ធីតា មុខរបរមេផ្ទះ ដែលមានគណនី Facebook ឈ្មោះ «Ah Thida» បានបង្ហោះ រូបភាពជាមួយ ខ្លឹមសារប្រមាថមើលងាយ ដល់កិត្តិយស មកលើសមត្ថកិច្ចលើប្រព័ន្ធបណ្តាញសង្គម Facebook។ ដោយមានការសហការរវាង ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សជាមួយ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើ ការកោះហៅឈ្មោះ គេន ធីតា ឲ្យចូលខ្លួនមកបំភ្លឺស្ត្រីរូបនេះ បានទទួលស្គាល់នូវកំហុសរបស់ខ្លួនហើយ បានធ្វើកិច្ចសន្យាសុំទោសនិង បានថតវីដេអូធ្វើការសុំទោស ជាសារធាណៈ នូវកំហុសដែលខ្លួន បានជេរប្រមាថ មកលើសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់»
ក្នុងនាម ជាសមត្ថកិច្ច លោកសូមសំណូមពរ ដល់សាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាកុំធ្វើការសន្និដ្ឋានវាយតម្លៃចំពោះរឿងរ៉ាវ ឬហេតុការណ៍ ដែលកើតឡើងដោយ ពុំមានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ដើម្បីចៀសវាងការវាយតម្លៃនោះ មានឥទ្ធិពលប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ស្ថាប័នអនុវត្តច្បាប់ ឬបុគ្គល៕


លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម

ចំនួនអ្នកទស្សនា: Views

ការថ្លែងបែបនេះក្នុងឱកាសលោកបណ្ឌិត អញ្ជើញក្នុងពិធីប្រកាសសេចក្ដីសម្រេចស្ដីពី ការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារថ្នាក់កណ្ដាលចុះជួយ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ដែលមានការអញ្ជើញចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សខេត្ត, លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ជាអនុប្រធានអចិន្តៃ្រយ៍គណៈបក្សខេត្តផងដែរ។
តំណាងរាស្ដ្រ ម៉ា ឈឿន បានថ្លែងថា «ដើម្បីបន្ដការកសាង គ្រប់គ្រងតាមឃុំភូមិស្រុកជើងព្រៃយើង ឱ្យកាន់តែមានការអភិវឌ្ឍ ប្រជាជនបន្ដទទួលបាននូវភាពសុខសាន្ដ សុំស្នើដល់មន្ដ្រីក្រុមការងារ ទាំងអស់សហការគ្នា កុំបង្កើតទំនាស់ផ្ទៃក្នុង ជាពិសេសសភាពក្រុមការងារថ្មី ត្រូវបញ្ចេញស្នាដៃឱ្យអស់ពីលទ្ធភាព បំពេញការងារដោយជោគជ័យ»
លើសពីនោះ មន្ដ្រីក្រុមការងារទាំង១០ឃុំ ដែលតែងតែខិតខំប្រឹងប្រែងកន្លងមកនេះ សូមបន្ដការងារឱ្យកាន់តែសកម្មបន្ថែមទៀត ហើយសូមកុំសន្ដិភាពនិយម កុំស្កប់ស្កល់និយម ហើយក៏កុំមោទនភាពនឹងជ័យជម្នះ ត្រូវបន្ដយកចិត្ដទុកដាក់ទប់ស្កាត់ទាន់ពេលវេលា ដោះស្រាយរាល់ពេលមានបញ្ហាដែលអាចកើតមានឡើង លើសពីនោះ គឺសុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវជួយដោះស្រាយសម្រាលការលំបាក ជាពិសេសក្នុងអំឡុងពេលជួបវិបត្ដិជំងឺកូវីដ១៩នេះ។
តំណាងរាស្រ្ដ ម៉ា ឈឿន បានក្រើនរំលឹកថា «ក្នុងស្ថានភាពជំងឺកូវីដ១៩នេះ សូមសមាជិកបក្ស ត្រូវបន្ដពង្រឹងកិច្ចការពារ និងអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ឱ្យអនុវត្ដតាមគោលការណ៍ របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ពីវិធានការការពារជំងឺកូវីដ១៩ ចៀសវាងកុំឱ្យមានករណីជំងឺនេះ ចូលមកស្រុកជើងព្រៃយើង ជាពិសេស ត្រូវចងចាំថា យើងអាចភ្លេចជំងឺកូវីដ១៩ តែវាមិនភ្លេចយើងនោះទេ ឱ្យតែធ្វេសប្រហែស វានឹងអាចចម្លងមកយើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង»
សូមបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ១៥៦នាក់។ ក្នុងនោះ ១៣៣នាក់ បានព្យាបាលជាសះស្បើយ ហើយ ២៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលចាក់អង្រែ៕

សមត្ថកិច្ចចម្រុះរួមមាន មន្ត្រីបរិស្ថាន, កម្លាំងនគរបាលស្រុកអូរយ៉ាដាវ

ចំនួនអ្នកទស្សនា: Views

លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះថា ប្រតិបត្តិការខាងលើនេះ មានការចង្អុលបង្ហាញពីលោក ថង សាវុន អភិបាលខេត្តរតនគិរី និងមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។
លោកវរសេនីយ៍ត្រី សុខ មីន បានបន្តថា មុននឹងឈានដល់ការបង្ក្រាប គឺកងកម្លាំងបានប្រើប្រាស់មធ្យោបាយកាណូតចុះល្បាតរុករកស្រាវជ្រាវ ក្នុងទន្លេសេសាន្តក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ ក៏ប្រទះឃើញឈើដែលក្រុមឈ្មួញគរលក់ទុកក្នុងទន្លេធ្វើការរឹបអូសជាក់ស្តែងតែម្តង។ ចំនួនឈើក្រហមចម្រុះចំនួន៣៣នេះ មិនទាន់វាស់វែងដឹងចំនួនម៉ែត្រគូប នៅឡើយទេ។
លោកវរសេនីយ៍ត្រី សុខ មីន បានបញ្ជាក់ថា ដោយសារទីតាំងភូមិសាស្ត្រខាងលើអំណោយផល សម្រាប់ឈ្មួឈើខ្មែរ និងវៀតណាមជារឿយៗ តែងតែលួចដឹកឈើចេញទៅវៀតណាមនោះ លោក ម៉ា វិចិត្រ ប្រធានគណបញ្ជាការឯកភាពស្រុកអូរយ៉ាដាវ បានយកកម្លាំងមួយទៅដាក់ប្រចាំការ២៤ លើ២៤ម៉ោង ដើម្បីមានបទល្មើសបន្តទៀត។
មន្រ្តីសមត្ថកិច្ចលួចបង្ហើបថា ជំនួញឈើនេះប្រព្រឹត្តទៅដោយរលូន ដោយសារតែឈ្មួញវៀតណាម ផ្តល់លុយឱ្យសមត្ថកិច្ចខិលខូចមួយចំនួន ដែលប្រចាំការនៅតាមប៉ុស្តិ៍ច្រករបៀង ហើយមានមេប៉ុស្តិ៍ច្រករបៀងខ្លះឱ្យវៀតណាម ចូលមកស្នាក់នៅរង់ចាំទិញឈើទៀតផង។
បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានប្រគល់មន្ត្រីបរិស្ថាន បានយកមកទៅរក្សាទុក ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕

សូមកុំសាក និងបំពានជាមួយគ្រឿងញៀន! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែកក្កដា៖ បង្ក្រាប១៩ករណី ឃាត់ខ្លួន២៩នាក់

ចំនួនអ្នកទស្សនា: Views

របាយការណ៍ បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៥,៧៤៨ករណី ឃាត់មនុស្ស១១,៤២១នាក់ (ស្រី៧២១នាក់)៕

នាវាដឹកយន្តហោះចម្បាំងមួយគ្រឿង នៃកងទ័ពជើងអាមេរិក

ចំនួនអ្នកទស្សនា: Views

នាវាដឹកយន្តហោះចម្បាំងដែលខាងលើនេះមានឈ្មោះថា USS បុនហូម រីឆាដ (Bonhomme Richard) បានរងការឆាបឆេះខណៈនាវិកសរុប ១៦០នាក់កំពុងស្ថិតនៅលើនោះ។ សំណាងល្អដែលការពន្លត់ និងជម្លៀសមនុស្សចេញ ត្រូវបានធ្វើឡើងទាន់ពេល ទើបមិនបានបង្កឲ្យមនុស្សណាម្នាក់ រងគ្រោះថ្នាក់ដល់បាត់បង់ជីវិត។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសទាំង ២១នាក់នោះគឺ ១៧នាក់ជានាវិក និង ០៤នាក់ទៀតជាជនស៊ីវិល ហើយពួកគេទាំងអស់ មិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ។ សម្រាប់ការឆាបឆេះនេះដែរ បានកើតមានឡើង អំឡុងពេលដែលនាវាដឹកយន្តហោះចម្បាំង USS Bonhomme Richard កំពុងស្ថិតនៅក្នុងការ Upgrade សមត្ថភាព ដើម្បីឲ្យវាអាចផ្ទុកនាវិករហូតដល់ទៅ ១,០០០នាក់។
យ៉ាងណាក៏ដោយ ទិដ្ឋភាពនៃការឆាបឆេះខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះសាក្សីដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា ពីដំបូងឡើយមានសំឡេងផ្ទុះយ៉ាងខ្លាំងបានបន្លឺឡើង ហើយមួយសន្ទុះក្រោយមក ផ្សែងក៏ហុយខ្មួលខ្មាញ់ចេញតំបន់កំពង់ផែតែម្តង៕

ជូនដំណឹង! បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល នឹងបើកប្រាក់ប្រចាំខែកក្កដា សម្រាប់២សប្តាហ៍លើកទី១ ចាប់ពីថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២០

ចំនួនអ្នកទស្សនា: Views

យោងតាមសេចក្តីជូនដំណឹង របស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម និងការបន្ថែមរបបសន្តិសុខសង្គមសម្រាប់ និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ សម្រាប់ខែកក្កដា ឆ្នាំ២០២០ សម្រាប់២សប្តាហ៍លើកទី១ នឹងត្រូវបើកចាប់ពី១៥ ខែកក្កដា ឆ្នាំ២០២០តទៅ»
ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។
ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ៧២៦ ៤៩១ ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣៕

 
រក្សាសិទ្ធិ: © 2022. MCNTVONLINE -រក្សាសិទ្ទិគ្រប់យ៉ាង រចនាដោយ: WEBSITE ចាងហ្វាងការផ្សាយស្នាក់ការកណ្តាល : ផ្លូវលំ ភូមិស្ពានខ្ពស់ សង្កាត់គីឡូលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំនាក់ទនង Tell: 077 937 377 - 097 338 - 2133 - 010 767 745 ។
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes